ការងារក្នុងវិស័យ៥ ដែលបញ្ញាសិប្បនិម្មិតមិនអាចជំនួសបាន

យោងតាមការសិក្សាជាសកលនៅឆ្នាំ២០២២ ដោយ McKinsey បានរកឃើញថា ការទទួលយកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការដំណើរការអាជីវកម្មយ៉ាងហោចណាស់បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០១៧។ ការសិក្សាបានរកឃើញថា ៥០ភាគរយ នៃអាជីវកម្មបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំ ២០២២ កើនឡើង ៣០ភាគរយ បើធៀបនៅនឹងឆ្នាំ ២០១៧ ដែលមាន ២០ភាគរយ។

មិនថាក្រុមហ៊ុនបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ឬអត់, ការលើកទឹកចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះនៅតែមានទំហំធំ ព្រោះវាមានសក្តានុពលក្នុងការកាត់បន្ថយបញ្ហាកង្វះកម្លាំងពលកម្ម, គម្លាតជំនាញ, ការធ្វើការងារដដែលៗដោយស្វ័យប្រវត្តិ និងការពារកំហុសការងាររដ្ឋបាល។

សក្តានុពលក្នុងការទាញយកប្រាក់ចំណេញក៏ជាចំណុចទាក់ទាញផងដែរ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីផ្សេងទៀត អាចកាត់បន្ថយថ្លៃសង្វាក់ផ្គត់ផ្គង និងជំរុញឱ្យមានការកើនឡើង ៧ភាគរយ នៃផលិតផលសរុបពិភពលោក ជាមួយនឹងឱកាសទីផ្សារ ដែលមានតម្លៃប៉ានស្មានប្រមាណ ៦ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សចុងក្រោយ។

ថ្វីត្បិតតែប្រជាប្រិយភាពរបស់វាកំពុងកើនឡើងក៏ដោយ បញ្ញាសិប្បនិម្មិត (AI) គ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ ហើយវាមិនអាចធ្វើអ្វីៗបានគ្រប់យ៉ាងនោះទេ។ នៅតែមានការងាររាប់សិប ដែលកុំព្យូទ័រមិនអាចជំនួសបាន ហើយឧបករណ៍នេះ នឹងក្លាយជាជំនួយការ ដែលធ្វើឱ្យដំណើរការងារ កាន់តែងាយស្រួល។ ខាងក្រោមនេះ ជាវិស័យមួយចំនួន ដែលអ្នកជំនាញរំពឹងថា នឹងមិនត្រូវបានជំនួសដោយស្វ័យប្រវត្តិកម្ម៖

១. វិស័យថែទាំសុខភាព ៖ ការធ្វើរោគវិនិច្ឆ័យជំងឺ និងការបង្កើតផែនការព្យាបាល គឺពឹងផ្អែកលើចំណេះដឹងផ្នែកវេជ្ជសាស្ត្រច្រើនជាងស្វ័យប្រវត្តិកម្ម។ ទន្ទឹមនឹងនេះ ការថែទាំសុខភាពដែលមានប្រសិទ្ធភាព ក៏អាស្រ័យលើអន្តរកម្មរវាងមនុស្ស និងមនុស្សផងដែរ។

ជំនាញជីវិត (Life skill) ដូចជា ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ), ការសម្រេចចិត្តប្រកបដោយវិចារណញាណ និងការចេះនិយាយលេងសើច គឺជាគន្លឹះសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអ្នកជំងឺ ហើយអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈរបស់គ្រូពេទ្យ នឹងធ្វើឱ្យអ្នកជំងឺកាន់តែឆាប់ជាសះស្បើយ។ លើសពីនេះ ការព្យាបាលជំងឺដែលមានរោគសញ្ញាមិនជាក់លាក់, ការវិភាគជាក់ស្ដែងមួយចំនួន ដែលមិនមានទិន្នន័យគ្រប់គ្រាន់ និងការប្រើប្រាស់វិចារណញាណ នៅតែមិនអាចជំនួសដោយបច្ចេកវិទ្យា។


