១០វិធីជំរុញខ្លួនឯងឱ្យបន្តឆ្ពោះទៅមុខ

ស្របពេលនឹងការទន្ទឹងចង់បាន ភាពរីកចម្រើន ឬការសម្រេចបាននូវគោលដៅ ជាដំបូងគេក្រឡេកទៅមើលទម្លាប់ និងសកម្មភាពប្រចាំថ្ងៃ ព្រោះការធ្វើសកម្មភាពដែលត្រឹមត្រូវ ឆ្លើយតបនឹងគោលដៅ ជាការបើកផ្លូវឱ្យខ្លួនឯងមានការវិវឌ្ឍន៍ឆ្ពោះទៅមុខលឿន មិនតែប៉ុណ្ណោះ គឺទាមទារនូវការឆ្លុះបញ្ចាំងដ៏សមហេតុផល និងការប្តេជ្ញាអនុវត្តន៍នូវវិធីចម្រុះគ្នាជាច្រើន។ តាមរយៈគេហទំព័រ Yurk counseling បានបង្ហាញគន្លឹះ១០ចំណុច ដើម្បីជំរុញខ្លួនឯងឱ្យបន្តអភិវឌ្ឍន៍សមត្ថភាព និងបញ្ញាស្មារតីឱ្យបន្តឆ្ពោះទៅមុខជានិច្ច។

 ១. កុំអនុញ្ញាតិឱ្យគំនិតអ្នកដទៃគ្រប់គ្រងរបត់ជីវិតខ្លួនឯង ៖ កាលដែលមិនទុកគំនិតអ្នកដទៃជាធំ មិនមែនមានន័យថា មតិយោបល់ឬគំនិតទាំងនោះមិនល្អ ឬមិនសំខាន់នោះទេ ប៉ុន្តែការគិតបែបណាចំពោះខ្លួនគឺជារឿងដែលគួរយកចិត្តទុកដាក់ ឬក៏ផ្តល់អាទិភាពជាមុន មនុស្សដែលមានជំនាញត្រួសត្រាយផ្លូវ ចំពោះដំណើរ នៃការរស់នៅនៃខ្លួនឯង គឺមានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ពេល សម្រេសចិត្ត ទទួលយក ឬក៏ធ្វើអ្វីមួយត្រូ​វតែប្រាកដថា គឺជាចំណែកល្អសម្រាប់ខ្លួនឯង និងសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។ ការប្រព្រឹត្ត ឬជ្រើសយកអ្វីមួយ មិនចាំបាច់ទាល់តែអ្នកដទៃមើលមកថាល្អទើបយល់ថាល្អដែរនោះទេ ធ្វើដោយផ្អែកតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។  


២. កុំបារម្ភចំពោះកំហុសដែលកើតមានពីអតីតកាល ៖ កាលដែលនៅតែមន្ទិលសង្ស័យអំពីអតីតកាល ជាពិសេសការគិតកំហុសដែលកើតមាន នាពេលកន្លងមកច្រើនពេក ហាក់ពុំនាំនូវផលប្រយោជន៍នោះទេ កាលដែលមានរឿងមិនល្អពីមុនៗ ក៏មិនបានកំណត់ថា ជីវិតនៅពេលខាងមុខនឹងត្រូវរស់ជាមួយភាពអាប់អ៊ូនោះដែរ គួររំលឹកខ្លួនឯងថា អតីតកាលទុកសម្រាប់រៀនសូត្រ អ្វីដែលសំខាន់នោះគឺយកចិត្តទុកដាក់ចំពោះបច្ចុប្បន្នភាព។

៣. ស្វែងយល់ឱ្យច្បាស់ពីអ្វីដែលខ្លួនចង់បាន ៖ ដើម្បីរស់តាមរបៀបដែលខ្លួនប្រាថ្នាបាន ជាដំបូងត្រូវដឹងអំពី អ្វីទៅដែលយើងចង់បាន ដោយហេតុថា ការដឹងអំពីអ្វីដែលត្រូវការ គឺជាកត្តានាំឱ្យប្រើប្រាស់សក្ដានុពលបានច្រើនជាងកាលដែលទៅធ្វើសកម្មភាពណាមួយដែលមិនស្របនឹងចំណូលចិត្ត។ ជំរុញខ្លួនឯងឱ្យឆ្ពោះទៅមុខបាន ជាដំបូងត្រូវស្គាល់ចំណង់ នៃខ្លួនឯង។

៤. កុំពន្យារពេលក្នុងការសម្រេចគោលដៅសំខាន់ៗ ៖ ដំណើរនៃការរស់នៅ តែងមានជម្រើសពីរឱ្យជ្រើសរើស ទីមួយរស់តាមដំណើរដែលបានកំណត់ ហើយទីពីរគឺរស់ដោយមានទំនួលខុសត្រូវខ្ពស់និងមោះមុតក្នុងការផ្លាស់ប្តូរ។ ប្រសិនបើពន្យារពេលក្នុងការចាប់ផ្តើម នោះផ្លែផ្កាក៏នឹងរសាយតិចទៅៗ។ ​

៥. កាត់ចោលរឿងដែលមិនចាំបាច់ ៖ មានរឿងជាច្រើនកើតឡើងចំពោះដំណើរ នៃការរស់នៅប្រចាំថ្ងៃ ហើយមិនមែនគ្រប់រឿងដែលបានកើតមានសុទ្ធតែត្រូវទទួល និងដោះស្រាយទាំងអស់នោះទេ។ ដូច្នេះត្រូវមានសមត្ថភាពក្នុងការសម្រេចចិត្តបោះចោលអ្វីដែលគ្មានប្រយោជន៍ ហើយការមិនទទួលយកកិច្ចការខ្លះ គឺជាឱកាសនាំអ្នកឱ្យទទួលបានជម្រើសមួយដែលសមស្របនឹងអ្វីដែលខ្លួនឯងត្រូវការ។

៦. មិនបាច់ស្របតាមភាពត្រឹមត្រូវរហូតទេ ៖ ការកំណត់គោលដៅគឺជាការរឹតបន្តឹងខ្លួនឯង ឱ្យធ្វើរឿងដែលត្រឹមត្រូវ ការដាក់វិន័យ និងការប្រត្តិបត្តិខ្ជាប់ខ្ចួនសម្រួចតាមគោលដៅ។ ប៉ុន្តែការទុកចន្លោះឱ្យដើរខុសផែនការ ខុសក្បួនខ្លះ គឺជាដើមចមជួយឱ្យទទួលបាននូវឱកាសថ្មីៗ រៀនសូត្រមេរៀនថ្មីៗ និងពង្រឹងជំនាញបត់បែនបន្ថែម។

៧​. កុំគេចពីបញ្ហាដែលត្រូវដោះស្រាយ ៖ មានបញ្ហាកើតឡើង ចាំបាច់ត្រូវប្រឈមមុខដោះស្រាយឱ្យខានតែបាន ប្រសិនបើបន្តទុកបញ្ហាចោល ប្រៀបបាននឹងស្រមោលតាមលងបន្លាចជានិច្ច ហើយបញ្ហានឹងអាចរីកសាយទៅៗ ក្លាយជាបញ្ហាធំ ដែលទាមទារឱ្យរកដំណោះស្រាយពី តូចៗ ទៅ។ ការដោះស្រាយបញ្ហា តាមរយៈបន្តទំនាក់ទំនង មានសេចក្ដីអរគុណចំពោះអ្វីៗ ដែលបានកើតឡើង និងយកចិតទុកដាក់ចំពោះមនុស្សដែលសមនឹងចំណាយពេលជាមួយ។ ចំណុចទាំងនេះហើយសុទ្ធសឹងតែជាការរួមចំណែកក្នុងការដោះស្រាយបញ្ហា និងជំរុញខ្លួនឯងឱ្យបន្តឆ្ពោះទៅមុខ ពីមួយជំហានទៅមួយជំហាន។

៨. មានទម្លាប់ហានសម្រេចចិត្តជាងរកលេសដោះសា ៖ ប្រសិនបើស្ថិតក្នុងស្ថានភាពមួយតម្រូវឱ្យមានការជ្រើសរើស សូមកុំរារែក ឬព្យាយាមរកលេសដោះសា ចំពោះហេតុការណ៍ដែលបានកើតឡើង ជំនួសមកវិញនូវវការរិះគិត និងសម្រេចចិត្តឱ្យច្បាស់ៗ។ លទ្ធផលក្រោយការសម្រេចចិត្តមិនមែនសុទ្ធតែទទួលបាននូវផលវិជ្ជមានរហូតនោះទេ ប៉ុន្តែយ៉ាងហោចណាស់ គឺបានគិតគួរពីវាឱ្យអស់លទ្ធភាព។

៩. ព្យាយាមរឭករឿងវិជ្ជមានក្នុងជីវិតឱ្យបានច្រើន ៖ ត្បិតថាការរស់នៅសុខនិងទុក្ខ កើតឡើងចំពោះមនុស្សគ្រប់គ្នាក៏ពិតមែន តែក៏បង្ហាញឱ្យឃើញថា ក្នុងនាមជាមនុស្សយើងប្រាកដជាប្រទះ នូវរឿងរ៉ាវដែលយើងពេញចិត្តខ្លះដែរ ទោះបីជាមិនទាន់ឈានទៅសម្រេចក្ដីប្រាថ្នាក៏ដោយ ហេតុអ្វីយើងមិនរៀនពេញចិត្តចំពោះបច្ចុប្បន្នភាព ឬរីករាយនឹងអ្វីដែលយើងពេញចិត្ត។

១០. មោទនភាពចំពោះបច្ចុប្បន្នភាព ៖ មិនថាស្ថិតក្នុងស្ថានភាពដែលមានចំណង់ជំរុញខ្លួនឯងឱ្យឆ្ពោះទៅមុខខ្លាំងប៉ុន្មាននោះទេ ចំណែកសំខាន់ដែលមិនគួរមើលរំលងគឺ ការផ្តល់តម្លៃនិងមានមោទនភាពចំពោះពេលឥឡូវនេះតែម្តង។ ក្នុងកាលៈទេសៈមួយចំនួន មនុស្សគិតអំពីការធ្វើឱ្យខ្លួនឯងប្រសើរ ឆ្តោះទៅមុខ ជារួមគឺគិតតែពីសមិទ្ធិផលធំៗ ហើយភ្លេចរីករាយនឹងដំណើរជីវិតប្រចាំថ្ងៃ។ ចាប់ផ្តើមសញ្ជឹងគិត ថា តើថ្ងៃនេះ អ្វីដែលអាចធ្វើឱ្យអ្នកមានភាពរីករាយខ្លះ? ចាកចេញពីការជាប់គាំង ជំនួសមកវិញនូវការសាកល្បងរឿងរ៉ាវថ្មីៗ រួមទាំងរីករាយនឹងរបៀបរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។