សកម្មភាព៦ ដែលឪពុកម្តាយអាចជួយ​កូនៗ ឱ្យមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់

ក្នុងនាមជាឪពុកម្ដាយ តែងតែចង់ឱ្យ​កូនៗរបស់ខ្លួនមានសុខភាពល្អ មានភាពជោគជ័យ ចេះប្រាស្រ័យទាក់ទងល្អ និងគោលបំណងក្នុងជីវិតច្បាស់លាស់។ ដើម្បីជួយឱ្យកូនអាចសម្រេចនូវគោលដៅទាំងនេះបាន ម្ដាយឪពុក អាចធានាក្នុងការធ្វើរឿងមួយបាន នោះគឺ ជួយពួកគេអភិវឌ្ឍជំនាញបញ្ញាផ្នែកអារម្មណ៍ ដែលជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើតសុភមង្គល និងភាពជោគជ័យ។

អ្នកស្រាវជ្រាវ និងជំនាញផ្នែក អប់រំកុមារ លោកស្រី Reem Raouda បានសិក្សាលើអាកប្បកិរិយាកុមារជាង ២០០នាក់ ដោយរកឃើញថា កុមារដែលមានភាពឈ្លាសវៃផ្នែកអារម្មណ៍ខ្ពស់ តែងតែធ្វើសកម្មភាពចំនួន ៦ នេះ

. ចេះសង្កេតអារម្មណ៍អ្នកដទៃ ៖ ដូចអ្នកអង្កេតផ្លូវអារម្មណ៍ដែរ ពួកគេពូកែចាប់អារម្មណ៍អ្នកដទៃ តាមរយៈការសង្កេតភាសាកាយវិការ និងទឹកមុខ។

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ ឧស្សាហ៍ជជែកលេងជាមួយគេ ដោយសួរ ឬពិភាក្សា អំពីអារម្មណ៍ ដែលពួកគេសង្កេតឃើញ នៅពេលដែលគេទាក់ទងជាមួយអ្នកដទៃ។ ការជជែកនេះ នឹងជំរុញឱ្យគេចាប់ផ្ដើម និងចេះសង្កេតអារម្មណ៍មនុស្សជុំវិញខ្លួន និងងាយយល់ពីអារម្មណ៍អ្នកដទៃ។ ឧទាហរណ៍ ៖ អ្នកអាចសួរកូនរបស់អ្នកថា តើមិត្តរួមថ្នាក់របស់កូនថ្ងៃនេះ មានអារម្មណ៍បែបណា?

២. ចេះបង្ហាញការយល់ចិត្ត និងសេក្ដីមេត្តា ករុណា ៖ កុមារដែលឈ្លាសវៃផ្នែកអារម្មណ៍មិនត្រឹមតែ ចេះសង្កេតអារម្មណ៍អ្នកដទៃតែមួយមុខទេ។ ពួកគេក៏ចេះបង្ហាញអារម្មណ៍យល់ចិត្ត និងជួយយកអាសារអ្នកដទៃផងដែរ។ ឧទាហរណ៍ ៖ អំឡុងពេលលេងល្បែង ឬហ្គេមអ្វីមួយ កូនរបស់អ្នកសង្កេតឃើញមិត្តភក្តិរបស់គេមិនសប្បាយចិត្ត ដោយសារលេងមិនបានល្អដូចអ្នកដទៃ។ កូនរបស់អ្នក ដើរទៅរកមិត្តភក្ដិតរបស់គេ ហើយនិយាយថា «ឯងធ្វើបានល្អណាស់ តើឯងចង់លេងអ្វី ផ្សេងទៀតទេ?»

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ឪពុកម្ដាយក្នុងការជំរុញទឹកចិត្តកូនរបស់ខ្លួន គឺត្រូវបង្ហាញភាពជាគម្រូ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកជិតខាង មានជំងឺ ឬមិនស្រួលខ្លួន អ្នកអាចនិយាយគ្នាថា «ខ្ញុំបារម្ភពីបុគ្គល ក ឬ ខ ណាស់។ តស់យើង ទៅសួរសុខទុក្ខគេ ដើម្បីដឹងថា គេត្រូវការជំនួយអ្វីខ្លះ?»

. ចេះកំណត់ប្រភេទអារម្មណ៍ ៖ ក្មេងដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ គឺពូកែចែករំលែករបស់ខ្លួន។ នៅពេលកូនរបស់អ្នកនិយាយថា « ខ្ញុំមានអារម្មណ៍ខកចិត្ត ព្រោះខ្ញុំមិនអាចតម្រៀបរូបផ្គុំនេះឱ្យបានត្រឹមត្រូវ» ឬនិយាយថា «ខ្ញុំសប្បាយចិត្ត ព្រោះបានជួយជួសជុលប្រដាប់លេងមិត្តភក្តិខ្ញុំ។» ការនិយាយបែបនេះ មានន័យថា គេកំពុងស្គាល់ពីប្រភេទអារម្មណ៍ ដែលគេកំពុងមាន និងចេះទំនាក់ទំនងជាមួយអារម្មណ៍ខ្លួនឯង។

