ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​អប់រំ​បច្ចេកទេស​សាធារណៈ និងឯកជន ទាំង២១ ចំនួន២៣០០នាក់ សម្រាប់ឆ្នាំ២០២៤-២០២៥។

មុខជំនាញ ដែលមានបណ្តុះបណ្តាល​នៅ​តាម​គ្រឹះស្ថានទាំង២១ រួមមាន ៖ អគ្គិសនី, អេឡិចត្រូនិក, ក្សេត្រសាស្រ្ត, បសុវប្បកម្ម, មេកានិក, គណនេយ្យ, ទេសចរណ៍ (ការិយាល័យជួរមុខ), កែច្នៃអាហារ, វិទ្យាសាស្រ្ត​កុំព្យូទ័រ, ឌីជីថល​មេឌៀឌីហ្សាញ, កសិកម្មវៃឆ្លាត និង​អភិវឌ្ឍ​កសិកម្ម។

លក្ខខណ្ឌ នៃការ​ដាក់ពាក្យ​សុំ​ចូលរៀន ៖ សិស្ស​ដែលបាន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល, សិស្ស​ដែលមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ និង​បំពេញ​វិជ្ជា, សិស្ស​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ព្រឹត្តិបត្រពិន្ទុ ឬសេចក្តី​បញ្ជាក់ពី​មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីខេត្ត​ដែល​សាម៉ី​ជនបានប្រឡងជាប់, សិស្ស​ទាំងពីរភេទ​ត្រុវ​នៅ​លីវ មាន​កាយសម្បទាគ្រប់គ្រាន់ និង​មាន​ឧបនិស្ស័យ​សមស្រប (ចំពោះ​សិស្សនារី​នឹង​ត្រូវ​ទទួល​បានការលើកទឹកចិត្ត), មានសីលធម៌រស់នៅ និង​សុខភាពល្អ, សិស្ស​មានពិការភាព (ជើង) អាច​ចុះឈ្មោះ​ចូលរៀនផ្នែក​អេឡិចត្រូនិក គណនេយ្យ កុំព្យូទ័រ និង​ឌីជីថល​មេឌៀឌីហ្សាញបាន។

ការទទួលស្គាល់ និង​ផ្តល់សញ្ញាបត្រ ៖ សិស្សានុសិស្ស​ត្រូវ​សិក្សា​តាមកម្មវិធី​សិក្សា​របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​កំណត់​ការ​បណ្តុះបណ្តាល​រយៈពេល ៣ឆ្នាំ ។ សិស្ស​ដែលបាន​ប្រឡង​បញ្ចប់ឆ្នាំទី៣ ផ្នែកអប់រំ​បច្ចេកទេស​ជាប់​ជា​ស្ថាពរ ត្រូវទទួលបាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត៣ ដែលមានតម្លៃ​សមមូល​នឹង​វិញ្ញាបនបត្រ ឬសញ្ញាបត្រ ឬសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ យោង​តាម​ប្រកាសលេខ ៦៤៣ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ សិស្ស​មានសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ អាច​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ឬ​ប្រកប​អាជីពផ្ទាល់ខ្លួន ឬ​សិក្សាបន្ត​នៅ​ក្នុង​គ្រឹះស្ថាន​ឧត្តមសិក្សា​នានា​ទូទាំង​ប្រទេស ដោយ​គោរព​តាម​គោលការណ៍ ឬលក្ខខណ្ឌ​ដោយឡែក​របស់​សាមីគ្រឹះស្ថាន​ឧត្តមសិក្សា​នោះ។

ការចែកពាក្យ និង​ទទួលពាក្យ​សុំ​ចុះឈ្មោះ​ចូលរៀន ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៤ ។ កាលបរិច្ឆេទ​ចូលរៀន​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ ពាក្យ​សុំ​ចូលរៀន​មានចែក​ជូន​ដោយ​ឥតគិតថ្លៃ នៅតាម​គ្រឹះស្ថាន​សិក្សា​ទាំង២១សាលា​ រាល់ម៉ោងធ្វើការ ព្រឹកពីម៉ោង ៧:៣០ ដល់ ១១:៣០ និងរសៀល​ម៉ោង ២:០០ ដល់ ៥:០០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