ឥទ្ធិពលបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន មកលើយុវជនកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នវានុវត្តន៍នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន បានកំពុងបន្តអភិវឌ្ឍ និងបង្កើតអនាគតសម្រាប់ការរស់នៅរបស់មនុស្សស្ទើរតែគ្រប់ឧស្សាហកម្ម។ ខណៈបច្ចេកវិទ្យានេះ ក៏ជាកត្តាសំខាន់ ដែលជំរុញឱ្យលក្ខខណ្ឌរស់នៅរបស់មនុស្សសម័យទំនើបមានការប្រែប្រួល។ តើបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន នឹងមានឥទ្ធិពល បែបណាមកលើយុវជនកម្ពុជា? 

ទស្សនៈយុវជនសម្រាប់ការមកដល់នៃបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន

យុវតី លី រ៉ាសា និស្សិតឆ្នាំទី ៣ កំពុងសិក្សាលើជំនាញវិស្វកម្មរ៉ូបូតទិច និងស្វ័យប្រវត្តិកម្ម បានបង្ហាញការយល់ឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន ឬ Machine Learning មានឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់យុវជនកម្ពុជា ដោយឥទ្ធិពលនោះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ បើតាម រ៉ាសា ផលវិជ្ជមានរបស់បច្ចេកវិទ្យានេះ នឹងអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ ធុរកិច្ច និងការអភិវឌ្ឍការងារ ឱ្យកាន់តែជឿនលឿន ព្រមទាំងបង្កើតផលវិជ្ជមានជាច្រើននាពេលអនាគត។ ប៉ុន្តែការមកដល់នៃបច្ចេកវិទ្យានេះ ក៏​នឹងនាំឱ្យមានបញ្ហាសុវត្ថិភាពអ៊ីនធឺណិត និងលុបបំបាត់ការងារមួយចំនួន។

លក្ខខណ្ឌដែលយុវជន និងមនុស្សសម័យថ្មី មិនសម្របខ្លួនទៅនឹងការមកដល់នៃបច្ចេកវិទ្យានេះ អាចនាំឱ្យមានការប្រឈមនឹងបញ្ហាគ្មានការងារធ្វើ កាត់បន្ថយឱកាសសេដ្ឋកិច្ចសង្គម ព្រមទាំងបង្កើតគម្លាតកាន់តែធំរវាងអ្នកដែលតាមទាន់បច្ចេកវិទ្យា និងអ្នកតាមមិនទាន់

យុវតី រិទ្ធ សុវណ្ណដាលីន និស្សិតិឆ្នាំទី ៣ សិក្សាជំនាញ បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។

ចំណែក យុវតី រិទ្ធ សុវណ្ណដាលីន ជានិស្សិតឆ្នាំទី ៣ សិក្សាជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ បានលើកឡើងថា បច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន មានឥទ្ធិពលលើផ្នែកជាច្រើននៃការរស់នៅរបស់កញ្ញាផ្ទាល់ ក៏​ដូចជាយុវជនឯទៀត ជាពិសេស គឺវិស័យអប់រំ ការច្នៃប្រឌិត សុខាភិបាល និងវិស័យអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ដាលីន បន្តថា បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀនក៏កំពុងតែបង្កើតតួនាទីការងារ ក៏ដូចជា ឧស្សាហកម្មថ្មីៗ ដូចជា អ្នកវិទ្យាសាស្ត្រទិន្នន័យ វិស្វករ AI និងអ្នកជំនាញម៉ាស៊ីនចេះរៀនជាដើម។

តើបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន ជាអ្វី? 

បើតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាផ្នែកមួយ នៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលអនុញ្ញាតឱ្យម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រអាចសិក្សានិងអនុវត្តកិច្ចការ ដែលជាធម្មតាទាមទារភាពវៃឆ្លាតរបស់មនុស្ស ដូចជា អាចមើល, យល់, អាចឆ្លើយតបទៅនឹងភាសារបស់មនុស្ស, អាចវិភាគទិន្នន័យ, អាចព្យាករណ៍ និងផ្តល់ការណែនាំជាដើម។ ចំណែក ម៉ាស៊ីនចេះរៀន (Machine Learning) សំដៅដល់មូលដ្ឋានគ្រឹះ នៃការសិក្សាអំពីក្បួនដោះស្រាយ និងគំរូស្ថិតិដែលម៉ាស៊ីនប្រើប្រាស់ ដើម្បីអនុវត្តការងារជាក់លាក់ណាមួយ។ ម៉ាស៊ីនសិក្សា គឺជាសំណុំរងមួយនៃបញ្ញាសិប្បនិម្មិត (AI) ដែលអាចឱ្យម៉ាស៊ីន ឬប្រព័ន្ធសិក្សានិងកែលម្អដោយស្វ័យប្រវត្តិពីបទពិសោធន៍ពីមុនមក។

ការសម្របទៅនឹងវត្តមាននៃ AI និងម៉ាស៊ីនចេះរៀន 

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងជាអ្នកជំនាញបញ្ញាសិប្បនិម្មិត បង្ហាញការយល់ឃើញថា សព្វថ្ងៃ បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន បាននៅជុំវិញខ្លួនយើងគ្រប់ពេលទៅហើយ, ដូច្នេះ ចង់មិនចង់ យុវជនត្រូវតែសម្របខ្លួនទៅនឹងបរិបទសង្គមដែលកំពុងតែប្រែប្រួល។ លោកបន្ដថា ដើម្បីចូលទៅក្នុងទីផ្សារការងារ គឺយុវជនមិនអាចមានតែជំនាញឯកទេស និងភាសាបរទេសនោះទេ, យុវជន ត្រូវមានជំនាញឌីជីថលមួយទៀត ព្រោះជំនាញឌីជីថល មានភាពចាំបាច់ណាស់ ដើម្បីប្រើប្រាស់ក្នុងទីផ្សារការងារបច្ចុប្បន្ន។

បណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងជាអ្នកជំនាញបញ្ញាសិប្បនិម្មិត ។

ចំណែកលោកបណ្ឌិត សុខ សូត្រ អ្នកជំនាញអប់រំ និងជាព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ក្នុងយុគសម័យនេះ យុវជនត្រូវផ្ដោតលើការអភិវឌ្ឍសមត្ថភាព លើជំនាញ និងបំណិន សំខាន់ចំនួន ៧ ដូចជា ១. អក្ខរកម្មឌីជីថល, ២. ចំណេះដឹងវប្បធម៌-អរិយធម៌ និងអត្តសញ្ញាណខ្លួនឯង និងជាតិ, ៣. ដឹងពីរបៀបដំណើរការបញ្ញាសិប្បនិម្មិត, ៤. ជំនាញវិភាគទិន្នន័យ និងប្រើប្រាស់ទិន្នន័យធំ, ៥. បំណិនដោះស្រាយបញ្ហា និងភាពច្នៃប្រឌិត, ៦. បំណិនទំនាក់ទំនង និងសហការក្រុម និងទី៧. ក្រមសីលធម៌។ លោកសង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលនោះមិនមានក្រមសីលធម៌ខ្លាំងទេ គេនឹងងាយបាត់បង់ភាពជាមនុស្ស បាត់បង់តម្លៃ និងវប្បធម៌របស់គេ។ 

ការរៀបចំយុវជន ដើម្បីបំពេញតម្រូវការការងារ

កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងនោះ ក៏​មានការដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៤ ដោយមានសសរស្តម្ភសំខាន់ចំនួន ៣ គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល សម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់​យក​បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។ ស្របនឹងគោលនយោបាយនេះ លោកបណ្ឌិត លី រតនា លើកឡើងថា បច្ចុប្បន្ន នៅកម្ពុជាអ្នកប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានច្រើន ប៉ុន្តែអ្នកផលិតនៅមានកម្រិតនៅឡើយ ដូច្នេះសង្ឃឹមថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកលើការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ ដើម្បីអាចបង្កើតធនធានមនុស្សច្រើនបន្ថែមទៀត ក្នុងទីផ្សារការងារ ជាពិសេសគឺយុវជនជំនាន់ក្រោយ។

លោកបណ្ឌិត សុខ សូត្រ អ្នកជំនាញអប់រំ និងជាព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកបណ្ឌិត សុខ សូត្រ យល់ឃើញថា ក្នុងបរិបទកម្ពុជាសព្វថ្ងៃ រាជរដ្ឋាភិបាល និងក្រសួងនីមួយៗ គួរតែចាប់ផ្ដើមគិតថា​ តើកិច្ចការអ្វីខ្លះ ដែលធ្វើដោយម៉ាស៊ីន ហើយកិច្ចការអ្វីខ្លះ ដែលត្រូវរក្សាទុកឱ្យមនុស្ស។ 

កាលណា ដែលយើងកំណត់ថា ការងារអ្វី ផ្នែកណា ដែលត្រូវធ្វើដោយម៉ាស៊ីន ផ្នែកណាដែលត្រូវធ្វើដោយមនុស្ស ហើយមានផែនការច្បាស់លាស់ និងចាប់ផ្ដើមបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលចូលទៅក្នុងកម្មវិធីអប់រំសន្សឹមសន្សឹមដែរ យើងនឹងផ្លាស់ប្ដូរទៅជាមួយគ្នា។

គិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជាមានសាលាត្រឹមតែ ៥ប៉ុណ្ណោះ ដែលធ្វើការបណ្ដុះបណ្ដាលជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដោយមានសិស្សរៀនសរុបប្រមាណជាង ៣០០នាក់។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត លី រតនា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...