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ ដឹងពីរបៀបបង្ហាញរបស់ខ្លួនឯង នៅពេលនៅក្បែរពួកគេ។ អ្នកអាចនិយាយពីអារម្មណ៍ផ្សេងៗដូចជា ម៉ាក់ ឬប៉ា មានអារម្មណ៍ខកចិត្ត ពេលដែលបាត់សោមួយនោះ។» ឬក៏ «ម៉ាក់ ឬប៉ា មានអារម្មណ៍តានតឹង ដោយសារថ្ងៃនេះ មានការងារច្រើន។» ការបង្ហាញសារបែបនេះ ជាមួយកូនៗ អាចជាឱកាសមួយក្នុងការពិភាក្សា អំពីលក្ខណៈនៃអារម្មណ៍ ហើយធ្វើឱ្យពួកគាត់ យល់ដឹងពីប្រភេទនៃអារម្មណ៍ និងរបៀបបង្ហាញវាចេញមក។

៤. ពូកែសម្របខ្លួន ៖ កុមារ ដែលមានសមត្ថភាពសម្របខ្លួន ទៅនឹងការផ្លាស់ប្ដូរនៃមជ្ឈដ្ឋាន ឬដោះស្រាយបញ្ហាផ្សេងៗដោយភាពស្ងប់ស្ងាត់ គឺបង្ហាញថា គេគឺជាកុមារដែលមានភាពចាស់ទុំផ្នែកអារម្មណ៍។ ឧទាហរណ៍ ៖ នៅពេលដែលគេត្រូវខកខានទៅដើរលេងនៅខាងក្រៅជាមួយគ្រួសារ ដោយសារភ្លៀង គឹមិនខឹងឬតូចចិត្តនោះទេ។ ជំនួសមកវិញ គេនឹងរកវិធីកម្សាន្តផ្សេងទៀតក្នុងផ្ទះ។

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ ជាថ្មីម្ដងទៀត ការកសាងអត្តចរិត និងអារម្មណ៍របស់កូន គឺចាប់ផ្ដើមពីឪពុកម្ដាយ។ ភាពបត់បែន ភាពស្ងប់អារម្មណ៍ និងការប្រតិកម្មចំពោះស្ថានការណ៍របស់ឪពុកម្ដាយ គឺជាគម្រូសម្រាប់កូន ដែលគេនឹងយកតម្រាប់តាម។ លើសពីនេះ នៅពេលមានបញ្ហាផ្សេងៗ អ្នកត្រូវឧស្សាហ៍សួរគំនិត ឬមតិយោបល់ពីគេ ដើម្បីឱ្យពួកគេហ្វឹកហាត់គិតឱ្យបានច្រើន។

៥. អ្នកស្ដាប់ដ៏ល្អ ៖ កុមារ ដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ គឺពូកែស្ដាប់ និងចេះចាប់អារម្មណ៍អ្វីដែលអ្នកដទៃ មិនចាប់អារម្មណ៍។ នៅពេលដែលអ្នកប្រាប់គេអំពីរឿងអ្វីមួយ គេនឹងស្ដាប់អ្នកដោយយកចិត្តទុកដាក់។ បន្ទាប់មក គេនឹងសួរសំណួរ និងបង្ហាញការចង់ដឹងបន្ថែមទៀត។

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ ពេលដែលអ្នកនិយាយរឿងអ្វីមួយប្រាប់កូនរបស់អ្នក ចូលផ្ដោតអារម្មណ៍លើរូបគេឱ្យបានច្រើន ឬទាំងស្រុងតែម្ដង។ ប្រើក្រសែភ្នែកឱ្យមុត ផ្អាកធ្វើកិច្ចការផ្សេងទៀត និងនិយាយជាមួយគេ។ បន្ទាប់មកឱ្យគេនិយាយឡើងវិញនូវអ្វីដែលគេបានស្ដាប់ ហើយត្រូវប្រាកដចិត្តថា អ្នកកំពុងយកចិត្តទុកដាក់ស្ដាប់គេ ខណៈពេលគេកំពុងនិយាយ។

៦. មានសមត្ថភាពគ្រប់គ្រងខ្លួនឯង ៖ កុមារដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ គឺពូកែគ្រប់គ្រងអារម្មណ៍ខ្លួនឯង, នៅពេលជួបឧបសគ្គ គឺរក្សាភាពស្ងប់ស្ងាត់ និងបង្កើតជម្រើសដ៏ឆ្លាតវៃ។ ជាក់ស្ដែង ខណៈពេលដែលគេលេងហ្គេមមិនឈ្នះមិត្តភក្ដិ ឬកុមារដទៃទៀត។ ជំនួសឱ្យការប្រតិកម្ម ដោយប្រើអារម្មណ៍មួរម៉ៅ និងខកចិត្ត គេអាចគ្រប់គ្រងខ្លួន​ឯង រក្សាភាពស្ងប់ស្ថាត់ និងធ្វើខ្លួនធម្មតា។

របៀបបង្កើតជំនាញនេះ សម្រាប់កុមារ ៖ សមត្ថភាពទប់ទល់នឹងស្ថានភាពច្របូកច្របល់ ដោយមិនស្រែក ឬប្រតិកម្មខ្លាំងពេក គឺជាការបង្ហាញភាពជាគម្រូមួយដល់កូនៗ និងនាំឱ្យគេអនុវត្តតាម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។