សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម  ដាក់ឱ្យប្រើប្រាស់នៅខេត្តកំពត

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា ស្ថិតក្នុងភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ដោយអង្គការក្តីករុណា អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា និងមូលនិធិអ្នករស់រានមានជីវិតសកល (Global Survivors Fund) កាលពីទី២៧ ខែតុលា កន្លងទៅ។

ការដាក់ឱ្យប្រើប្រាស់សំណងសមូហភាពនេះ គឺជាសមិទ្ធផលដ៏មានអត្ថន័យមួយក្នុងការទទួលស្គាល់បទពិសោធ និងការឈឺចាប់របស់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម ការស្តារសេចក្តីថ្លៃថ្នូរ ការរក្សាការចងចាំជាសមូហភាព និងការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍។ សំណងសមូហភាពនេះ ក៏អាចដើរតួនាទីជាកន្លែងសម្រាប់ការរៀនសូត្រអំពីប្រវត្តិសាស្ត្រ ការចែករំលែកបទពិសោធន៍ ការផ្សះផ្សា និងការពង្រឹងទំនាក់ទំនងក្នុងសហគមន៍ ព្រមទាំងជួយជំរុញការកសាងសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

លោក ម៉ួង នឿន អភិបាលស្រុកអង្គរជ័យ មានប្រសាសន៍ថា សំណងសមូហភាពនេះ មិនត្រឹមតែរួមចំណែកក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ផងដែរ។ ទីតាំងនេះ អាចបម្រើជាកន្លែងជួបជុំ និងអនុវត្តសកម្មភាពរបស់សមាគមមនុស្សចាស់ ព្រមទាំងជាទីកន្លែងសម្រាប់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហម។

លោក ម៉ួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ

អភិបាលស្រុកអង្គរជ័យ បន្ថែមថា សំណងសមូហភាពនេះ មានសារៈសំខាន់ក្នុងការរំលឹក និងរក្សាការចងចាំអំពីអំពើឃោរឃៅដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ដូចជា៖ ការរៀបការដោយបង្ខំ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗទៀត។ ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រទាំងនេះ នឹងជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីផលវិបាកនៃអំពើហិង្សា និងចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សន្តិភាព និងការមិនប្រើអំពើហិង្សាក្នុងសង្គម។

លោកស្រី ឡាទីស្យា បុននេត អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ី នៃមូលនិធិសកលសម្រាប់អ្នករស់រានមានជីវិត បានលើកឡើងថា សំណងសមូហភាពនេះ កើតចេញពីគំនិតផ្តួចផ្តើម និងចក្ខុវិស័យរបស់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម។ លោកស្រី ឡាទីស្យា បុននេត បន្តថា សំណងសមូហភាពនេះ មិនត្រឹមតែជាទីកន្លែងសម្រាប់បម្រើប្រយោជន៍រួមក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងការទទួលស្គាល់ចំពោះអ្នករស់រានមានជីវិតផងដែរ។

លោកស្រី ឡាទីស្យា បុននេត អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ី នៃមូលនិធិសកលសម្រាប់អ្នករស់រានមានជីវិត

លោកស្រី ឡាទីស្យា បុននេត ក៏បានស្នើឱ្យរាជរដ្ឋាភិបាល និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អនុវត្តការងារដែលនៅសេសសល់របស់ខ្លួន ប្រើប្រាស់បទពិសោធនៃការអនុវត្តគម្រោងនេះ ជាពិសេសការបង្កើត និងពង្រឹងសមាគមមនុស្សចាស់ដែលមានការចូលរួមពីអ្នករស់រានមានជីវិត ដើម្បីឱ្យតំបន់ផ្សេងៗអាចសិក្សា និងយកគំរូល្អៗទៅអនុវត្តតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។

លោក ទឹម មីនា នាយកប្រតិបត្តិអង្គការក្តីករុណា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាឱ្យសំណងសមូហភាពនេះ អាចដំណើរការបានល្អ និងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់សហគមន៍។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការអនុវត្តផែនការពាក់ព័ន្ធនឹងការបង្កើត និងពង្រឹងសមាគមមនុស្សចាស់ឱ្យស្របតាមគោលនយោបាយជាតិ ដើម្បីលើកកម្ពស់តួនាទី ការចូលរួម និងសុខុមាលភាពរបស់មនុស្សចាស់នៅក្នុងសហគមន៍។

លោក ទឹម មីនា នាយកប្រតិបត្តិអង្គការក្តីករុណា

លោក នួន វណ្ណា តំណាងអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម បានថ្លែងអំណរគុណចំពោះដៃគូអនុវត្តគម្រោង រួមមាន មូលនិធិសកលអ្នករស់រានមានជីវិតសកល អង្គការក្តីករុណា អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា និងអង្គការមនុស្សចាស់កម្ពុជា ដែលបានផ្តួចផ្តើម និងគាំទ្រការអនុវត្តគម្រោង “វិធានការសំណងក្រៅប្រព័ន្ធតុលាការ” សម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម។ លោកបានលើកឡើងថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ អ្នករស់រានមានជីវិតបានទទួលសំណងជាលក្ខណៈបុគ្គល ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់ និងជួយគាំទ្រដល់ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរឡើងវិញ។

ដោយផ្អែកលើបទពិសោធ និងលទ្ធផលដែលទទួលបានពីគម្រោង លោក នួន វណ្ណា បានសំណូមពរឱ្យមានការបន្តគាំទ្រដល់អ្នករស់រានមានជីវិត និងសហគមន៍របស់គាត់ រួមមាន ១. បន្តគាំទ្រសមាគមមនុស្សចាស់ ២. ចូលរួមក្នុងការអប់រំអំពីប្រវត្តិសាស្ត្រ ៣. ពង្រីកបណ្តាញអ្នករស់រានមានជីវិត ៤. លើកកម្ពស់សុខុមាលភាពសង្គម ៥. ផ្សព្វផ្សាយអំពីសមាគមមនុស្សចាស់ ៦. ពង្រីកឱកាសទទួលបានសំណង និង៧. គាំទ្របណ្តាញ និងសមាគមអ្នករស់រានមានជីវិត។

លោក នួន វណ្ណា តំណាងអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម

គួរជម្រាបជូនថា ការបន្តកិច្ចសហការរវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសហគមន៍ នឹងមានសារៈសំខាន់ក្នុងការធានាឱ្យសំណងសមូហភាពនេះ អាចបន្តបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគាំទ្រអ្នករស់រានមានជីវិតឱ្យរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការទទួលស្គាល់ពីសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...