ជំនាញបច្ចេកវិទ្យា ៥ ដែលនឹងមានតម្រូវការខ្ពស់នៅឆ្នាំ២០២៤

ឧស្សាហកម្មបច្ចេកវិទ្យា គឺជាប្រព័ន្ធអេកូឡូស៊ីនៃឱកាសការងារដ៏ធំនៅក្នុងពិភពលោកសម័យទំនើប។ យោងតាមការព្យាករណ៍ពីអ្នកជំនាញផ្នែកឧស្សាហកម្មជាច្រើនបានឱ្យដឹងថា ទីផ្សារបច្ចេកវិទ្យានៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងឈានដល់តម្លៃ ៨ទ្រីលានដុល្លារនៅឆ្នាំ២០២៤។ នេះគឺជាបដិវត្តឌីជីថលដ៏ធំ ដែលកំពុងផ្លាស់ប្ដូរពិភពលោករបស់យើង ។ ដូច្នេះ តើជំនាញបច្ចេកវិទ្យាណាខ្លះ ដែលកំពុងមានតម្រូវការខ្ពស់ នៅក្នុងបដិវត្តន៍ដ៏ធំមួយនេះ?

១. ជំនាញសរសេរកម្មវិធីកុំព្យូទ័រ (Programming Languages) ៖ ជំនាញនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យា។ ខណៈដែលភាសាកុំព្យូទ័រដូចជា Python, JavaScript, Java និង C++ គឺជាភាសាដែលពេញនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំណែកភាសា Rust និង TypeScript ក៏កំពុងតែកើនឡើងនូវសន្ទុះនៃការពេញនិយមគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងការស្ទង់មតិថ្មីនេះ បានបង្ហាញថាអ្នកជំនាញផ្នែក Python ជាជំនាញដែលមានតម្រូវការខ្ពស់បំផុត ដោយមានរហូតទៅដល់ ៦៧ភាគរយ នៃភាសាកុំព្យូទ័រដទៃទៀត។

២. ជំនាញវិភាគទិន្ន័យ និងវិទ្យាសាស្ត្រទិន្នន័យ (Data Analytics and Data Science) ៖  នៅក្នុងសម័យកាលទិន្នន័យធំ (Big data) សមត្ថភាពក្នុងការទាញយក និងយល់ដឹងពីទិន្នន័យ ពិតជាមានសារៈសំខាន់ខ្លាំង។ ជំនាញក្នុងការវិភាគទិន្នន័យ និងវិទ្យាសាស្ត្រទិន្នន័យ ត្រូវបានគេរកឃើញថា កើនឡើង ២៥ភាគរយ នៅឆ្នាំ២០២២ ដោយកំណើននេះបានបង្ហាញពីសារៈសំខាន់នៃការវិភាគទិន្នន័យ មុននឹងសម្រេចចិត្តទៅលើកិច្ចការអ្វីមួយ។

៣. អ្នកជំនាញ Cloud Computing ៖ ខណៈក្រុមហ៊ុន និងស្ថាប័ននានា បានទទួលបាន Cloud Computing ដើម្បីរក្សាទុកទិន្នន័យ។ ជំនាញនេះ បានក្លាយជាជំនាញមួយ ដែលកំពុងមានតម្រូវការ និងមានការចាប់អារម្មណ៍ពីសំណាក់អ្នកសិក្សា។ ជាពិសេស គឺ Cloud Architecture និង Cloud Security គឺកំពុងមានតម្រូវការខ្ពស់។ ជំនាញ Cloud Computing ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ១៨ភាគរយ​​រាល់ឆ្នាំ​។

៤. ជំនាញបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន (Artificial Intelligence and Machine Learning) ៖ បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន (AI & ML) កំពុងជំរុញឱ្យមានគំនិតបង្កើតថ្មី នៅគ្រប់ឧស្សាហកម្មទាំងអស់។ វិស្វករបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន ត្រូវបានគេដឹងថា ជាជំនាញដែលទទួលបានកម្រៃខ្ពស់ជាងគេ ក្នុងចំណោមអ្នកជំនាញបច្ចេកវិទ្យា។

៥. ជំនាញសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity) ៖ ខណៈពេលដែលបច្ចេកវិទ្យាកំពុងតែរីកចម្រើន ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតក៏កើនឡើងផងដែរ។ ដូច្នេះ អ្នកជំនាញសុវត្ថិភាពអ៊ីនធឺណិត គឺមានតម្រូវការខ្ពស់ ដើម្បីការពារទិន្នន័យ និងប្រព័ន្ធផ្សេងៗ។ អ្នកជំនាញសុវត្ថិភាពអ៊ីនធឺណិត ​បានកើនឡើងរហូតដល់ ៤៥ភាគរយនៅឆ្នាំមុន ហើយការកើនឡើងនេះ កំពុងបង្ហាញពីតម្រូវការបន្ទាន់នៃជំនាញក្នុងវិស័យនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....