យុវជនកូរ៉េខាងត្បូង ៤៥នាក់ មិនអាចចូលរៀននៅសាកលវិទ្យាល័យ ព្រោះធ្លាប់ប៊ូលីអ្នកដទៃ

ទោះមានប្រវត្តិសិក្សាល្អ និស្សិតឆ្នើមពីរនាក់ នៅតែមិនអាចចូលរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) ដោយសារធ្លាប់មានប្រវត្តិប៊ូលីអ្នកដទៃក្នុងសាលា។

ពួកគេស្ថិតក្នុងចំណោមបេក្ខជន ៤៥នាក់ ដែលដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យកំពូលៗចំនួន ៦ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលខកខានក្នុងការសម្រេចក្ដីសុបិនបន្តការសិក្សានៅមហាវិទ្យាល័យដែលពួកគេចង់រៀន ព្រោះតែធ្លាប់មានប្រវត្តិប្រើអំពើហិង្សា និងប៊ូលីអ្នកដទៃក្នុងសាលា។

និស្សិត ២នាក់ ដែលត្រូវបានបដិសេធនៅ​ SNU បានដាក់ពាក្យ តាមរយៈពិន្ទុតេស្តសមត្ថភាពសិក្សារបស់ពួកគេ។ ទោះបីជាពួកគេមានសមត្ថភាពពូកែក្នុងការសិក្សាក៏ដោយ ប៉ុន្តែសាលានៅតែមិនអនុញ្ញាតឱ្យពួកគេចូលរៀន បន្ទាប់ពីដឹងពីប្រវត្តិនៃការប្រើអំពើហិង្សា កាលពួកគេសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា។ ចាប់តាំងពីឆ្នាំសិក្សា២០១៤ មក SNU បានកាត់ពិន្ទុរហូតដល់ ២ពិន្ទុ ចេញពីពិន្ទុ CSAT របស់បេក្ខជន ដែលបានទទួលវិធាន នៃការវិន័យនៃការផ្ទេរសាលា ឬការបណ្ដេញចេញ។

នៅប្រទេសកូរ៉េខាងត្បូង និស្សិតដាក់ពាក្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ មានជម្រើសចំនួន២ គឺ ការចូលរៀនមុនកាលកំណត់ (Early admissions) ដែលពិចារណាលើកំណត់ត្រាសាលា និងការសម្ភាសន៍ និងដំណាក់កាលមួយទៀត ការចូលរៀនទូទៅ ដែលពឹងផ្អែកជាចម្បងលើពិន្ទុពី CAST ។

នៅសាកលវិទ្យាល័យជាតិ Pusan បានបដិសេធសំណើរចូលរៀនរបស់និស្សិត ៨នាក់ ដោយក្នុងនោះ ៦នាក់មកពី ក្រុមចូលរៀនមុនកាលកំណត់ និង ២នាក់មកពី ក្រុមចូលរៀនទូទៅ ដោយសារ ពួកគេ ធ្លាប់មានប្រវត្តិ ប្រើអំពើហិង្សានៅសាលា។ ដោយឡែក សាកលវិទ្យាល័យជាតិ Kangwon បានបដិសេធ មិនទទួលសិស្សចំនួន ៥នាក់ ខណៈសាកលវិទ្យាល័យជាតិ Jeonbuk មានចំនួន ៥ករណីដែរ។

សាកលវិទ្យាល័យ Gyeongsang បានបដិសេធ និស្សិតដាក់ពាក្យចូលរៀនមុនកាលកំណត់ ចំនួន ៣ ករណី។ សាកលវិទ្យាល័យជាតិ Kyungpook បានបដិសេធ និស្សិតចំនួន ២២ ករណី ដែលនេះជាចំនួនខ្ពស់បំផុត ក្នុងចំណោមសាកលវិទ្យាល័យជាតិ។

ផ្ទុយទៅវិញ សាកលវិទ្យាល័យជាតិចំនួន ៤ផ្សេងទៀត រួមមាន សាកលវិទ្យាល័យ Chonnam, Jeju, Chungnam និង Chungbuk មិនបានបដិសេធនិស្សិតម្នាក់ ដោយផ្អែកលើមូលដ្ឋាននេះ នោះទេ។ នេះគឺដោយសារតែសាកលវិទ្យាល័យទាំងនេះ ពិចារណាតែលើកំណត់ត្រា នៃអំពើហិង្សានៅសាលា ទៅតាមប្រភេទជំនាញ ដូចជា សម្រាប់និស្សិតអត្តពលិកជាដើម។

ចាប់ពីឆ្នាំក្រោយ សាកលវិទ្យាល័យទាំងអស់ ក្នុងប្រទេសកូរ៉េខាងត្បូង នឹងអនុវត្ត ការកាត់បន្ថយជាកាតព្វកិច្ចសម្រាប់បេក្ខជន ដែលមានកំណត់ត្រាអំពើហិង្សានៅសាលា ដោយមិនគិតពីប្រភេទ និងមុខវិជ្ជា ដែលពួកគេត្រូវបន្តការសិក្សានោះទេ។

ការផ្លាស់ប្ដូរគោលនយោបាយនេះ ត្រូវបានជំរុញ ដោយប្រិតកម្មពីសាធារណជន បន្ទាប់ពី មានការលេចធ្លាយព័ត៌មានថា កូនប្រុសរបស់អតីតព្រះរាជអាជ្ញា Chung Sun-sin ដែលត្រូវបានតែងតាំង ជាប្រធានការិយាល័យស៊ើបអង្កេតជាតិមួយរយៈពេលខ្លីក្នុងឆ្នាំ២០២៣ ត្រូវបានផ្ទេរ ទៅវិទ្យាល័យមួយផ្សេងទៀត ដោយសារតែធា្លប់ប៊ូលីអ្នកដទៃ ប៉ុន្តែនៅតែទទួលបានសិទ្ធិចូលរៀននៅ SNU ដោយកាត់ចេញត្រឹមតែ ២ពិន្ទុលើ CSAT ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគោលនយោបាយនេះពង្រីក ការព្រួយបារម្ភក៏កំពុងកើនឡើងដូចគ្នាដែរ ជុំវិញការកើនឡើងនៃជម្លោះ និងពាក្យបណ្ដឹងនៅក្នុងសាលារៀន។ និស្សិតដែលត្រូវបានចោទប្រកាន់ពីបទប៊ូលីអ្នកដទៃ កំពុងជួលមេធាវី និងដាក់ពាក្យបណ្ដឹងរដ្ឋបាល ដើម្បីបដិសេធការសម្រេចចិត្តផ្នែកវិន័យ។

អ្នករិះគន់ព្រមានថា ការតស៊ូផ្នែកច្បាប់ នឹងត្រូវបានជំរុញ និងគាំទ្រដោយក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ ព្រោះការអនុវត្តគោលនយោបាយនេះ កំពុងប្រែក្លាយករណីអំពើហិង្សានៅសាលា ទៅជាបណ្ដឹង ដែលជាឱកាសសម្រាប់ការរកប្រាក់ចំណេញរបស់អ្នកជំនាញផ្នែកច្បាប់ និងជំរុញឱ្យមានវដ្តមួយ ដែលបំផ្លាញបរិយាកាសក្នុងថ្នាក់រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...