ជំនាញសំខាន់ៗចំនួនបីនៅក្នុងការអប់រំ ៤.០ ដែលសិស្សនឹងត្រូវការនាពេលអនាគត

បរទេស ៖ បើតាម​ការ​ចុះផ្សាយ​របស់ Weforum បានបង្ហាញថា ការអប់រំ ៤.០ គឺជាការអប់រំសម្រាប់បទពិសោធន៍ពេញមួយជីវិត និងការ​អភិវឌ្ឍន៍លើជំនាញសិក្សារបស់សិស្ស។ ក្នុងនោះ​មាន​ជំនាញសំខាន់ៗចំនួនបី ដែលដើរតួជាស្នូលនៅក្នុងកម្មវិធីសិក្សា និងធ្វើឱ្យប្រសើរឡើងសម្រាប់ប្រព័ន្ធអប់រំក្នុងពេលអនាគត៖


១. សមត្ថភាពក្នុងការដោះស្រាយបញ្ហា ៖ ការដោះស្រាយបញ្ហា គឺជាជំនាញចាំបាច់មួយដែលត្រូវការ​ទាំងនៅក្នុងសាកលវិទ្យាល័យ និងក្រុមហ៊ុនទាំងអស់។ សិស្សដែលមានជំនាញដោះស្រាយបញ្ហា គឺជាមនុស្សដែលពូកែ ពួកគេចង់ដឹងចង់ឃើញ និងត្រៀមខ្លួនដើម្បីទទួលយកបញ្ហាប្រឈមនៅចំពោះមុខពួកគេ។ ពួកគេអាចធ្វើការដោយឯករាជ្យ ឬ ជាមួយអ្នកដទៃបាន ដោយពួកគេចេះសួរសំណួរដើម្បីរកមូលហេតុឫសគល់នៃបញ្ហា ចេះសហការគ្នារិះរកដំណោះស្រាយ។ នៅតាមដំណើរនៃការចេះដោះស្រាយបញ្ហានេះ សិស្សក៏ទទួលបានជំនាញដូចជា ការច្នៃប្រឌិត ការវិភាគទិន្នន័យ ការអត់ធ្មត់តស៊ូ និងការត្រិះរិះពិចារណា។

២.សមត្ថភាពនៃកិច្ចសហប្រតិបត្តិការ ៖ ចំណុចស្នូលនៃការសហការ គឺការធ្វើការឱ្យបានល្អជាមួយអ្នកដទៃ ទាំងក្នុងនាមជាអ្នកដឹកនាំក្រុម និង សមាជិកក្រុម។ សិស្សដែលចេះសហការ ពួកគេ​មានឥទ្ធិពលដល់មនុស្សជុំវិញខ្លួន និងចេះបញ្ចុះបញ្ចូលប្រកបដោយប្រសិទ្ធភាព ហើយពួកគេបង្ហាញពីឆន្ទៈក្នុងការផ្លាស់ប្តូរគំនិតរបស់ពួកគេ នៅពេលប្រឈមមុខនឹងអ្វីដែលផ្ទុយពីគំនិតរបស់ខ្លួន។ អ្នកសហការប្រកបដោយប្រសិទ្ធភាពអាចបង្កើតទំនាក់ទំនងជាមួយបុគ្គលិកលក្ខណៈគ្រប់ប្រភេទ រចនាបទការងារគ្រប់កាលៈទេសៈ ធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះនៅក្នុងស្ថានភាពណាមួយ។

៣. សមត្ថភាពក្នុងការសម្របខ្លួន ៖ ការសម្របខ្លួន កើតឡើងនៅក្នុងស្ថានភាព នៃការលួងលោមជាក់លាក់មួយ, ស្ថានភាពមិនច្បាស់លាស់ ការផ្លាស់ប្តូរភ្លាមៗ និងកាលៈទេសៈដែលមិនធ្លាប់ស្គាល់ រហូតដល់សមត្ថភាពក្នុងការសម្រេចចិត្តសម្របខ្លួនប្រកបដោយប្រសិទ្ធភាព និងការនៅក្រោមសម្ពាធ។ យុវជន​ដែល​អាច​សម្រប​ខ្លួន​បាន​យ៉ាង​រលូន​ពី​ការ​ដើរ​តាម​រហូត​ដល់​ក្លាយជាអ្នកដឹកនាំ គឺពួកគេទទួលបានឱកាសដើម្បីសិក្សាពីប្រធានបទថ្មី ជំនាញថ្មី និង ចេះសាកល្បងខ្លួនឯង។

ដូចនេះហើយ ការអប់រំ ៤.០ ផ្តល់នូវឱកាសពិសេសមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំ ដើម្បីធានាថា យើងរៀបចំប្រកបដោយប្រសិទ្ធភាពចំពោះយុវជនប្រមាណជាង ២ពាន់លាននាក់នៅ​លើពិភពលោកសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអប់រំ ពួកយើងគួរផ្តោតលើការកសាងជំនាញបុគ្គល ការបង្រៀនក្នុងថ្នាក់ទៅលើជំនាញដូចជា ការដោះស្រាយបញ្ហា ការសហការ និងការសម្របខ្លួន។ ការអប់រំ ៤.០ ផ្តល់ជូនយុវជននូវឱកាសដ៏អស្ចារ្យបំផុត និង ជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...