អ្នកប្រឹក្សា ៖ ក្នុងបរិបទអាកាសធាតុក្តៅខ្លាំងនារដូវចូលឆ្នាំ យុវជន​ត្រូវ​យកចិត្តទុកដាក់​ចំពោះសុខភាពផ្លូវចិត្ត ពិសេស​របបអាហារ

បរិយាកាសក្តៅហួតហែងខ្លាំងនៅរដូវប្រាំង​ឆ្នាំ២០២៤នេះ ចំពេលនៃពិធីបុណ្យ​ចូលឆ្នាំថ្មី​ផងនោះ មានយុវជន​ជាច្រើន​បានបង្ហាញអារម្មណ៍​ធុញថប់ ខណៈអ្នក​ប្រឹក្សា​ផ្នែកសុខភាពផ្លូវចិត្តផ្តល់យោបល់ថា ក្នុងបរិបទអាកាសធាតុក្តៅនេះ យុវជន​ត្រូវ​យកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស​ត្រូវ​គិត​គូរ​ពីរបបអាហារ។

កញ្ញា ម៉ាត់ ស្រីនីត ជានិស្សិតឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ឆ្នាំទី៤ បានឱ្យដឹងថា តាមរយៈការសង្កេតមើលរបស់នាង ក្នុងស្ថានភាពជាក់ស្ដែងជារៀងរាល់រដូវកាលចូលឆ្នាំគឺតែងតែមានអាកាសធាតុក្តៅខុសពីខែធម្មតា ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ នេះ គឺជាហេតុការណ៍មួយដែល ស្រីនីត ទើបតែជួបប្រទះផ្ទាល់ក្នុងរដូវកាលចូលឆ្នាំ ដែលមានអាកាសធាតុក្តៅខុសពីឆ្នាំរាល់ដងសឹងតែ៧០% ទៅ ៨០%។

ស្រីនីត និយាយថា នៅពេលពេលដែលអាកាសធាតុប្រែប្រួលខុសពីធម្មតាបែបនេះ ស្ថានភាពផ្លូវចិត្តរបស់នាងក៏ប្រែប្រួលតាមអាកាសធាតុដែរ ពោលគឺទទួលរងនូវអារម្មណ៍មួយដែលក្តៅ ហើយនិងរាងធុញថប់បន្តិច។ ស្រីនីត បន្តថា ចំពោះពិធីសាស្ត្រក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់នាងផ្ទាល់ គឺតែងតែយកនូវធម៌ត្រជាក់ដើម្បីរំងាប់អារម្មណ៍ហើយព្យាយាមរំសាយនូវទុក្ខព្រួយដែលមាននៅក្នុងចិត្តដូចជាការធុញថប់ និងបរិយាកាសក្តៅខ្លាំង។ បន្ថែមពីនេះគឺស្រីនីត តែងតែធ្វើការដកដង្ហើមធំៗ ជាច្រើនដងដើម្បីឱ្យ​ចិត្តមានសភាពធូរស្រាល។

ពេលយប់ក៏មានការក្តៅជាខ្លាំងដែរ ដែលធ្វើឱ្យពិបាកសម្រាក។ ដូច្នេះខ្ញុំតែងតែស្ដាប់ព្រះធម៌ដើម្បីរៀនទទួលស្គាល់ការពិត និងរៀនទទួលស្គាល់នៅអាកាសធាតុដែលកើតមានឡើងជាក់ស្ដែង។

ម៉ាត់ ស្រីនីត

ក្នុងរដូវកាលចូលឆ្នាំនេះ ស្រីនីត មានគម្រោងជួបជុំគ្រួសារដើម្បីធ្វើកម្មវិធីមួយចំនួនដូចជា ស្រង់ព្រះ និងធ្វើការថ្វាយបង្គំលោកអ្នកមានគុណទាំងពីរ រួមទាំងជូនសម្លៀកបំពាក់ សម្ភារៈមួយចំនួនចំពោះលោកឪពុកអ្នកម្ដាយ។ បន្ថែមពីនោះក៏មាន គម្រោងលេងល្បែងប្រជាប្រិយជាមួយគ្រួសារនិងអ្នកភូមិដើម្បីអភិរក្សល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

