ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ទទួលការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុង​ប្រារព្ធធ្វើនៅប្រទេសកម្ពុជា បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ សម្រាប់កម្មវិធីបើក និងបិទស៊ីហ្គេម ដែល​រាជរដ្ឋាភិបាលអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនា និងអបអរសាទរដោយឥតគិតថ្លៃ ។ លើសពីនេះ រាល់កម្មវិធីប្រកួតកីឡាទាំងអស់ អ្នកគាំទ្រអាចចូលទស្សនាដោយសេរី ខណៈអត្តពលិក និងអ្នកកាសែតជាតិ និងអន្តរជាតិត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ និងមិនត្រូវឱ្យបង់ថ្លៃស្នាក់នៅ និងហូបចុកនៅអំឡុងពេលប្រកួត។ ចំណែកប្រព័ន្ធផ្សព្វផ្សាយ គឺមិនគិតថ្លៃសិទ្ធិចាក់ផ្សាយនោះទេ។

នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្ដេចតេជោនាយរដ្ឋមន្ត្រី បានថ្លែងថា «ជយោ! ព្រះរាជាណាចក្រកម្ពុជា! កីឡារស់ក្នុងសន្តិភាព។ សន្ដិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។ …កម្ពុជាសូមស្វាគមន៍អត្តពលិកមកពីជុំវិញពិភពលោក និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ដែលនៅឯនាយសមុទ្រ»។

បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ជាផ្លូវការនៅថ្ងៃទី៧ ខែឧសភា មក មហាជនកម្ពុជាបានបង្ហាញការសាទរយ៉ាងខ្លាំងក្លា ដោយពួកគាត់មានមោទនភាព ដែលប្រទេសកម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ាស៊ីហ្គេម នៅតាមទីតាំងប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ បានចូលរួមបំពេញការងារពោរពេញដោយឆន្ទៈ ស្នាមញញឹម ទឹកចិត្តទូលាយ និងភាពរួសរាយរាក់ទាក់ទៅកាន់អត្តពលិកគ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាសមត្ថកិច្ច ក្រុមគ្រូពេទ្យ ក្រុមអ្នកស្រឡាញ់វប្បធម៌ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យស៊ីហ្គេមប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព សាមគ្គីភាព និងភាពសុខសប្បាយជាទីមោទន។

លោកស្រី Hannah Yeoh រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា របស់ម៉ាឡេស៊ី បានស​ម្ដែងការកោតសរសើរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ។ លោកជំទាវបន្ថែមថា «ប្រជាជននៅទីនេះ ពិតជាមានភាពរួសរាយរាក់ទាក់ ហើយពួកគេពិតជារំភើបចំពោះព្រឹត្តិការណ៍នេះ យើងអាចឃើញអារម្មណ៍មួយនេះតាមកែវភ្នែករបស់គេ»។

លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា នៃប្រទេសឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់លោកចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅ​កម្ពុជាថា «សូមអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា និង CAMSOC ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ។»

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា បានប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី៥ ដល់ទៅ១៧ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងព្រឹត្តិការណ៍កីឡាជា​ប្រវត្តិសាស្រ្តនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ទាំងធនធានមនុស្ស សន្តិសុខសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័​ន្ធ និងកម្លាំងយុវជនស័្មគ្រចិត្ត។ ព្រឹត្តិការណ៍នេះ បាននិងកំពុងប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព សាមគ្គីភាព និងមោទនភាព ដែលស្របទៅនឹងបាវចនាស៊ីហ្គេមនៅកម្ពុជា «កីឡារស់ក្នុងសន្តិភាព»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)