ការសិក្សាគណិតវិទ្យា មានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍខួរក្បាលក្មេងជំទង់

សិស្សវ័យជំទង់មួយចំនួនមិនមានចំណូលចិត្តរៀនគណិតវិទ្យានោះទេ ព្រោះតែភាពស្មុគស្មាញ និងទាមទារការគិតវិភាគច្រើននៃមុខវិជ្ជានេះ។ ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការរៀនមុខវិជ្ជាគណិតវិទ្យានៅវ័យក្មេង និងជំទង់ អាចជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍខួរក្បាលមនុស្សម្នាក់នាពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ​ Oxford បានរកឃើញថា សាធាតុគីមី ដែលជា ហ្គាមម៉ា អាមីណូប៊ុយទីរិច អាស៊ីត (gamma-aminobutyric acid) មានសារៈសំខាន់ក្នុងការអភិវឌ្ឍតំបន់ខួរក្បាល ដែលមានទំនាក់ទំនងនឹងការចងចាំ ការសិក្សា ការវែកញែករកហេតុផល និងមុខងារយល់។ អ្វីដែលសំខាន់ជាងនេះ គឺ សារធាតុគីមីនេះនឹងកើនឡើង ក្រោយពេលដែលមនុស្សរៀនគណិតវិទ្យារយៈពេល ១៩ខែ, ដោយបង្ហាញថា ការរៀនគណិតវិទ្យាពិតជាមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសរសៃប្រសាទខួរក្បាល។

បណ្ឌិតចិត្តសាស្ត្រ Raquel Libbin បានពន្យល់ថា សារធាតុគីមីនេះ គឺសំខាន់សម្រាប់ការសិក្សាវិភាគ និងអាចជួយឱ្យយុវវ័យមានអនាគតមួយល្អប្រសើរ។ លើសពីនេះ សារធាតុនេះ នឹងជួយអភិវឌ្ឍសមត្ថភាពទំនាក់ទំនង, ការគ្រប់គ្រងអារម្មណ៍, ជំរុញឱ្យមនុស្សសម្រេចបានគោលដៅសិក្សាកម្រិតខ្ពស់ និងបង្កើនកម្រិតសេដ្ឋកិច្ចសង្គម។ តាមរយៈការសិក្សាវិភាគ គេអាចសន្និដ្ឋានថា ការអប់រំគណិតវិទ្យា ត្រូវបានផ្សារភ្ជាប់នឹង «វឌ្ឍភាពនៃការអប់រំ ស្ថានភាពសេដ្ឋកិច្ចសង្គម ការងារ សុខភាពផ្លូវចិត្ត និងផ្លូវកាយ​ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុ។»

លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ ការសិក្សាបានរកឃើញថា គណិតវិទ្យាមិនមែនគ្រាន់តែជាការគណនាលេខតែមួយមុខនោះទេ។ ការសិក្សាពីតន្រ្តី ក៏មានគណិតវិទ្យាកម្រិតខ្ពស់ក្នុងនោះផងដែរ។ នេះជាការលើកឡើងរបស់ ចិត្តវិទូកុមារ និងការព្យាបាលផ្លូវចិត្តដោយតន្ត្រីលោកស្រី Michelle Hintz ។

អ្នកជំនាញរូបនេះបន្តថា ម្ដាយឪពុក គ្រូបង្រៀន និងអ្នកអប់រំ អាចលើកទឹកឱ្យកូន និងសិស្ស សិក្សា និងមានក្ដីស្រឡាញ់ចំពោះមុខវិជ្ជាគណិតវិទ្យា តាមរយៈការបង្ហាញឱ្យឃើញនៃអត្ថប្រយោជន៍មុខវិជ្ជានេះ សម្រាប់ខួរក្បាល និងការសិក្សាពេញមួយជីវិត។ ហើយខួរក្បាលរបស់ពួកគេ នឹងអរគុណគេនៅពេលក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...