ធនាគារពិភពលោក ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការជំរុញ​ការ​អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ Mariam J. Sherman នាយិកាគ្រប់គ្រង នៃធនាគារពិភពលោក​ប្រចាំ​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ បានបង្ហាញចំណាប់អារម្មណ៍បន្តពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដើម្បីជំរុញ​ការ​អភិវឌ្ឍវិស័យ​អប់រំ​នៅ​កម្ពុជា។

បើតាមលោកជំទាវ Mariam J. Sherman បច្ចុប្បន្នធនាគារពិភពលោក មានគម្រោងហិរញ្ញប្បទានចំនួន៤ ដែលកំពុងអនុវត្ត​នៅកម្ពុជា ដូចជា (១) ការអនុវត្តស្តង់ដាសាលារៀនគំរូ (២) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន (៣) អភិបាលកិច្ចក្នុងវិស័យអប់រំ និង (៤) កំណែទម្រង់នៅក្នុងអនុវិស័យឧត្តមសិក្សា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Mariam J. Sherman ក៏បានលើកឡើងពីគម្រោងអប់រំមូលដ្ឋាន (Basic Education) នាពេលថ្មីៗនេះ ដើម្បីជជែកពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសគឺវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លើយតបនឹងគម្រោងអប់រំមូលដ្ឋាន (Basic Education) បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោងមួយនេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងដើម្បី (១). ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ (TTCs) សម្រាប់គម្រោងការអប់រំមូលដ្ឋាន ដើម្បីផ្តល់នូវការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលរួមមានទាំងការពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗ, (២). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដោយការពង្រឹងនូវគុណភាពនៃពេលវេលាសិក្សា សុខភាព សុខុមាលភាពរបស់សិស្ស ក៏ដូចជាផ្តល់បរិយាកាសសិក្សាដ៏ល្អមួយសម្រាប់សិស្ស និង (៣). ការកែលម្អអភិបាលកិច្ចតាមវិស័យដោយការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធ HRMIS ឱ្យមានគុណភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពកែលម្អគោលនយោបាយគ្រូបង្រៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