ការប្រឡង​សិស្សពូកែ ធ្វើ​ឱ្យ​យុវសិស្ស ពៅ ជុំរតនៈ រកឃើញក្ដី​ស្រមៃ​ចង់ក្លាយ​ជា​វិស្វករ​នៅ​ថ្ងៃអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងចំណោម​ជ័យលាភី​សិស្សពូកែ​ទូទាំង​ប្រទេស​ចំនួន ៣០រូប យុវសិស្ស ពៅ ជុំរតនៈ ជា​បេក្ខជនមួយរូបដែលជាប់ជ័យលាភី​ចំណត់ថ្នាក់លេខ១ ក្នុង​ការ​ប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យា ថ្នាក់ទី១២។ ការ​ប្រឡង​សិស្សពូកែនេះ ក៏​ជា​ឱកាស​មួយ​ដែល​ជំរុញ​ឱ្យយុវសិស្ស​រូបនេះ​រក​ឃើញក្ដីស្រមៃ​ចង់ក្លាយ​ជា​វិស្វករ​នៅថ្ងៃអនាគត។

យុវសិស្ស ពៅ ជុំរតនៈ ជាសិស្សថ្នាក់ទី១២ នៃ​សាលាអន្តរជាតិ​ស្មាធឃីដ ខេត្តសៀមរាប បាន​ប្រាប់ឱ្យ​ដឹងថា រូបគេ​សម្រេច​ចិត្តចូលរួម​ប្រឡង​សិស្សពូកែ​ទូទាំង​ប្រទេស​ថ្នាក់ទី១២ ដោយ​សារ​ការស្រឡាញ់​មុខវិជ្ជារូបវិទ្យា និងចង់​វាស់ស្ទង់​សមត្ថភាព​របស់ខ្លួនក្នុង​ការប្រឡង​លំហាត់សិស្ស​ពូកែទូទាំង​ប្រទេស ផ្នែករូបវិទ្យា ថ្នាក់ទី១២។ រតនៈ បន្តថា តាមរយៈការ​ប្រឡងសិស្សពូកែនេះ ធ្វើឱ្យគេ​ស្គាល់ពីក្ដីស្រមៃចង់ធ្វើជាវិស្វករ ដែល​ជាអាទិភាពក្នុង​ការដាក់ពាក្យ​ចូលរៀននៅ​សាកលវិទ្យាល័យណាមួយ។

យុវសិស្ស ពៅ ជុំរតនៈ ម្ចាស់ជ័យលាភីចំណត់ថ្នាក់លេខ១ ប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យា ថ្នាក់ទី១២

សិស្សពូកែ​រូបវិទ្យា រូបនេះ បន្ថែមថា នៅក្នុង​ការ​ប្រឡង​សិស្សពូកែ​ទូទាំងប្រទេស ផ្នែករូបវិទ្យា ថ្នាក់ទី១២ រូបគេ​រំពឹងថា នឹង​អាចជាប់ជ័យលាភី​ណាមួយ ប៉ុន្តែមិន​រំពឹងថា​ជាប់ចំណាត់​ថ្នាក់​លេខ១ នោះទេ។ ប៉ុន្តែនៅ​ពេលគណៈកម្មការ​ប្រកាស​លទ្ធផល ក៏​បាន​ឮឈ្មោះ​របស់ខ្លួន​ជាប់ជ័យ​លាភី​លេខ១ ពេលនោះ រូប​គេ​គឺពិតជាមាន​អារម្មណ៍​ត្រេកអរ និង​សប្បាយ​ចិត្ត​ជាខ្លាំង។

ទាក់ទង​នឹង​វិធីសាស្រ្តរៀន​ឱ្យទទួល​បានលទ្ធផល​ល្អវិញ រតនៈ ប្រាប់ថា រូបគេ​តែងតែ​ស្វ័យសិក្សា​ជាប្រចាំឱ្យ​តែមាន​ពេលទំនេរ គឺរៀន​មេរៀន​ទាំងអស់​ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ពោលគឺ​រៀនគ្រប់​មុខវិជ្ជា រៀន​ឱ្យលើស​គេ, ប្រសិន​មិនចេះ ឬមិនច្បាស់​ផ្នែកណាមួយ រូប​គេ​តែង​ខំស្រាវជ្រាវ​បន្ថែម ជាពិសេស​ស្រាវជ្រាវ​លំហាត់​បរទេស។

យុវសិស្ស​ជាអ្នកខេត្តសៀមរាប​រូបនេះ បន្ថែមថា​ ក្នុងមួយថ្ងៃៗ​រូបគេរៀន​មុខវិជ្ជារូបវិទ្យា ១ទៅ២ម៉ោង ហើយ​ពេលជិតដល់​ថ្ងៃប្រឡង គឺគេ​បាន​បន្ថែម​ការ​រៀន​ចាប់ពី​៦ម៉ោង​ឡើងទៅ។ សម្រាប់​សិស្សានុសិស្ស​ដទៃទៀត​ដែល​ចង់ប្រឡង​សិស្សពូកែ រតនៈ លើកទឹកចិត្ត​ឱ្យខំរៀន​ពីដើមឆ្នាំ រៀនធ្វើ​លំហាត់ឱ្យ​បានច្រើន ហើយមុន​ធ្វើលំហាត់ ត្រូវរៀន​មេរៀនឱ្យ​ច្បាស់​ជាមុន​សិន។

យុវសិស្សវ័យ១៧ឆ្នាំ​រូបនេះ បន្ថែម​ទៀតថា កាលពីឆ្នាំ២០២២ រូបគេធ្លាប់​ចូលរួម​ប្រឡងសិស្ស​ពូកែរូបវិទ្យា​ថ្នាក់ទី៩ ដោយ​ពេល​នោះ ក៏​ទទួលបាន​ជ័យលាភី​មេដាយប្រាក់​ដែរ ហើយ​នៅឆ្នាំ២០២៣ រូបគេក៏មាន​ឱកាសទៅ​ទស្សនកិច្ច​សិក្សានៅប្រទេស​ជប៉ុនក្នុង​កម្មវិធី​មួយ​ឈ្មោះថា Sakura Science រួច​នៅឆ្នាំ​២០២៤ ក៏មានឱកាស​ទៅប្រកួតប្រជែង​រូបវិទ្យា​អូឡាំពិច IPhO នៅ​ប្រទេស​អ៉ីរ៉ង់​ថែមទៀត។ រតនៈ បន្តថា ការប្រឡងសិស្សពូកែ ពិតជា​សំខាន់​ណាស់​សម្រាប់​រូបគេ ព្រោះ​បានផ្ដល់ឱកាស​ឱ្យរូបគេ មើល​ឃើញពិភពលោក​កាន់តែ​ធំជាង​មុន មានឱកាស​ទស្សកិច្ច​សិក្សា​នៅក្រៅប្រទេស និង​ចូលរួមប្រកួត​កម្រិតថ្នាក់​អន្តរជាតិ។

ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេស

ម្ចាស់​ជ័យលាភី​លេខ១ សិស្ស​ពូកែទូទាំង​ប្រទេស ផ្នែករូបវិទ្យា ក៏បានថ្លែង​អំណរគុណ​ដល់លោកគ្រូ អ្នកគ្រូ ដែលបាន​បង្រៀនរូបគេ​តាំងពីថ្នាក់តូច រហូត​ដល់​ថ្នាក់ទី១២ អរគុណ​នាយកសាលា​ដែលបាន​ជួយសម្របសម្រួល​ការប្រឡង​សិស្សពូកែ និង​អរគុណ​ក្រុមគ្រួសារ​ដែលតែងតែ​ជំរុញទឹកចិត្ត ផ្ដល់​ឱកាស​រៀនសូត្រ ក៏ដូចជា​ផ្គត់ផ្គង់ដល់​ការ​សិក្សា។ សម្រាប់​ជំហាន​បន្ទាប់ រតនៈ នឹងខិតខំប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត ក្នុងការ​ប្រឡង​បាក់ឌុប ឱ្យ​ទទួល​បាន​និទ្ទេសល្អ។

ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែងរៀបចំការ​ប្រឡងជ្រើសរើស​សិស្សពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បី​ផ្តល់ជា​ឱកាស​លើកទឹកចិត្ត​សម្រាប់សិស្សឆ្នើម​ដែល​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ និង​សក្តានុពល បាន​បញ្ចេញ​សមត្ថភាព និង​ក៏​បាន​ទទួល​ការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ដូចជា​នៅ​ក្នុងឆ្នាំនេះ សម្រាប់ជ័យលាភី​សិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ទទួលបាន​រង្វាន់​លើក​ទឹកចិត្ត​ពីរាជរដ្ឋាភិបាល ចំនួន ៣លាន៥សេនរៀល, មេដាយមាស​មួយគ្រឿង, វិញ្ញាបនបត្រ​បញ្ជាក់សិស្សពូកែ​ទូទាំងប្រទេស​មួយច្បាប់ និងអាហារូបករណ៍​ក្នុងតម្លៃ១០០% រយៈពេល ៤ឆ្នាំ ពី​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន និង​សាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *