អតីតសិស្សនិទ្ទេស A ចែករំលែកបទពិសោធន៍ក្នុង​ការ​ប្រឡងបាក់ឌុបឱ្យទទួលលទ្ធផលល្អ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពេលវេលាមួយដែលសិស្សានុសិស្សថ្នាក់ទី១២ កំពុងតែមមារញឹកក្នុងការសិក្សារៀនសូត្រ ស្វ័យសិក្សា និងស្វែងរកគន្លឹះល្អៗពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃប្រឡងមកដល់។ យ៉ាងណាមិញ ក្ដីព្រួយបារម្ភរបស់សិស្សថ្នាក់ទី១២ តែងតែកើតមាននៅពេលជិតដល់ថ្ងៃប្រឡង, ដើម្បីកាត់បន្ថយការខ្វល់ខ្វាយទាំងនេះ សិស្សានុសិស្សអាចមកស្វែងយល់អំពីបទពិសោធន៍សិស្សច្បងដែលធ្លាប់ប្រឡងបាក់ឌុបទទួលបានលទ្ធផលល្អ ដើម្បីជាជំនួយក្នុងការសិក្សារបស់ខ្លួន។

យុវជន ផាន សុភាក់ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ និងជានិស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ បានប្រាប់ឱ្យដឹងថា ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុប គឺត្រូវខិតខំរៀនសូត្រឱ្យមានមូលដ្ឋានគ្រឹះតាមមុខវិជ្ជានីមួយៗ។ សុភាក់ បន្តថា សិស្សានុសិស្ស ត្រូវព្យាយាមធ្វើលំហាត់ឱ្យបានច្រើនតាមមេរៀននីមួយៗ (បើមេរៀនមួយមុខមានសៀវភៅមួយក្បាលកាន់តែល្អ) ។ ពេលធ្វើលំហាត់ព្យាយាមមើលលំហាត់ឱ្យច្បាស់ ពិសេស ខ្នាត ការគិតលេខជាដើម។ រាល់លំហាត់របស់ក្រសួងទាំងអស់ក្នុងសៀវភៅពុម្ព និងសៀវភៅសង្ខេបរបស់ក្រសួងត្រូវធ្វើឱ្យអស់។ លើសពីនេះ ធ្វើវិញ្ញាសាបាក់ឌុបពីឆ្នាំ ២០១៤ដល់២០២២។ ហើយការសរសេរចម្លើយ ត្រូវសរសេរឱ្យមានរបៀប (លេខច្បាស់ៗ គូសបន្ទាប់ជុំវិញចម្លើយ) អាចកំណត់ម៉ោងដើម្បីសាកសមត្ថភាពខ្លួនឯងធ្វើដូចពេលកំពុងប្រឡងបាក់ឌុបកាន់តែល្អ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ រូបនេះ បញ្ជាក់បន្ថែមថា ប្អូនៗសិស្សានុសិស្ស ក៏ត្រូវហ្វឹកហាត់ធ្វើវិញ្ញាសាឆ្នាំចាស់ឱ្យអស់ ព្រោះថា អាចនឹងចេញលំហាត់ចាស់ៗទៀត។ លើសពីនេះ ស្វ័យសិក្សាវិញ្ញាសាថ្មីៗដែលត្រូវគ្នាជាមួយនឹងកម្រិតបាក់ឌុបបន្ថែម។ ម៉្យាងវិញទៀត ស្វែងយល់ពីចំណេះដឹងសង្គមថ្មីៗ ព្រោះវាជាការល្អដែលយើងយល់ដឹង ហើយមានគំនិតច្រើនពេលប្រឡងនាថ្ងៃខាងមុខ។

អតីតសិស្សនិទ្ទេស A មកពីខេត្តកំពង់ឆ្នាំងរូបនេះ ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលត្រៀមប្រឡងបាក់ឌុបនាខាងមុខនេះ ត្រូវរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពជារឿងដែលសំខាន់បំផុតដែលប្អូនៗត្រូវយកចិត្តទុកដាក់មុនគេ។

“បើសុខភាពយើងមិនអំណោយផលហើយ អ្វីៗគ្រប់យ៉ាងដែលយើងប្រឹងទាំង១២ឆ្នាំគឺត្រូវបាត់បង់ទាំងអស់”

យុវជន ផាន សុភាក់ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២

កញ្ញា លុយ សុភី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ និងជានិស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ បានលើកឡើងថា សម្រាប់រូបនាងផ្ទាល់គ្រាន់តែជាសិស្សកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែការដឹងពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យពូកែ រៀនបែបឆ្លាតវៃ បានជួយជំរុញឱ្យនាងអាចទទួលបានលទ្ធផលសិក្សាល្អ ។ យុវតី លុយ សុភី បន្តថា រូបនាងបានដាក់គោលដៅរៀនយកនិទ្ទេស A តាំងពីថ្នាក់ទី១០ ហើយនៅពេលចូលរៀនថ្នាក់ទី១២ គឺខិតខំរៀនតាំងពីដើមឆ្នាំទ្វេដង ដោយបានរៀបចំកាលវិភាគច្បាស់លាស់ សុំការណែនាំពីលោកគ្រូ អ្នកគ្រូ ស្វ័យសិក្សាដោយខ្លួនឯង បង្កើតក្លឹបសិក្សា មើលមេរៀនឱ្យគ្រប់ជ្រុងជ្រោយ និងថែរក្សាសុខភាពឱ្យល្អ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ រូបនេះ បន្តថា នៅសល់ពេលមិនយូរទៀតទេ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដូច្នេះអ្វីដែលសិស្សានុសិស្សត្រូវធ្វើជាចាំបាច់ គឺ ទី១. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានរឹងមាំ ទី២. ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន អំឡុងពេលជិតដល់ថ្ងៃប្រឡងគួរចំណាយពេលសម្រាកឱ្យបានគ្រប់គ្រាន់ មើលមេរៀននៅផ្ទះ និងមិនគួរដើរលេងកន្លែងឆ្ងាយ ឬទៅកន្លែងគ្មានសុវត្ថិភាព ទី៣. រំលឹកមេរៀនឡើងវិញ ទី៤.ស្វ័យសិក្សាដោយខ្លួនឯងបន្ថែម និងកាត់បន្ថយការរៀនគួរជាមួយគ្រូ ទី៥. ធ្វើតេស្តសមត្ថភាពឱ្យដូចជាពេលប្រឡងបាក់ឌុប ដើម្បីដឹងពីចំណុចខ្វះខាត ហើយកែតម្រូវ និងទី៦. រកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ហើយកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ត្រូវខិតខំឱ្យអស់ពីសមត្ថភាពទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

យុវតីមកពីខេត្តកំពង់ចាមរូបនេះ និយាយថា ក្នុងថ្ងៃប្រឡងសិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវសម្រួលអារម្មណ៍ឱ្យបាត់ភ័យជាមុនសិន និងខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ដោយធ្វើលំហាត់ ឬសំណួរដែលមាននៅក្នុងក្រដាសប្រឡងឱ្យអស់ គឺមិនទុកលំហាត់ ឬសំណួរណាមួយចោល ទោះបីជាចេះ ឬមិនចេះក៏ដោយ។ ប្រសិនជួបលំហាត់ដែលពិបាកខ្លាំង ឬគិតមិនចេញ យើងអាចដកឃ្លាបន្តិច ហើយនៅពេលធ្វើលំហាត់ ឬឆ្លើយសំណួរចប់ គឺត្រូវផ្ទៀងផ្ទាត់ចម្លើយដែលធ្វើរួចឱ្យគ្រប់ជ្រុងជ្រោយ រួមទាំងលេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងជាដើម។

សម្រាប់ កញ្ញា សេង រដ្ឋសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជាអ្នកអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានបន្ថែមថា សិស្សប្អូនដែលត្រូវប្រឡងថ្នាក់ទី១២ ពិតជាពិបាកដោយសាររៀនច្រើន ប៉ុន្តែត្រូវជឿជាក់លើខ្លួនឯងថាពិតជាប្រឡងជាប់ គិតវិជ្ជមានឱ្យបានច្រើន និងខំប្រឹងរៀនសូត្រដោយសារតែពេលវេលាប្រឡងនឹងកាន់តែខិតមកដល់។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បញ្ជាក់បន្ថែមថា សម្រាប់បទពិសោធន៍របស់កញ្ញាក្នុងការប្រឡង នៅសប្ដាហ៍ទី១ សិស្សគួរតែព្យាយាមធ្វើលំហាត់ដែលមានក្នុងសៀវភៅពុម្ភរបស់ក្រសួងតាមមុខវិជ្ជានីមួយៗ ពីព្រោះលំហាត់ទាំងនោះមានសារៈសំខាន់សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ចំពោះសប្ដាហ៍ទី២ និងទី៣ សិស្សគួរយកវិញ្ញាសាចាស់ៗយកមកហាត់ធ្វើរាល់ថ្ងៃ ហើយត្រូវកំណត់ម៉ោង និងមិនមើលចម្លើយនោះឡើយ ។ ចំណែកនៅសល់មួយសប្ដាហ៍រហូតដល់ថ្ងៃប្រឡង គឺនៅតែបន្តយកវិញ្ញាសាចាស់ៗមកសាកល្បងធ្វើដដែល តែសិស្សមិនត្រូវព្យាយាមដាក់សម្ពាធលើខ្លួនឯង ឬខំប្រឹងសម្រុករៀនខ្លាំងពេកពេលជិតថ្ងៃប្រឡងនោះឡើយ ។

កញ្ញា សេង រដ្ឋសេដ្ឋាមុនី ក៏បានលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុប ត្រូវថែរក្សាសុខភាពឱ្យល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំឱ្យបានគ្រប់គ្រាន់ ហើយជ្រើសរើសអាហារដែលមានជីវជាតិដូចជា ប្រភេទសាច់ត្រី បន្លែ ផ្លែឈើ និងហាត់ប្រាណឱ្យបានទៀងទាត់ ។ ជាពិសេស សិស្សអាចចេញដើរលំហែរជុំវិញផ្ទះ ស្ដាប់ចម្រៀង ដើម្បីឱ្យមានអារម្មណ៍ល្អខ្លះ បន្ទាប់ពីកំណត់ពេលវេលាមើលមេរៀន និងធ្វើលំហាត់រួចរាល់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...