២. វិស័យអប់រំ ៖ ខណៈពេលដែលបច្ចេកវិទ្យាឌីជីថលបាននាំឱ្យមានថ្នាក់រៀនអនឡាញ អន្តរកម្មរបស់មនុស្សក្នុងការបង្រៀននៅតែមានសារៈសំខាន់ចំពោះវិស័យអប់រំ។ ការរៀនសូត្រ គឺជាអន្តរកម្មសង្គមដ៏ស្មុគស្មាញ ដែលអាស្រ័យលើមតិកែលម្អ ជាប់លាប់រវាងសិស្ស និងគ្រូ។ សិស្សម្នាក់ មានតម្រូវការផ្ទាល់ខ្លួនរៀងៗខ្លួន ហើយជំនាញទំនាក់ទំនងរបស់គ្រូ ទៅកាន់សិស្ស គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញការសិក្សារបស់សិស្សឱ្យរីកចម្រើន។

នេះជាមូលហេតុ ដែលការបង្រៀនស្ថិតក្នុងចំណោមអាជីព ដែលមានហានិភ័យទាប ក្នុងការជំនួសដោយគ្រឿងយន្ត។ តាមការប៉ានស្មានរបស់ Mc Kinsey បានឱ្យដឹងថា មានតែ ២៧ ភាគរយនៃការអប់រំប៉ុណ្ណោះ ដែលអាចដំណើរការដោយស្វ័យប្រវត្តិកម្មបាន ហើយភាគច្រើនគឺជាការងាររដ្ឋបាល។

៣. អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Software developer) ៖ មនុស្សកាន់តែច្រើនពឹងផ្អែកលើស្វ័យប្រវត្តិកម្ម ហើយទីផ្សារការងារកាន់តែច្រើន នឹងត្រូវការបុគ្គលិក ដែលមានជំនាញកុំព្យូទ័រ។ នោះជាដំណឹងល្អ សម្រាប់ វិស្វករសូហ្វែ (Software engineer) និងអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងអ្នកជំនាញផ្សេងទៀត ដែលយល់អំពីរបៀបធ្វើការជាមួយកម្មវិធីកុំព្យូទ័រ។

អ្នកជំនាញដែលយល់ដឹងអំពីបច្ចេកវិទ្យាជាន់ខ្ពស់ គឺងាយស្រួលក្នុងការស្វែងរកការងារ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនពីការងារផងដែរ។ គម្លាតជំនាញឌីជីថល គឺមានភាពទូលំទូលាយ ខណៈក្រុមហ៊ុនជាច្រើន នៅតែត្រូវការអ្នកជំនាញ ដើម្បីធ្វើការក្នុងវិស័យបច្ចេកវិទ្យា, ជំនាញ ដែលត្រូវការខ្ពស់គឺ អ្នករចនា បង្កើត និងគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ។ យោងតាម BLS បានឱ្យដឹងថា ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ នឹងកើនឡើង ២៥ភាគរយ ចាប់ពីឆ្នាំ២០២១ ដល់ ២០៣១ ហើយការងារដែលពាក់ព័ន្ធនឹងការវិភាគប្រព័ន្ធកុំព្យូទ័រ នឹងកើនឡើង ៩ភាគរយ នៅអំឡុងពេលដូចគ្នានេះ។

៤. បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) និងសេវាទិន្នន័យ (Data service) ៖ អាជីវកម្ម ដែលចង់រក្សាការប្រកួតប្រជែងនឹងត្រូវចូលរួមក្នុងបរិវត្តកម្មឌីជីថល (Digital transformation)។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើន ទិន្នន័យធំ (Big data) និងបច្ចេកវិទ្យាក្លោដ (Cloud technology) នឹងបង្កើតឱ្យមានឱកាសការងារជាច្រើន។ ខណៈដែលវិស័យនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១៥ភាគរយ ចាប់ពីឆ្នាំ ២០២១ ដល់ ២០៣១, ប៉ុន្តែមិនមែនតួនាទីទាំងអស់សុទ្ធតែអាចបំពេញតាមតម្រូវការជាក់ស្ដែងបាននោះទេ។

BLS ព្យាករណ៍ថា អ្នកជំនាញដែលធ្វើការក្នុងផ្នែកសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិត ដូចជា អ្នកវិទ្យាសាស្ត្រស្រាវជ្រាវកុំព្យូទ័រ, អ្នកវិភាគសុវត្ថិភាពព័ត៌មាន និង Software tester នឹងមានតម្រូវការលើសពីកម្រិតមធ្យម។ ខណៈអ្នកសរសេរកម្មវិធីកុំព្យូទ័រនឹងធ្លាក់ចុះ ១០ភាគរយ ដែលនេះគឺជាពេលវេលាមួយ ត្រូវពង្រឹងជំនាញ (Up skill) និងរៀនជំនាញថ្មី (Reskill) ដើម្បីចាប់យកឱកាសការងារថ្មីៗ។


៥. ឧស្សាហកម្មច្នៃប្រឌិត (Creative industries) ៖ កម្មវិធីដូចជា ChatGPT, Midjourney និង AIVA អាចសរសេរចម្លង បង្កើតរូបភាព និងតែងបទចម្រៀងបាន។ ដូច្នេះហើយ អ្នកជំនាញដែលធ្វើការក្នុងឧស្សាហកម្មច្នៃប្រឌិតមានការព្រួយបារម្ភថា បញ្ញាសិប្បនិម្មិត (AI) នឹងជំនួសការងាររបស់ពួកគេ។ ប៉ុន្តែយើងតាមការសិក្សាជាច្រើន បានបង្ហាញថា អនាគតនៃការតែងនិពន្ធ ការរចនាក្រាហ្វិច និងការងារពាក់ព័ន្ធនឹងសិល្បៈច្នៃប្រឌិតផ្សេងទៀត គឺមានសុវត្ថិភាព។ ការប៉ានស្មាននៅឆ្នាំ២០២៣ បានបង្ហាញថា កុំព្យូទ័រអាចធ្វើការដោយស្វ័យប្រវត្តិត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះ ទៅលើការងារដែលពាក់ព័ន្ធនឹង សិល្បៈ ការរចនា ការកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងលក្ខខណ្ឌបច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (AI) អាចដំណើរការបាន តែជាមួយទិន្នន័យ ដែលមនុស្សបានបង្ហាត់ និងបញ្ចូលឱ្យវាតែប៉ុណ្ណោះ, ហេតុនេះ ការរំលោភសិទ្ធិអ្នកនិពន្ធ និងម្ចាស់ស្នាដៃសិល្បៈ គឺជារឿង ដែលមានហានិភ័យខ្ពស់ ប៉ុន្តែវាមិនអាចបង្កើតគំនិតដើមដោយខ្លួនឯងទាំងស្រុងនោះទេ។ ដូច្នេះ អ្នកធ្វើការក្នុងវិស័យច្នៃប្រឌិត មិនចាំបាច់បារម្ភឡើយ។

ក្រៅពីវិស័យ ៥ ដែលបានរៀបរាប់នេះ មានការងារមួយចំនួនទៀតដូចជា អ្នកធ្វើការក្នុងវិស័យគ្រប់គ្រងធនធានមនុស្ស, ច្បាប់, ទំនាក់ទំនងសាធារណៈ, អ្នកនយោបាយ និងបង្កើតគោលនយោបាយសាធារណៈ, អ្នកធ្វើទីផ្សារឌីជីថល និងអ្នកឯកទេសផ្នែកទីផ្សារ, អ្នកគ្រប់គ្រងជំនួយ ដូចជា នាយកប្រតិបត្តិជាដើម គឺបញ្ញាសិប្បនិម្មិត (AI) មិនអាចជំនួសបាននោះទេ។ ប៉ុន្តែ អ្នកធ្វើការក្នុងវិស័យទាំងនេះ សុទ្ធតែអាចប្រើបញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបំពេញការងាររបស់គេបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។