សម្តេចធិបតី ៖ បញ្ហាកង្វះកម្លាំងពលកម្ម​នៅក្រោយឆ្នាំ២០៥០ មិន​ជា​បញ្ហាចោទ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ គឺ​ការ​ពង្រឹងសមត្ថភាពជំនាញដល់យុវជន

តាមការព្យាករណ៍ ដោយផ្អែក​តាមលទ្ធផលជំរឿនទូទៅ នៃប្រជាជនឆ្នាំ​២០១៩ បានបង្ហាញថា នៅឆ្នាំ​២០៥០ កម្ពុជាមានចំនួន​ប្រជាជនដែលមានវ័យចំណាស់ចាប់ផ្តើម​កើន​ ដែលអាច​នឹងធ្វើ​ឱ្យ​មានបញ្ហា​កង្វះកម្លាំង​ពលកម្ម​នៅក្រោយឆ្នាំ២០៥០។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ហា​កង្វះ​កម្លាំងពលកម្ម​នៅក្រោយ​ឆ្នាំ​២០៥០ មិន​ជាបញ្ហាចោទនោះទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ គឺ​ការ​ពង្រឹង​សមត្ថភាពជំនាញ​ដល់យុវជន ដើម្បី​ទាញយកផលប្រយោជន៍​ពី​ភាគលាភប្រជាសាស្រ្ត និង​ភាគលាភ​យ៉េនឌ័រ ឱ្យបានជាអតិប្បរមា ដូចមានបែងចែក​នៅក្នុងយុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតីពិធីបិទស្និបាតបូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្តការងារឆ្នាំ​២០២៤ របស់ក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បានគូស​បញ្ជាក់ថា នៅឆ្នាំ២០៥០ កម្ពុជាមានចំនួនប្រជាជននៅក្រោម១៥ឆ្នាំ ប្រហែលជា ១៥,៥ភាគរយ ប្រជាជនអាយុ១៥ ទៅ៦៤ឆ្នាំ មានប្រមាណ ៦៧,៥ភាគរយ និងចំនួនប្រជាជន​ដែលមានអាយុ​៦៥ឆ្នាំឡើង មាន ១៧,១ភាគរយ ។ នៅក្នុងន័យនេះ បានន័យថា នៅឆ្នាំ​២០៥០ កម្ពុជានៅមានប្រជាជនក្នុងវ័យធ្វើការច្រើន ប៉ុន្តែប្រជាជន​ដែលមានវ័យចាស់ ចាប់ផ្តើម​មានចំនួនច្រើនជាងក្មេងៗជាបណ្តើរៗ ។ ផលធៀបនៅក្នុងបន្ទុកសេដ្ឋកិច្ច បង្ហាញថា កម្ពុជាមានបន្ទុកសេដ្ឋកិច្ចស្រាល ដូច្នេះសម្តេចអាចនិយាយបានថា បញ្ហាកង្វះពលកម្មនៅក្រោយឆ្នាំ២០៥០ នៅមិនជាបញ្ហាចោទធំប៉ុន្មានទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ គឺក្នុងនោះការពង្រឹងសមត្ថភាពជំនាញដល់យុវជន។

ទោះជាយ៉ាងនេះក្តី សម្តេចធិបតី ក៏លើកទឹកចិត្ត​ដល់ទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរ​មានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម។

ទោះជាការព្យាករណ៍ផ្អែកទៅលើទិន្នន័យ នៃការជំរឿននេះ គិតថា យើងមិន​ទាន់មានជាបញ្ហាចោទនៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញានៃការថយចុះគម្លាតរវាងអ្នកដែលមានអាយុចាស់លើសកម្លាំង ចាប់ផ្តើមកើន…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

បើតាម​ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ការ​មាន​កូន​នាពេលបច្ចុប្បន្ន​គឺងាយស្រួល​ជាង​នៅ​ឆ្នាំ​២០៥០ ខណៈដែលនៅឆ្នាំ​២០៥០ តម្លៃនៃការចិញ្ចឹមកូនគឺខុសពីពេលបច្ចុប្បន្ន រួមទាំងផ្នត់គំនិត​របស់ប្រជាជនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