អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ភ្នំពេញ – សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង សម្រាប់ឆ្នាំ​សិក្សា​២០២៤ សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ, មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, វិទ្យាសាស្រ្តធម្មជាតិ, វិស្វកម្ម និងសិល្បៈ ។

លក្ខណៈវិនិច្ឆ័យដែលបេក្ខជនទទួលអាចស្នើពាក្យអាហារូបករណ៍បាន ជាបេក្ខជនគ្រប់ជាតិសាសន៍ក្រៅពីជនជាតិ/សញ្ជាតិកូរ៉េ, មិនមានសាច់ញាតិ ឬឪពុកម្ដាយជាពលរដ្ឋកូរ៉េខាងត្បូង។ បេក្ខជនដែលដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រតម្រូវមានសញ្ញាបត្រមធ្យមសិក្សាទូតិយភូមិ, បេក្ខជនស្នើអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ, បេក្ខជនស្នើអាហារូបករណ៍ថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ។ លើសពីនេះ បេក្ខជនត្រូវមានកាយសម្បទានិងផ្លូវចិត្តរឹងមាំ បេក្ខជនគួរតែបំពេញតាមលក្ខណៈវិនិច្ឆ័យ និងតម្រូវការនៃកម្មវិធីអាហារូបករណ៍ដែលបេក្ខជនកំពុងដាក់ពាក្យ ។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវភ្ជាប់ជាមួយពាក្យស្នើអាហារូបករណ៍មានដូចជា ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន, សេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន, គម្រោងផែនការសិក្សាផ្ទាល់ខ្លួន, សញ្ញាបត្រតាមកម្រិតដែលបានបញ្ជាក់ខាងលើ, លិខិតអនុសាសន៍ចំនួនពីរ, លិខិតលើកទឹកចិត្ត, ប្រតិចារិកនៃបរិញ្ញាបត្រ/អនុបណ្ឌិត, សំណើស្រាវជ្រាវ, និក្ខេបបទសម្រាប់កម្មវិធីបណ្ឌិត, ច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យសុំគួរតែត្រូវបានផ្តល់ជូន, ឯកសារផ្សេងទៀតដែលបង្ហាញពីសញ្ជាតិរបស់អ្នកដាក់ពាក្យ, ច្បាប់ចម្លងលិខិតឆ្លងដែនរបស់ឪពុកម្តាយ, និងឯកសារផ្សេងទៀតដែលបង្ហាញពីសញ្ជាតិរបស់ឪពុកម្តាយទាំងពីរគឺចាំបាច់ ។

បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ថ្លៃសិក្សាពេញលេញ, ប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះពី ៥០០,០០០KRW ទៅ ២,០០០,០០០KRW, ថ្លៃសំបុត្រយន្តហោះ ការបណ្ដុះបណ្ដាលភាសាកូរ៉េ និងឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសកូរ៉េខាងត្បូង ។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ https://b4unew.com/seoul-national-university-scholarship/ ។ ដើម្បីស្នើពាក្យអាហារូបករណ៍សូមចូលទៅកាន់តំណភ្ជាប់  https://en.snu.ac.kr/admission/overview/notice?sc=y ។ ផុតកំណត់ទទួលពាក្យថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...