ក្រសួងសុខាភិបាលបង្ហាញពីផលប៉ះពាល់ នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិក

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជា កាលពីសប្តាហ៍​កន្លងទៅនេះ បានធ្វើ​ការ​ក្រើន​រំលឹក​ជា​ថ្មី​ទៅ​សាធារណជន ជាពិសេសយុវជន អំពីផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់បារីអេឡិចត្រូនិក។

បើតាម​ក្រសួងសុខាភិបាល បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើ ឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា ៖ នីកូទីន (Nicotine), ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ, បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត, សារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde ក៏​ដូចជា ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

បារីអេឡិចត្រូនិក ក៏បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្ដាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេង ទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្ដាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្ដាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

ក្រសួងសុខាភិបាលក៏បាន​ឱ្យដឹងដែរថា បារីអេឡិចត្រូនិច ត្រូវ​បាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលព្រះរាជាណាចក្រកម្ពុជា ដោយសេចក្ដីណែនាំលេខ ០០១/១៤ ស.ណ.ន អ.ជ.ប.គ.ញ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយហេតុថា ផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកបើ ប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៅដល់សាធារណជន និង​យុវជន​ដែរថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ។ ហើយ​ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវ​ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារី អេឡិចត្រូនិក។ ដោយឡែកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ចូលរួមចាត់វិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុង ការអប់រំណែនាំ និងទប់ស្កាត់ការប្រើប្រាស់ការជួញដូរ និងចែកចាយបារីអេឡិចត្រូនិក ក្នុងតំបន់គ្របដណ្ដប់ របស់ខ្លួន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី