កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026 ដែលនាំយកតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិកចំនួន ១៣ស្ថាប័ន មកផ្តល់ព័ត៌មានដោយផ្ទាល់អំពីកម្មវិធីសិក្សា អាហារូបករណ៍ និងលក្ខខណ្ឌចូលរៀន ខណៈជំនាញ STEM និងបញ្ញាសិប្បនិម្មិត (AI) ក៏ត្រូវបានលើកស្ទួយជាជំនាញសម្រាប់អនាគត។

ពិព័រណ៍ EducationUSA Fair 2026 ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Aleks Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថានឧត្តមសិក្សាអាមេរិក មាតាបិតា និងសិស្សានុសិស្ស។

ពិព័រណ៍នេះមានគោលបំណងផ្តល់ព័ត៌មាន និងតម្រង់ទិសដល់សិស្សានុសិស្ស ជាពិសេសសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមាតាបិតា អំពីជម្រើសសិក្សានៅសហរដ្ឋអាមេរិក កម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន ឱកាសអាហារូបករណ៍ និងនីតិវិធីទាក់ទងនឹងការសិក្សានៅទីនោះ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា ការវិនិយោគលើការអប់រំ គឺជាការវិនិយោគសម្រាប់អនាគតប្រជាជាតិ ខណៈការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបំណិនគិតវិភាគ និងសមត្ថភាពដោះស្រាយបញ្ហា ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍយុវជន។

ឯកឧត្តម បានណែនាំឱ្យសិស្សានុសិស្ស និងអាណាព្យាបាល ពិចារណាជ្រើសរើសសាកលវិទ្យាល័យឱ្យសមស្របនឹងគោលដៅសិក្សា ចំណង់ចំណូលចិត្ត កម្មវិធីសិក្សា និងស្ថានភាពជាក់ស្តែងរបស់ខ្លួន មិនគួរផ្តោតតែលើភាពល្បីល្បាញរបស់សាកលវិទ្យាល័យនោះទេ។

ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យា ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា AI អាចជួយគាំទ្រដល់ការសិក្សា និងការស្រាវជ្រាវ ប៉ុន្តែយុវជនមិនគួរពឹងផ្អែកទាំងស្រុងលើ AI ឡើយ។

ឯកឧត្តមបានជំរុញឱ្យយុវជនបន្តអភិវឌ្ឍសមត្ថភាពគិតវិភាគ ការវាយតម្លៃព័ត៌មាន និងជំនាញសតវត្សទី២១ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្កើនការចាប់អារម្មណ៍លើជំនាញ STEM រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងបច្ចេកវិទ្យាឌីជីថល និង AI ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមកម្ពុជានាពេលអនាគត។

យោងតាមស្ថានទូត សហរដ្ឋអាមេរិកមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យដែលទទួលស្គាល់ជាផ្លូវការជិត ៤០០០ស្ថាប័ន ដែលផ្តល់ជម្រើសកម្មវិធីសិក្សា និងឱកាសអភិវឌ្ឍខ្លួនជាច្រើនសម្រាប់និស្សិត។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា EducationUSA Fair ផ្តល់ឱកាសដល់សិស្ស និងក្រុមគ្រួសារ ជួបផ្ទាល់ជាមួយតំណាង និងអតីតនិស្សិតពីគ្រឹះស្ថានឧត្តមសិក្សាអាមេរិក ដើម្បីស្វែងយល់អំពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងព័ត៌មានពាក់ព័ន្ធនឹងទិដ្ឋាការសិស្ស និងតម្រូវការចុះឈ្មោះចូលរៀន។

តាមរយៈពិព័រណ៍នេះ យុវជនកម្ពុជាទទួលបានឱកាសស្វែងយល់ដោយផ្ទាល់ពីជម្រើសសិក្សា និងការត្រៀមជំនាញសម្រាប់ការសិក្សា និងអាជីពនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...