សិស្សកម្ពុជា ១១៦នាក់ទទួលបានមេដាយមាសពីកម្មវិធីប្រកួតគណិតវិទ្យា SASMO

សិស្សពី​ប្រទេស​កម្ពុជាសរុបចំនួន ៤៩០នាក់ បានទទួលជ័យលាភីមេដាយ ពីកម្មវិធីប្រកួត​គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SASMO) ឆ្នាំ២០២៤នេះ ដោយ​ក្នុងនោះ មានបេក្ខជន ១១៦នាក់ ទទួលបានមេដាយមាស, បេក្ខជន ១៧១នាក់ ទទួលបានមេដាយប្រាក់ និងបេក្ខជន ២០៣នាក់ ទទួលបានមេដាយសំរឹទ្ធ។

នៅក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SASMO) ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា លោក សរ រិទ្ធី អនុប្រធានសមាគម និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានលើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិប្រកួតប្រជែងដែលមានលក្ខណៈវិទ្យាសាស្រ្តនេះ គឺពិតជាសមស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ឱ្យខិតខំបន្ដចូលរួមក្នុងការជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ។ ទន្ទឹមគ្នានេះ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SASMO) ២០២៤

អនុប្រធានសមាគម និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះបេក្ខជនជ័យលាភីទាំង៤៩០នាក់ ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយក៏បានលើកទឹកចិត្តដល់បេក្ខជនទាំង៨៨១នាក់ផ្សេងទៀតដែលមិនទទួលបានជយលាភី បន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នឹងត្រៀមចូលរួមក្នុងការប្រកួតប្រជែងនាឱកាសក្រោយៗទៀត។

ក្នុងនាមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកក៏បានសម្តែងការកោតសរសើរ និងគាំទ្រ ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) ដែលបានខិតខំរៀបចំឱ្យមានព្រឹត្តការណ៍ ប្រកួតប្រជែង គណិតវិទ្យា វិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ផ្តល់ឱកាសដល់ក្មួយៗ សិស្សានុសិស្សកម្ពុជា អាចចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ហើយសូមគាំទ្រឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានលក្ខណៈអន្តរជាតិផ្សេងៗទៀត នៅឆ្នាំបន្តបន្ទាប់ពេលខាងមុខ។

ពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SASMO) ២០២៤

ជាមួយគ្នានេះ ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងមជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺប៊្រេននីអេកហ្វេកធើរី ក្នុងការសហការរៀបចំកម្មវិធីនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវដល់សិស្សានុសិស្សនៅភូមិសិក្សា ថ្នាក់ទី៩ និងទី១២ ត្រៀមខ្លួនឱ្យល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ។

យោងតាមរបាយការណ៍របស់លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សកម្ពុជាចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដចំនួនច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ បេក្ខជនកម្ពុជាមានចំនួនសរុប១,៤០១នាក់ មកពីគ្រឹះស្ថានអប់រំ និង ១៣០គ្រឹះស្ថាន រួមមាន គ្រឹះស្ថានអប់រំសាធារណៈចំនួន ៥០គ្រឹះស្ថាន និងគ្រឹះស្ថានឯកជនចំនួន ៨០គ្រឹះស្ថាននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ កម្ពុជាបានឈរនៅចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានចំនួនសិស្សានុសិស្សកម្ពុជា ចូលរួមប្រកួតប្រជែងច្រើនជាងគេក្នុងចំណោម ៣៨ប្រទេសដែលមានបេក្ខជនចូលរួមសរុបចំនួន ៥៧,០៧៥នាក់ នៅទូទាំងពិភពលោក។

គួរជម្រាបជូនថា ក្នុងចំណោមបេក្ខជន ១១៦នាក់ ទទួលមេដាយមាស ក្នុងនោះក៏មានបេក្ខជន ហុង ធានឡុង និង ហុង ធានស៊ីង ដែលជាបុត្រធីតារបស់ លោកជំទាវ ជា ចោមចិន្តា ជាប់ជ័យលាភីមេដាយមាសក្នុងការប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...