កញ្ញា គង់ ស្រីរ័ត្ន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ​ ក៏​បានលើក​ឡើងស្រដៀងគ្នាដែរថា អាកាសធាតុឆ្នាំនេះមានសភាពក្តៅជាងឆ្នាំមុន ហើយស្របពេលមានបុណ្យចូលឆ្នាំខ្មែរមកដល់ទៀត ធ្វើ​ឱ្យសម្ពាធផ្លូវចិត្តនាងហាក់ពិបាកជាង​មុន។ ជាទូទៅ សម្រាប់រដូវកាលចូលឆ្នាំ នាងតែងតែមានទម្លាប់ទៅស្រុកកំណើត ជួបជុំបងប្អូន គ្រួសារសាច់ញាតិ ប៉ុន្តែឆ្នាំនេះ នាងប្រហែលជាមិនមានគម្រោងទៅណានោះទេ​ ព្រោះតែអាកាសធាតុក្តៅ។

ស្រីរ័ត្ន និយាយថា ចំពោះអាកាសធាតុប្រែប្រួលទៅជាក្តៅខ្លាំងកំឡុងពេលចូលឆ្នាំ ទោះចង់ឬមិនចង់ វាបានបង្កផលប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្តរបស់នាង ព្រោះរាល់ឆ្នាំ នាងរំពឹងថានឹងទៅជួបជុំបងប្អូន សប្បាយរីករាយ តែឆ្នាំនេះនាងមិនបានទៅជួបជុំ ដែលធ្វើ​ឱ្យអារម្មណ៍ហាក់មិនសូវសប្បាយចិត្ត។ តែយ៉ាងណាមិញ ដើម្បីការពារទៅដល់សុខភាពផ្លូវចិត្ត ជាគម្រោងរបស់នាងក្នុងឆ្នាំនេះ គឺនៅផ្ទះធ្វើអ្វីដែលមានប្រយោជន៍ចំពោះការអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីបំបាត់ការធុញថប់ និងជំរុញឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ។

ចំពោះករណីនេះ លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត មានប្រសាសន៍ថា ទាក់ទងទៅនឹងសុខភាពផ្លូវចិត្ត ស្ថិតក្នុងបរិបទអាកាសធាតុក្តៅខ្លាំងនិងស្របពេលពិធីចូលឆ្នាំខ្មែរនេះ អ្វីដែលសំខាន់គឺ ការថែទាំសុខភាពរាងកាយ របស់យើង ដោយហេតុថា សុខភាពរាងកាយ និងផ្លូវចិត្តពាក់ព័ន្ធគ្នា។ បើតាមលោក សេធុល កាលណាមានបញ្ហាសុខភាពរាងកាយ ដូច្នេះក៏ប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តដែរ ហើយជាពិសេសការយកចិត្តទុកដាក់ចំពោះរបបអាហារ ។

លោក សេធុល បន្តថា ដោយហេតុក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ត្រូវមានការជួបជុំច្រើន ដែលពិបាកក្នុងការបញ្ចៀសគ្រឿងស្រវឹង ដូច្នេះដើម្បីកាត់បន្ថយ និងពង្រឹងសុខភាព គួរតែជំនួសមកប្រើនូវភេសជ្ជៈមួយចំនួនដែលមិនសូវជាប៉ះពាល់ទៅកាន់សុខភាពខ្លាំង ដូចជាការក្រឡុកភេសជ្ជៈជាផ្លែឈើ ដែលអាចជួយទៅលើរាងកាយរបស់យើងវិញ។

ខ្ញុំលើកទឹកចិត្តឱ្យយុវជន ប្រយ័ត្នប្រយែងចំពោះការហូបចុក ជាពិសេសទាក់ទងទៅនឹងគ្រឿងស្រវឹង គួរតែកាត់បន្ថយ ឬក៏បញ្ឈប់បានក៏ជាការប្រសើរ។

លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត

ជាមួយគ្នានេះ សូមព្យាយាម រកកន្លែងកម្សាន្ត ដែលមានអាកាសធាតុល្អ ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិមួយចំនួន ដែលជួយឱ្យយើងទទួលបានបរិយាកាសល្អ ហើយនឹងខ្យល់ត្រជាក់ ជាពិសេសកន្លែងដែលមានព្រៃឈើ ឬក៏រុក្ខជាតិមួយចំនួនគឺអាចជួយកាត់បន្ថយកម្តៅ។

យ៉ាងណាមិញ មានការមន្ទិលសង្ស័យថា អ្នកមិនមានទម្លាប់ដើរកម្សាន្ត នៅពេលចូលឆ្នាំអាចប៉ះពាល់អាការៈផ្តាច់ខ្លួននៅតែ​ឯង ព្រោះមានយុវជនមួយចំនួន ពួកគេមិនទៅណាទាំងអស់ក្នុងឱកាសចូលឆ្នាំនេះ ខណៈមានមនុស្សជាច្រើន បានចេញទៅខាងក្រៅដើរលេងកម្សាន្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...