កញ្ញា ហោ រស្មី ចែករំលែកបទពិសោធន៍ ក្នុងការស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន

ដើម្បីមានអាទិភាពខ្ពស់ទៅសិក្សានៅប្រទេសចិន សិស្ស-និស្សិតដែលចង់ស្នើពាក្យអាហារូបករណ៍គួរចេះភាសាចិនល្អ ឬតិចតួចក៏បាន ព្រោះអាហារូបករណ៍ផ្ដោតសំខាន់លើភាសាចិនទោះបីជាការសិក្សាជាភាសាចិន ឬភាសាអង់គ្លេសក៏ដោយ ។ នេះជាការលើកឡើងរបស់កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច) ។

កញ្ញា ហោ រស្មី បានលើកឡើងថា អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនបែងចែកជា៤ប្រភេទ គឺ អាហារូបករណ៍ថ្នាក់ជាតិ, អាហារូបករណ៍រដ្ឋាភិបាលចិន, អាហារូបករណ៍វិទ្យាស្ថានខុងជឺ និងអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ ។ បេក្ខជនដែលមានបំណងស្នើពាក្យអាហារូបករណ៍ថ្នាក់ជាតិ អាចធ្វើការសាកសួរព័ត៌មានបានតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយចាប់ពីពាក់កណ្ដាលខែធ្នូ ហើយការជ្រើសរើសសិស្សអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត អាចចាប់ផ្ដើមពីខែតុលា ។

បើនិស្សិតចេះភាសាចិន អាចមានអាទិភាពខ្ពស់ក្នុងការទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិន

កញ្ញា ហោ រស្មី

កញ្ញា រស្មី បានបន្តថា ក្នុងករណីសិស្ស-និស្សិតចង់ធ្វើការដាក់ពាក្យដោយផ្ទាល់ទៅកាន់សាកលវិទ្យាល័យនៅប្រទេសចិនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន និស្សិតអាចធ្វើការតាមដានព័ត៌មានសិក្សាតាមរយៈ Facebook គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យដែលសិស្សចង់ទៅរៀន និងសាកលវិទ្យាល័យផ្សេងៗ ឬទាក់ទងទៅខាងសាកលវិទ្យាល័យផ្ទាល់តាម Email ឬលេខទូរស័ព្ទរបស់សាកលវិទ្យាល័យ ។ សម្រាប់ការដាក់ស្នើពាក្យអាហារូបករណ៍វិទ្យាស្ថានខុងជឺ អាចធ្វើការសាកសួរព័ត៌មានទៅរាជបណ្ឌិតសភាកម្ពុជា ដោយអាហារូបករណ៍ចាប់បើកចន្លោះពីខែមីនា និងមេសា ។

កញ្ញា ហោ រស្មី បានបន្ថែមថា ក្រៅពីអាហារូបករណ៍ធំៗទាំង៤ខាងលើ ក៏មានអាហារូបករណ៍ថ្នាក់ខេត្តក្រុង អាហារូបរកណ៍សាកលវិទ្យាល័យ និងកម្មវិធីអាហារូបករណ៍ផ្សេងៗទៀត ។ ជាមួយគ្នានេះ បេក្ខជនដែលអាចស្នើពាក្យអាហារូបករណ៍ទាំងនេះបាន ត្រូវមានព្រឹត្តិបត្រពិន្ទុនៅវិទ្យាល័យល្អ ឬមាន GPAខ្ពស់នៅសាកលវិទ្យាល័យ, កំណត់ត្រាព្រហ្មទណ្ឌ(មិនធ្លាប់មានទោស), និងលក្ខខណ្ឌសាម៉ីខ្លួនត្រូវសមស្របជាមួយជំនាញឯកទេសដែលចង់ស្នើ។

អនុប្រធានសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន រូបនេះបន្ថែមថា សិស្សនិស្សិតត្រូវត្រៀមឯកសារចាំបាច់ដូចជា លិខិតថ្កោលទោសជាភាសាអង់គ្លេស និងភាសាខ្មែរ(លិខិតថ្កោលទោសត្រូវការធ្វើឡើងក្នុងរយៈពេលយូរ និងធ្វើឡើងនៅក្រសួងយុវត្តិធម៌), លិខិតឆ្លងដែន, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ, សញ្ញាបត្រថ្នាក់បរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត ។ វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាចិន HSK និងវិញ្ញាបនបត្រកម្រិតភាសាអង់គ្លេស IELTS និង TOEFL, លិខិតអនុសាសន៍ពីសាស្ត្រាចារ្យ, លិខិតពិនិត្យសុខភាព, តែងសេចក្ដីផែនការសិក្សា, គម្រោងក្រោយបញ្ចប់ការសិក្សា និងទម្រង់ពាក្យសុំអាហារូបករណ៍ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។