៥វិធី ប្រើបញ្ញាផ្នែកអារម្មណ៍ ដើម្បីពង្រឹងសមត្ថភាពស្ដាប់ដោយយកចិត្តទុកដាក់ និងសកម្ម

ការស្ដាប់ដោយសកម្ម និងយកចិត្តទុកដាក់ គឺជាធាតុផ្សំដ៏សំខាន់ ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ បញ្ញាផ្នែកអារម្មណ៍ (EI) ជាគន្លឹះដ៏មានសារៈសំខាន់ ដើម្បីពង្រឹងជំនាញទាំងនេះ។ បញ្ញាផ្នែកអារម្មណ៍ សំដៅលើសមត្ថភាពក្នុងការទទួលស្គាល់ យល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងអារម្មណ៍អ្នកដទៃ។ តាមរយៈការប្រើប្រាស់ EI អ្នកអាចបង្កើនសមត្ថភាពស្ដាប់របស់អ្នក ដោយធានាថា អ្នកមិនគ្រាន់តែឮគេនិយាយប៉ុណ្ណោះទេ អ្នកក៏យល់ច្បាស់នូវអ្វីដែលនិយាយដែរ។ មានគន្លឹះចំនួន ៥ ដែលអ្នកអាចពង្រឹងសមត្ថភាពនេះបាន។

១. យល់ច្បាស់អំពី បញ្ញាផ្នែកអារម្មណ៍ ៖ បញ្ញាផ្នែកអារម្មណ៍ត្រូវបានបែងចែកទៅជាជំនាញស្នូលចំនួន ៤ សំខាន់ ក្នុងនោះមានដូចជា ការស្គាល់ខ្លួនឯង (Self-awareness) ការគ្រប់គ្រងខ្លួនឯង (Self-management) ការយល់ដឹងអំពីសង្គម (Social awareness) និងការគ្រប់គ្រងទំនាក់ទំនង (relationship management)។ តាមរយៈការពង្រឹងជំនាញស្នូលទាំង ៤នេះ សមត្ថភាពស្ដាប់របស់អ្នក នឹងត្រូវបានពង្រឹង។

២. យល់អំពី ការស្តាប់សកម្ម (Active listening) ៖ ការស្ដាប់សកម្មភាព គឺជាបច្ចេកទេស ដែលតម្រូវឱ្យអ្នកស្ដាប់ដៃគូសន្ទាន ដោយផ្ដោតអារម្មណ៍ ដើម្បីយល់អំពីអ្វីដែលគេនិយាយ អាចឆ្លើយតប និងចងចាំនូវអ្វីដែលគេនិយាយ។ សកម្មភាពនេះ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការសន្ទនា ដែលមានអត្ថន័យ។ អំឡុងពេលសន្ទនា អ្នកអាចប្រើភាសាកាយវិការ (body language) និងសំឡេង ដើម្បីបង្ហាញថា អ្នកកំពុងស្ដាប់គេដោយយកចិត្តទុកដាក់។ ការស្ដាប់សកម្មភាព នឹងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីអារម្មណ៍ ទស្សនៈ និងសារ ដែលដៃគូសន្ទនាចង់ចែករំលែក។

. យល់អំពី ការស្តាប់ដោយយកចិត្តទុកដាក់ (Attentive listening) ៖ ការស្ដាប់ដោយយកចិត្តទុកដាក់ គឺលើសពីការស្ដាប់ពាក្យ និងឃ្លា ដែលដៃគូសន្ទនានិយាយ។ ប៉ុន្តែយើងជាអ្នកស្ដាប់ក៏ចូលរួមយ៉ាងសកម្មក្នុងសន្ទនានោះដែរ។ ដើម្បីពង្រឹងការស្ដាប់ដោយយកចិត្តទុកដាក់ អ្នកត្រូវគ្រប់គ្រងការប្រតិកម្មរបស់អ្នក ហើយមិនបង្ហាញថា អ្នកកំពុងតែវិនិច្ឆ័យ នូវអ្វីដែលគេកំពុងនិយាយ បន្ទាប់មកឆ្លើយតបនូវអ្វីដែលអ្នកបានឮ ជាមួយនឹងកាយវិការសមរម្យ។ សកម្មភាពនេះ នឹងជួយឱ្យអ្នកយល់បានស៊ីជម្រៅនូវអ្វី ដែលអ្នកបានឮ ព្រមទាំងអាចបង្កើនទំនុកចិត្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អ្នក។

៤. ការប្រើសញ្ញាមិនមែនជាពាក្យសម្តី (Non-Verbal Cues) ៖ អ្នកស្ដាប់ដ៏ពូកែម្នាក់ យល់ច្បាស់អំពីរបៀបប្រើភាសាសញ្ញាមិនមែនជាពាក្យសម្តី នៅអំឡុងពេលសន្ទនា។ សញ្ញាទាំងនោះ មានដូចជា ភាសាកាយវិការ ទឹកមុខ និងការលើកដាក់សំឡេងឱ្យស្របតាមអ្វីដែលគេកំពុងនិយាយ។ ការប្រើសញ្ញាទាំងនេះ នឹងធ្វើឱ្យដៃគូសន្ទនា មានអារម្មណ៍ថា អ្នកកំពុងយល់ពីគេ ហើយអ្នកកំពុងតែបង្កើតបរិយាកាស ដែលធ្វើឱ្យគេទទួលបាននូវអារម្មណ៍ថា គេមិនមែនកំពុងតែនិយាយតែម្នាក់ឯង។

៥. ការឆ្លើយតបនូវអ្វីដែលគេបាននិយាយ ៖ ការឆ្លើយតបនូវអ្វីដែលគេបាននិយាយពិតជាមានភាពសំខាន់ ព្រោះវាបានបង្ហាញថា អ្នកកំពុងស្ដាប់គេយ៉ាងសកម្ម និងយកចិត្តទុកដាក់។ ក្រោយពីគេនិយាយចប់ អ្នកអាចសង្ខេបនូវអ្វី ដែលគេបាននិយាយឡើងវិញ និងសួរសំណួរ ដើម្បីបញ្ជាក់នូវអ្វី ដែលគេបាននិយាយ។​ ទន្ទឹមនឹងនេះ អ្នកក៏អាច ផ្ដល់ជាមតិកែលម្អ ដែលមានលក្ខណៈស្ថាបនា និងលើកទឹកចិត្តបន្ថែម។ ការឆ្លើយតបចំពោះអ្វីដែលអ្នកបានស្ដាប់ គឺជាការបង្ហាញថា អ្នកបានបើកចិត្តស្ដាប់គេដោយស្មោះ ហើយនេះគឺជា សញ្ញាសម្គាល់នៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី