បណ្ឌិត សុខ ទូច ជំរុញឱ្យយុវជនជ្រើសរើស​ជំនាញសិក្សា ដោយផ្តោតទៅលើទេពកោសល្យ ជាជាងសម្រេចចិត្តតាមគ្រួសារ

ថ្លែង​ក្នុង​ឱកាស​ជាវាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​តុមូល ស្តីពី «ការជ្រើសរើសមុខជំនាញ​នៅថ្នាក់ឧត្តមសិក្សា និង​ក្រោយ​ឧត្តមសិក្សា» កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកទឹកចិត្តទៅដល់យុវជនសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា ដោយផ្តោត​ការយកចិត្តទុកដាក់​ទៅលើទេពកោសល្យ ជាជាងការសម្រេចចិត្តតាមគ្រួសារ ដើម្បីពង្រឹងសមត្ថភាព ពេទកោសល្យដែលខ្លួនមាន ឈានទៅបង្កើតការងារសម្រាប់ខ្លួនឯង និង​អ្នកដទៃ​។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរំឭកដល់យុវជន ត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញដើម្បីឈានទៅចាប់យកឱកាសការងារនាពេលខាងមុខនេះ ។ ក្នុងនោះឯកឧត្ដមបណ្ឌិត បានផ្ដល់អនុសាសន៍ ដល់យុវជនពិចារណាក្នុងការចាប់យកមុខជំនាញណាមួយក្នុងចំណោមមុខជំនាញទាំង៣កម្រិត ដែលរួមមាន បឋមជំនាញ ដែលសំដៅលើយុវជនដែលចប់ថ្នាក់ទី៩ អាចជ្រើសរើសជំនាញផ្សេងៗ យកទៅប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការងារមួយចំនួនទៀត, មធ្យមជំនាញ ដែលសំដៅដល់អ្នកជាប់ ឬធ្លាក់បាក់ឌុប ដែលអាចចាប់យកជំនាញដែលកំពុងមានតម្រូវការខ្ពស់ និងឧត្ដមជំនាញដែលសំដៅទៅលើការសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដើម្បីឆ្ពោះទៅប្រកបដោយមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនាពេលអនាគត។

តែយ៉ាងណាក៏ដោយបើតាម​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត សុខ ទូច ភាពជោគជ័យដែលឯកឧត្តមស្គាល់ឃើញកន្លងមក គឺរៀនតាមទេពកោសល្យ ដោយថា ប្រសិនបើយុវជនមានទេពកោសល្យតាំងពីធម្មជាតិ នោះនឹងធ្វើ​ឱ្យ​គេអាច​បង្កើតទីផ្សារការងារ បង្កើតឈ្មោះជាផលិតផល នៃប្រទេស​ខ្លួនឯង មានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ​។ ឯកឧត្តមជឿជាក់ថា អ្វីដែលមានទេពកោសល្យជាធម្មជាតិ បូកនិងការសិក្សា​ស្រាវជ្រាវ នោះនឹងកាន់​តែល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...