សន្សំដោយឈ្លាសវៃ ៖ ៣ មធ្យោបាយងាយៗដើម្បីកសាងទម្លាប់សន្សំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការសន្សំ​មាន​ច្រើន​ទម្រង់ ប៉ុន្តែ​តើ​សន្សំ​បែបណា​ឱ្យកាន់​តែមាន​ភាព​ឈ្លាសវៃ? ការ​បំបែក​វិធីសន្សំ ឬការបែងចែក​ជា​កញ្ចប់តូចៗ (ឧទាហរណ៍ 50/30/20) វាអាច​ត្រូវ​ដែរ តែ​ពុំត្រូវជាមួយ​នឹងស្ថានភាព​គ្រប់គ្នា​ឡើយ, ប៉ុន្តែ​ការសន្សំនៅ​តែ​សំខាន់ ទោះក្នុង​លក្ខខណ្ឌ​បែបណា​ក៏ដោយ។ តាមរយៈ គេហទំព័រ Saving Advice​ បាន​ប្រាប់​គន្លឹះសាមញ្ញៗ ដែល​អាចជំរុញ​ដល់​ប្រសិទ្ធភាព​នៃការ​សន្សំ ក៏ដូច​ជាការ​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​នឹង​បញ្ហាហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន រួមទាំង​ជួយឱ្យការ​ចំណាយ​ជាមួយ​នឹង​ទំនុកចិត្ត​ជំនួសឱ្យ​ការចាយ​ទាំង​រអៀស​ចិត្ត។

១. បន្ត​សាកល្បង​សំន្សំ​បែងចែក​ជា​កញ្ចប់ៗ ៖ ការ​បែងចែក​ប្រាក់​ចំណូល (ឧទាហរណ៍ 50/30/20) ត្បិតជា​ច្បាប់​ទម្លាប់មួយ​ដែលពុំអាច​ប្រើបាន​គ្រប់ពេល​ ឬគ្រប់​មនុស្ស​ក៏​ពិតមែន! ប៉ុន្តែ​ការបែងចែក​បែប​នេះ​ប្រៀប​ដូចជា​ការ​បណ្តុះ​ទម្លាប់ ក៏ដូចជា​ការចាប់​ផ្តើម​ដាក់​គោលដៅ​មួយ​ដើម្បី​តម្រង់ទិស និង​សម្រួច​ខ្លួន​ឯង។

២. ផ្តល់​អាទិភាព​លើការ​សន្សំ​ជាមុន ៖ ត្រង់ចំណុច​នេះ​មើល៍​ទៅ​ជាទ្រឹស្ដី​ដែល​ពីរោះ​ស្តាប់ តែពិបាក​នឹង​ក្លាយ​ជា​ការពិត! ជាពិសេស​នៅពេល​ស្ថិតក្នុង​ស្ថានភាព​ដែល​មាន​បំណុល​ច្រើន ហើយ​របត់​ជីវិត​ក៏ត្រូវ​ការ​ផ្លាស់ប្តូរ។ តែយ៉ាង​ណាក៏ដោយ​ភាពឈ្លាសវៃ​នៃការ​សន្សំ​គឺផ្តោត​លើការ​មាន​វិន័យ​ខ្លួនឯង​ឱ្យក្លាយ​ទៅ​ជា​ទម្លាប់ និង​ជាការ​ផ្តល់​អាទិភាព​នៃការ​សន្សំ​នៅពេល​ដែល​ប្រាក់​ចំណូល​ចូល គឺជាការ​ដាក់​កំហិត​ចំពោះ​ខ្លួនឯង​ឱ្យ​មាន​ទម្លាប់ល្អ ទោះក្នុង​ទំហំ​ទឹកប្រាក់​ដែលដាក់​សន្សំ​ទាំងនោះ​តិចក្ដី ច្រើនក្ដី ការផ្តល់​អាទិភាព​លើការ​សន្សំ​ត្រូវតែ​ជាសកម្មភាព​ដែលត្រូវ​តែ​អនុវត្តន៍​ឱ្យបាន​ទៀងទាត់។

៣. ពិចារណា​រាល់​កាក់សេន​ដែល​ចេញ​ចូល ៖ ត្រង់ចំណុច​នេះ​សំដៅ​លើការ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដោយ​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​បច្ចុប្បន្ន​ភាព ឬ​អនាគត ជំនួស​ឱ្យការ​អង្គុយ​នឹកស្តាយ​រាល់ការ​ចាយវាយ​ដែល​ខុសឆ្គង​ពីមុនៗ ព្រោះការ​នឹក​ស្តាយ​អាច​បណ្តាល​ឱ្យស្រេ្តស និង​នាំឱ្យ​កើតមាន​អាការ​បាក់ទឹកចិត្ត​បន្ថែម។ ចាប់​ផ្តើម​ពីចំណុច​សូន្យ​ឡើង​វិញ ដោយ​ពិចារណា​អំពីភាព​សំខាន់ៗ​មុន​នឹង​ចាយ​ទៅ​លើ​អ្វីមួយ នៅ​ពេល​ដែល​បាន​គិតគូរ​មុន​នឹង​ចាយវាយ​បាន​ល្អិតល្អន់ មិន​ត្រឹមតែ​ទទួល​បាន​នូវ​ទម្លាប់​ចាយ​វាយ​មាន​ភាព​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កត្តានាំ​ឱ្យ​ថាមពល​ផ្លូវចិត្ត​ល្អប្រសើរ​តាមរយៈ​ប្រសិទ្ធភាព នៃការ​សម្រេច​ចិត្តលើ​ការ​ប្រើប្រាស់​កញ្ចប់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *