ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិត​ត្រឹម​ចុងខែមេសានេះ កម្ពុជា​ត្រូវ​ការ​កម្លាំង​ពលកម្មជាង ៤ម៉ឺន​៧ពាន់​កន្លែង ក្នុងវិស័យ​៣សំខាន់ គឺ​ឧស្សាហកម្ម ដែលមានតម្រូវការ ៣៤ ២៩២កន្លែង, វិស័យកសិកម្ម មានតម្រូវការ ៨ ៨៦៤កន្លែង និង​សេវាកម្មមានតម្រូវការ ៨ ៨៦៤កន្លែង។

យោង​តាមទិន្នន័យ​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ តម្រូវការ​កម្លាំងពលកម្ម​ដែលមានច្រើនជាង​គេ​ គឺនៅរាជធានីភ្នំពេញ ដែលមាន​ចំនួន ៩២០៣កន្លែង, ខេត្តស្វាយរៀងចំនួន ៨៦៩៦កន្លែង, កំពង់ស្ពឺ ៧៣០០កន្លែង, ខេត្តរតនគិរី ចំនួន ៤៦២១កន្លែង, ខេត្តតាកែវ ចំនួន ៤២៧៧កន្លែង, ខេត្តក្រចេះ ចំនួន ៤០០០កន្លែង, ខេត្តកណ្តាល ចំនួន ៣២៨០កន្លែង, ខេត្តកំពង់ចាម ចំនួន ២១៨៦កន្លែង, ខេត្តព្រះសីហនុ ចំនួន ១២២០កន្លែង, ខេត្តពោធិ៍សាត់ ចំនួន ៩៣៧កន្លែង និងខេត្តផ្សេងៗ ចំនួន ១៩៩៧កន្លែង។

ដោយឡែកមុខរបរ​ទាំង១០ ដែល​និយោជក​កំពុងត្រូវការ​រួមមាន ៖ អ្នក​បញ្ជា​ម៉ាស៊ីនដេរ ចំនួន ១៥ ០៤២កន្លែង, កម្មករចំការដំណាំ ចំនួន ៨៨៦៣កន្លែង, អ្នក​បញ្ជា​ម៉ាស៊ីន​ធ្វើស្បែកជើង ចំនួន ៧៨៧១កន្លែង, កម្មករក្នុងផលិតកម្ម ចំនួន ៥៨១៩កន្លែង, អ្នកបញ្ជាគ្រឿងចក្រ និង​ម៉ាស៊ីន​ផលិតផលគីមី ចំនួន ១១០០កន្លែង, កម្មករខ្ចប់វេចដោយដៃ ចំនួន ១០២៩កន្លែង, អ្នកបញ្ចា​ម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា ចំនួន ៩១១កន្លែង, មន្រ្តីឥណទាន និង​ប្រាក់កម្ចី ចំនួន ៦៦២កន្លែង, អ្នកបោកគក និង​អ្នក​អ៊ុតដោយ​ប្រើដៃ ចំនួន ៥៥៨កន្លែង, អ្នក​តម្លើង​បរិក្ខា​រអគ្គិសនី និង​អេឡិចត្រូនិច ចំនួន ៤៩៨កន្លែង ព្រមទាំងមុខរបរផ្សេងៗ​ចំនួន ៥ ៣៦៤កន្លែង។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់ឯកឧត្តមអ្នកនាំពាក្យក្រសួងការងារ សម្រាប់យុវជន​ទាំងអស់​ដែលមាន​បំណង​ចង់ស្វែង​រក​ការងារទាំងនេះ សូម​ទាក់ទង​ទៅកាន់ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។