Telecom, Network និង IT ជាជំនាញមានត្រូវការខ្ពស់សម្រាប់ក្រុមហ៊ុនអ៊ីធឺណិត និងបណ្ដាញទូរស័ព្ទ

ជំនាញវិស្វកម្មបណ្ដាញ (Network Engineer), អ្នកគាំទ្រផ្នែកបច្ចេកទេស​ (Technical Support), អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Software Engineer), អ្នកជំនាញផ្នែក Cloud និងតេឡេខំ (Telecommunication) គឺជាជំនាញដែលកំពុងមានតម្រូវការខ្ពស់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីធនធាន​មនុស្ស នៃក្រុមហ៊ុនអ៉ីនធឺណិត ក៏​ដូចជា​ក្រុមហ៊ុនទូរស័ព្ទ ក្នុង​ឱកាស​ពិព័រណ៌​ការងារ និងផលិតភាពជាតិ កាលពីចុងសប្តាហ៍នេះ។

កញ្ញា យន់ ចំណា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុនអ៊ីនធឺណេត NTC បានលើកឡើងថា បច្ចុប្បន្ន ដោយសារក្រុមហ៊ុនរបស់កញ្ញា ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ហេតុនេះ តម្រូវការបុគ្គលិកផ្នែក Networking និងបច្ចេកវិទ្យា ដូចជា វិស្វករបណ្ដាញ (Network Engineer), ជំនាញគាំទ្រផ្នែកបច្ចេកទេស (Technical Support), អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Software Engineer), អ្នកជំនាញផ្នែក Cloud និងអ្នកអូសបណ្ដាញខ្សែងកាប ជាដើម។ កញ្ញាថា ជំនាញដែលរៀបរាប់នេះ គឺមានមានតម្រូវការខ្ពស់ និង​កំពុងខ្វះខាត។

កញ្ញា យន់ ចំណា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន NTC ។

ដោយឡែកលោក អាង សុខគា ប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាលនៃក្រុមហ៊ុនមេគង្គណិត (MekongNet) ក៏​បានលើកឡើងដែរថា ជាការពិតក្រុមហ៊ុនរបស់លោកកំពុងត្រូវការបុគ្គលិក ជាច្រើនផ្នែក ប៉ុន្តែបើនិយាយពីជំនាញបច្ចេកវិទ្យា និងឌីជីថល ក្រុមហ៊ុនមេគង្គណិត មានតម្រូវការអ្នកជំនាញផ្នែកបណ្ដាញច្រើន (Networking)។

សម្រាប់ កញ្ញា រឿន រ៉ាហ្ស៊ី មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រតិបត្តិការប្រព័ន្ធទូរស័ព្ទវិញ បញ្ជាក់ប្រាប់ AMS Education ថា បច្ចុប្បន្នបើនិយាយពីជំនាញបច្ចេកទេស ក្រុមហ៊ុនមានតម្រូវការជំនាញផ្នែកតេឡេខំ (Telecommunication) ខ្លាំង ខណៈជំនាញឌីជីថល និងបច្ចេកវិទ្យា ដូចជា អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទ (Software Engineer) ក៏មានតម្រូវការខ្ពស់ដែរ។

កញ្ញា រឿន រ៉ាហ្ស៊ី មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន Smart Axiata ។

យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញធនធានមនុស្សទាំងបីរូប ការមានត្រឹមតែជំនាញបច្ចេកទេស មិនទាន់គ្រប់គ្រាន់ទេ សម្រាប់យុវជន និងអ្នកកំពុងស្វែងរកការងារ ក្នុងបរិបទសង្គមសព្វថ្ងៃ។ បន្ថែមពីលើជំនាញបច្ចេកទេស យុវជនចាំបាច់ត្រូវមាន ៖ ទី១​ មានចំណេះដឹងភាសាបរទេស ជាពិសេស គឺភាសាចិន និងអង់គ្លេស, ទី២ ជំនាញទន់ រួមមានដូចជា មានអត្តចរិតល្អ ចេះដាក់ខ្លួន ស្មោះត្រង់ និងខិតខំធ្វើការ, ទី៣ យុវជន ត្រូវមានជំនាញទាក់ទំនង។

បើតាមអ្នកជំនាញធនធានមនុស្ស ទីផ្សារការងារនៅប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានការប្រកួតប្រជែង ដូច្នេះ ទាមទារឱ្យយុវជន ត្រូវបន្តអភិវឌ្ឍជំនាញ សមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ប្រសិនបើយុវជន មានជំនាញបច្ចេកទេសពូកែ ជំនាញទន់ និងភាសា គាត់មានទទួលបានអាទិភាពខ្ពស់ក្នុងទីផ្សារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។