ត្រូវ​ធ្វើ​ដូចម្តេច​ ​បើ​កូន​និយាយ​ថា​ ​មិន​ចង់​ទៅ​សាលារៀន​ ​ឬ​ ស្អប់​សាលារៀន​?​

​រាល់​ព្រឹក​ រឿង​ដែល​ឪពុក​ម្តាយ​ស្ទើរតែ​គ្រប់​ផ្ទះ​ជួបប្រទះ ​គឺ​ការ​រអ៊ូរទាំ​របស់​កូន​ៗ​ថា​ «​ខ្ញុំ​មិន​ចង់​ទៅ​សាលារៀន​» ​មិន​ថា​ ​កូន​តូច​ ​ឬ​កូន​ធំ​នោះ​ទេ​។ ​នៅពេល​ឮ​បែប​នេះ​ ​ឪពុក​ម្តាយ​ច្បាស់ជា​ពិបាកចិត្ត​ ​និង​បារម្ភ​ពី​អនាគត​របស់​ពួកគេ​។​

​ប៉ុន្តែ​ ​មុននឹង​ខឹង ​ឬ​បន្ទោស​កូន​ ​សូម​មាតាបិតា​យល់​ពី​មូលហេតុ​ពិតប្រាកដ​ និង​វិធី​ជួយ​ពួកគេ​ដូច​ខាងក្រោម​៖​

​១.​ ហេតុ​អ្វី​បានជា​កូន​និយាយ​ថា​ ​«​មិន​ចង់​ទៅ​សាលា​»​?​

​អ្នកជំនាញ​ប្រាប់​ថា​ ​ភាគ​ច្រើន​កូន​និយាយ​ពាក្យ​នេះ​ ​មិន​មែន​មកពី​ពួកគេ​ចង់​បោះបង់​ការ​រៀនសូត្រ​ពិតប្រាកដ​ឡើយ​ ​ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​ថា​ ​ការ​រៀនសូត្រ​ដដែល​ៗ​ជាច្រើន​ខែ​ ​ធ្វើឱ្យ​ពួកគេ​អស់​កម្លាំង​ ​និង​ធុញទ្រាន់ ​ឬ​វា​អាច​ជា​បញ្ហា​មេរៀន​ពិបាក​ពេក​ ស្ត្រេស​នឹង​ការ​ប្រឡង ​ជួប​គ្រូ​កាច ​ឬ​មាន​ជម្លោះ​ជាមួយ​មិត្តភក្តិ​។​

​ដូច្នេះ​អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ​ដំបូង​គេ​ ​គឺ​ត្រូវ​យល់ស្រប​នឹង​អារម្មណ៍​កូន​ជាមុន​សិន​។ ​និយាយ​ទៅកាន់​កូន​ដោយ​ទន់ភ្លន់​ថា​ «​ម៉ាក់​/​ប៉ា ​យល់​ថា​ ​រឿង​នេះ​ពិតជា​ពិបាក​សម្រាប់​កូន​ណាស់​មែន​ទេ​?​» ​ការ​ធ្វើ​បែប​នេះ​ ធ្វើឱ្យ​កូន​មានអារម្មណ៍​ថា​កក់ក្តៅ​ ​និង​មាន​សុវត្ថិភាព​ក្នុង​ការ​និយាយ​រឿងរ៉ាវ​ប្រាប់​យើង​។​

​២.​ វិធី​ជួយ​កូន​ទៅ​តាម​អាយុ​

​សម្រាប់​កូន​តូច​ ​(​ថ្នាក់​មត្តេយ្យ​) ​៖​ ​មូលហេតុ​ដែល​គេ​មិន​ចង់​ទៅ​សាលារៀន​ ​ព្រោះតែ​ ​ហត់​ ងងុយគេង​ ​ឬ​ខ្លាច​ការ​បែក​ពី​ឪពុក​ម្តាយ​។ ​ដូច្នេះ​ ​សូម​បង្កើត​ទម្លាប់​ពេលព្រឹក​ឱ្យ​រីករាយ​ ​(​ដូចជា​ ញ៉ាំ​បាយ​ព្រឹក​ជុំគ្នា​ ​ឬ​ធ្វើ​កាយវិការ​លា​គ្នា​ដដែល​ៗ​បែប​ប្លែក​ៗ​) ​ហើយ​បន្ថែម​ការ​ឱប ​និង​ផ្តល់​ភាព​កក់ក្តៅ​ឱ្យ​បាន​ច្រើន​មុន​ ​និង​ក្រោយពេល​ពួកគេ​ទៅ​សាលា​។​

​សម្រាប់​កូន​កម្រិត​បឋម ​(​ថ្នាក់​ទី​១​ ​ដល់​ ទី​៦​) ​៖​ ​ក្នុង​វ័យ​នេះ​ ​ពួកគេ​ចាប់ផ្តើម​វង្វេង​មេរៀន​ ​ខ្មាស​គេ​ពេល​ធ្វើ​លំហាត់​មិន​ត្រូវ​ ​ឬ​មិន​ដឹង​ថា​ត្រូវ​លេង​ជាមួយ​មិត្តភក្តិ​ណា​។ ​ដូច្នេះ​ ​សូម​ឱ្យ​កូន​ជួយ​រៀបចំ​ខ្លួន​ខ្លះ​ៗ​ ​(​ដូចជា​រើ​សម្ហូប​ប្រអប់​ទៅ​រៀន​ដោយ​ខ្លួនឯង​) ​ដើម្បីឱ្យ​គេ​មាន​អារម្មណ៍​ថា​ជា​មនុស្ស​ធំ​។ ​ពេល​បាយ​ល្ងាច​ ​ជៀសវាង​សួរ​ដេញដោល​រឿង​រៀនសូត្រ ​ប៉ុន្តែ​គួរ​ដូរ​មក​សួរ​ថា​ ​«​ថ្ងៃ​នេះ​មាន​រឿង​អី​ប្លែក​ខ្លះ​កូន​?​» ​ឬ​ «​មាន​រឿង​អី​ធ្វើឱ្យ​កូន​សើច​ខ្លះ​ថ្ងៃ​នេះ​?​»​។​

​សម្រាប់​កូន​ធំ ​(​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​) ​៖​ វ័យ​នេះ​ ​ពួកគេ​ច្រើន​ជួប​នឹង​សម្ពាធ​រៀន​យក​ពិន្ទុ​ត្រៀម​ប្រឡង​ ​បញ្ហា​ស្នេហា​ដំបូង​ ​ឬ​មាន​អារម្មណ៍​ថា​មេរៀន​ខ្លះ​មិន​ដឹង​រៀន​ទៅ​ធ្វើ​អី​។ ​ដូច្នេះ​ឪពុក​ម្តាយ​ ត្រូវ​ធ្វើ​ខ្លួន​ជា​ ​«​មិត្តភក្តិ​» ​ដែល​ចាំ​ស្តាប់​ មិន​មែន​ចាំ​តែ​ស្តីបន្ទោស​ឡើយ​។ ​បង្រៀន​កូន​ថា ​សាលារៀន​ជា​កន្លែង​សាកល្បង​ ​បើ​ធ្វើ​ខុស ​ឬ​ប្រឡង​ធ្លាក់​ខ្លះ​ក៏​មិន​អី​ដែរ​ ​សំខាន់​គឺ​ត្រូវ​ព្យាយាម​ម្តង​ទៀត​។​

​៣. ​ពេលណា​ដែល​ឪពុក​ម្តាយ​ត្រូវ​លូក​ដៃ​ជួយ​?​

​បើ​កូន​គ្រាន់តែ​រអ៊ូរទាំ​តាម​តុ​បាយ ​វា​រឿង​ធម្មតា​ទេ​។ ​ប៉ុន្តែ​ ​បើ​កូន​មាន​សញ្ញា​ទាំង​នេះ​ ​ឪពុក​ម្តាយ​ត្រូវតែ​ប្រញាប់​សាកសួរ​ និង​ទាក់ទង​ទៅ​គ្រូ​បន្ទុក​ថ្នាក់​ភ្លាម​៖​

​ឈឺ​ខ្លួនប្រាណ​ ​៖​ ​ឧស្សាហ៍​ឈឺ​ពោះ ​ឬ​ឈឺ​ក្បាល​ជាញឹកញាប់​ (​តែ​នៅ​ពេលព្រឹក​ជិត​ទៅ​រៀន​) ​ឬ​យំ​ខ្លាំង​ៗ​មិន​ព្រម​ចុះ​ពីលើ​ឡាន​/​ម៉ូតូ​។​
ប្តូរ​ចរិត​ ​៖ ​ស្រាប់តែ​ប្រែ​ជា​ស្ងប់ស្ងាត់​ខ្លាំង​ ដក​ខ្លួនឯង​ចេញ​ពី​ផ្ទះ​ ​មិន​និយាយ​រក​អ្នកណា​ ​ឬ​ដេក​មិន​លក់​។
​ខ្លាច​រហូត​ ​៖​ ​បង្ហាញ​ការ​ភ័យខ្លាច​ខ្លាំង​ ​និង​ស្អប់​សាលារៀន​ជាប់​ជានិច្ច​ (​អាច​មកពី​មាន​គេ​ធ្វើបាប ​ឬ​ ​Bullying​ ​នៅក្នុង​សាលា​)​។​

​📌 ​សារ​ដាស់តឿន​សម្រាប់​ឪពុក​ម្តាយ​

​ការ​ដែល​កូន​និយាយ​ថា​ ​មិន​ចង់​ទៅ​សាលារៀន​ ​ឬ​ស្អប់​សាលារៀន​ ​មិន​មែន​មាន​ន័យ​ថា​កូន​យើង​ជា​ក្មេង​មិន​ល្អ​នោះ​ទេ​។ ​សូម្បីតែ​មនុស្ស​ធំ ​ក៏​មាន​ថ្ងៃ​ខ្លះ​ខ្ជិល ​និង​មិន​ចង់​ទៅ​ធ្វើការ​ដែរ​។ ​ភារកិច្ច​របស់​ឪពុក​ម្តាយ​ ​គឺ​មិន​មែន​ទៅ​បង្ខំឱ្យ​កូន​ត្រូវតែ​ស្រឡាញ់​សាលារៀន​គ្រប់​ពេល​នោះ​ទេ​ ​ប៉ុន្តែ​គឺ​ធ្វើជា​ ​«​បង្អែក​ និង​កន្លែង​សុវត្ថិភាព​» ​សម្រាប់​កូន​។ ​នៅពេល​កូន​ដឹង​ថា​ ​រាល់​ការ​ពិបាកចិត្ត​របស់​គេ​ ​តែងតែ​មាន​ឪពុក​ម្តាយ​យល់​ចិត្ត​ ​និង​ចាំ​ជួយ​ ​ពួកគេ​នឹង​មាន​កម្លាំងចិត្ត​តស៊ូ​ទៅ​មុខ​ទៀត​ដោយ​ខ្លួនឯង​៕

ប្រែសម្រួលពី ៖ parents.com




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។