សម្តេចធិបតី ស្នើ​ឱ្យ​ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងអ្នកលក់ដូរ គិត​គូរ​ឡើងវិញ រឿងភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈ​មានជាតិផ្អែម ដែលប៉ះពាល់ដល់សុខភាពកុមារ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឱ្យ​ក្រសួងសុខាភិបាល ក៏​ដូចជា​ក្រសួងអប់រំ គិត​គូឡើងវិញពីបញ្ហាភេសជ្ជៈ​ប៉ូវកម្លាំង ដែល​ប៉ះពាល់​ដល់សុខភាពកុមារ​កម្ពុជា។

សម្តេចធិបតីមានប្រសាសន៍ថា ភេសជ្ជៈប៉ូវកម្លាំង មិន​មែន​សម្រាប់ក្មេងៗនោះទេ ដោយសម្តេចបានសង្កត់ធ្ងនើ់ថា ក្មេងៗដែល​ប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ចាប់ពីពេលនេះ រហូត​ដល់ពួកគេ​មានអាយុ៣០ ឬ៤០ឆ្នាំ ពួកគេនឹង​ក្លាយជា​បន្ទុកសង្គម ដោយអាច​នឹង​កើត​មានជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងៗ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រឿងនេះ គឺជា​រឿង​មួយ​ដែល​ត្រូវ​ប្រកាស​អាសន្ន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

“រឿងប្រើប្រាស់អាទឹកប៉ូវកម្លាំង… សុំ​ឱ្យ​ឪពុកម្តាយ ប្រជាជន លោកគ្រូអ្នកគ្រូទាំងអស់ និងអ្នកលក់គិតគូពីរឿងនេះ… ទៅមើលមន្ទីរពេទ្យគន្ធបុប្ឆា ក្មេងៗច្រើនណាស់ ហើយនេះ ពេលខ្លះពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់ឪពុកម្តាយ…”

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានមានប្រសាសន៍ដោយធ្វើការ​ណែនាំទៅ​ដល់ស្ថាប័នពាក់ព័ន្ធ សូមធ្វើសារអប់រំ​ឱ្យ​បានច្រើន​ពាក់ព័ន្ធនឹងផលវិបាក​នៃភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈផ្អែម រួចធ្វើការផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ឪពុកម្តាយ អាណាព្យាបាល បានយល់អំពីបញ្ហានេះ។ “…គ្មានឪពុកម្តាយណាចង់ឱ្យ​កូនកើតទឹកនោមផ្អែមទេ តែពេលខ្លះអត់សូវដឹង…អញ្ចឹងយើងចេញ​សារឱ្យច្រើនដើម្បី​យល់ ព្រោះយឺតមួយឆ្នាំ តើក្មេងប៉ុន្មាននាក់ដែលកើតជំងឺ…”

អ្នកជំងឺទឹកនោមផ្អែម កំពុងទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញ

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបង្កឡើងដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់, វាអាចបណ្តាលមកពីការផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់ ឬការដែលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។ នៅប្រទេសកម្ពុជា ជំងឺនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយបើតាមទិន្នន័យសមាគមទឹកនោមផ្អែមអន្តរជាតិ ឆ្នាំ២០១៩ បង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យ ៩,៧លាននាក់ មាន ៤,៤% កើតជំងឺទឹកនោមផ្អែម ក្នុងនោះ​​ប្រជាជនពេញវ័យ​ដែលរស់នៅទីក្រុង មានអត្រា​ឆ្លង​ជំងឺទឹកនោមផ្អែម​ប្រមាណ ១០% ខណៈ​អ្នករស់នៅ​ជនបទ មានអត្រា​ឆ្លង​ប្រមាណ៥%។ ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រមាណ ១០២លានដុល្លារអាមេរិក ក្នុងការ​ព្យាបាល​ជំងឺទឹកនោមផ្អែម ដោយអ្នកជំងឺម្នាក់​ចំណាយ​មធ្យម​ប្រមាណ ២៣៨ដុល្លារក្នុង​មួយឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *