អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ មេកានិក វិស្វកម្មអុបទិក វិទ្យាសាស្ត្រនិងវិស្វកម្មសម្ភារៈ, វិទ្យាសាស្រ្តនិងវិស្វកម្មត្រួតពិនិត្យ, វិស្វកម្មថាមពល និងងវិស្វកម្មទែរម៉ូហ្វីស៊ីស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងជំនាញវិស្វកម្មជាច្រើនទៀត។

លក្ខខណ្ឌនៃបេក្ខជន ៖ ជានិស្សិតកំពុងសិក្សាឆ្នាំចុងក្រោយថ្នាក់បរិញ្ញាបត្រ ឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងជានិស្សិតបានបញ្ចប់ថ្នាក់ជាន់ខ្ពស់។ បេក្ខជនត្រូវមានសុខភាពរឹងមាំទាំងកម្លាំងកាយ និងស្មារតី មានសញ្ជាតិខ្មែរ (មិនមានសញ្ជាតិចិន)។ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានអាយុមិនលើស៣៥ឆ្នាំ សម្រាប់បេក្ខជនស្នើថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុមិនលើស៤០ឆ្នាំ ។

សំណុំឯកសារដែលបេក្ខជន បេក្ខនារី ត្រូវភ្ជាប់សម្រាប់ដាក់ពាក្យរួមមាន ​៖ រូបថត 4×6 (ផ្ទៃក្រោយពណ៌ស) លិខិតឆ្លងដែន (នៅមានសុពលភាពចាប់ពី១ឆ្នាំឡើងទៅ) សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្រសិក្សាដែលមានបញ្ជាក់​ពេលវេលាបញ្ចប់ការសិក្សា) ព្រឹត្តិបត្រពិន្ទុថ្នាក់បរិញ្ញាបត្រ លទ្ធផលតេស្តសមត្ថភាពភាសា។ ថ្នាក់សិក្សាភាសាចិន តម្រូវឱ្យមាន HSK 4 ពិន្ទុ210ឡើងទៅ ឬលិខិតបញ្ជាក់ថ្នាក់បរិញ្ញាបត្រសិក្សាជាភាសាចិនពីសាកលវិទ្យាល័យជាដើម សម្រាប់ការសិក្សាជាភាសាអង់គ្លេស តម្រូវមាន IELTS Overall 6.0 ឡើងទៅ ដោយពិន្ទុតាមផ្នែកនីមួយៗ 5.5ឡើងទៅ ឬ TOEFL មានពិន្ទុ 80ឡើងទៅ ឬលិខិតបញ្ជាក់ថ្នាក់សិក្សាជាភាសាអង់គ្លេស។ ជាមួយគ្នានេះភ្ជាប់ ផែនការសិក្សា ១៥០០ពាក្យយ៉ាងតិច (សរសេរតាមគំរូដែលសាលាផ្ដល់) លិខិតអនុសាសន៍ ចំនួន២ច្បាប់(ចេញដោយសាស្ត្រាចារ្យ ឬសាស្ត្រាចារ្ររង) លទ្ធផលពិនិត្យសុខភាពសម្រាប់ទៅសិក្សានៅប្រទេសចិន ព្រឹត្តិបត្រថ្កោលទោស (non-criminal record) លិខិតយល់ព្រម (Acceptance Letter) ពីសាស្ត្រាចារ្យដឹកនាំនៅសាកលវិទ្យាល័យហាប៊ន សំណុំបណ្ណសរសើរ វិញ្ញាបនបត្រទទួលស្គាល់ បណ្ណជ័យលាភីជាដើម។

ជ័យលាភីអាហារូបករណ៍នឹងទទួលបាន ថ្លៃសិក្សាពេញលេញ ថ្លៃស្នាក់នៅអន្តេវាសិកដ្ឋានសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងថ្លៃធានារ៉ាប់រងសុខភាព។

សម្រាប់ការចុះឈ្មោះស្នើពាក្យអាហារូបករណ៍ និងព័ត៌មានលម្អិតបន្ថែម អាចចូលទៅកាន់ សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីនឆ្នាំ២០២៦ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២៣:៥៩នាទី។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៨៥៣៩៣២៣៩ ឬ ០១៧៨៧៥២០៥ សម្រាប់សាកសួរព័ត៌មានបន្ថែមពី សមាគមអតីតនិស្សិតកម្ពុជាពី សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...