បណ្ណាល័យជាបេះដូងនៃការរៀន និងបង្រៀនបំណិនសតវត្សទី២១

ភ្នំពេញ – ក្នុង​បទអន្តរាគមន៍ស្តីអំពី “ការអភិវឌ្ឍអ្នកអានពេញមួយជីវិត ៖ អនុភាពនៃបណ្ណាល័យ និងអំណានឮៗ” ក្នុងសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍បណ្ណាល័យសាលារៀន និងការរៀបចំទិវាជាតិអំណាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីពេលថ្មីៗនេះ លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា បានចាត់ទុកបណ្ណាល័យគឺជាបេះដូងនៃការរៀន និងបង្រៀនបំណិនសតវត្សទី២១ ។

លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ថា ជំនាញសតវត្សទី២១ បែងចែកជា ៣ក្រុមធំៗ រួមមាន ជំនាញនៃការសិក្សារៀនសូត្រ (Learning Skills) ជំនាញផ្នែកអក្ខរកម្ម‎ (Literacy Skills) និងបំណិនជីវិត‎ (Life Skills)។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារ នាសម័យបច្ចេកវិទ្យាទំនើបនេះ ។

ទន្ទឹមគ្នានេះ លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា យល់ឃើញថា

“ដើម្បីផ្តល់ឱ្យសិស្សានុសិស្សទទួលបានបំណិនសតវត្សរ៍ទី២១ ចាំបាច់បំផុតត្រូវអភិវឌ្ឍបណ្ណាល័យនៅតាមសាលារៀន ។ តាមរយៈការប្រើប្រាស់បណ្ណាល័យកម្រិតបឋមអាចជួយឱ្យកុមារចេះអាន និងចេះបង្កើតចម្ងល់ដោយប្រើសៀវភៅសិន បន្ទាប់មកបំណិនសតវត្សរ៍ទី២១ នឹងកើតឡើងពេញដំណើរជីវិតកុមារ”

អ្នកជំនាញផ្នែកអំណានកុមារតូច បានពន្យល់បន្ថែមថា នៅបណ្តាប្រទេសនានាលើសកលលោក គេបានបញ្ចូលបំណិនសតវត្សទី២១ ទៅក្នុងកម្មវិធីសិក្សារួចទៅហើយ ដែលបំណិនទាំងនោះ រួមមានបំណិនពលរដ្ឋវិទ្យា បំណិនសង្គមវិទ្យា បំណិនទំនាក់ទំនងសេដ្ឋកិច្ច និងបំណិនទំនាក់ទំនងជាសកល ។ លទ្ធភាពអាចអានដាច់ និងអាចបកស្រាយបាន (ចេះអាន) ជាមូលដ្ឋានគ្រឹះដ៏ធំមួយសម្រាប់អ្នករៀនអានដំបូងៗក្នុងការអភិវឌ្ឍន៍បំណិនជីវិតសំខាន់ៗរបស់ពួកគេ (Jake Hope, 2020) ។

លោក ហោ សុខៈ បានឱ្យដឹងទៀតថា តាមការសិក្សារបស់អង្គការរូមធូរីដកម្ពុជា កុមាររៀននៅសាលាបឋមសិក្សាមានបណ្ណាល័យ ទទួលបានពិន្ទុអំណាន ៦% និងសរសេរ ១១% លើសកុមាររៀននៅសាលាដែលគ្មាបណ្ណាល័យ ។ ចំណែកសៀវភៅដែលគ្រូយកមកអានឱ្យកុមារបានឃើញ កុមារបានរីករាយនៅបណ្ណាល័យ ​ជាសៀវភៅដែលកុមារខ្ចីយកទៅអាននៅផ្ទះដោយខ្លួនឯងច្រើន ។

សម្រាប់អង្គការរូមធូរីត បានអះអាងថា បណ្ណាល័យសាលាបឋមសិក្សាជាកន្លែងដែលកុមារមានឱកាសរៀនអាន រៀនស្ដាប់ និងរៀននិយាយអំពីសៀវភៅ ដែលជួយបង្កើនចំណេះដឹងដើម្បីក្លាយជាអ្នកចេះអាន មានមោទនភាពជាអ្នកសិក្សាពេញមួយជីវិត ចេះទំនាក់ទំនង និងចេះសហការគ្នាបានល្អ ។

ដោយឡែកបើតាមការសិក្សារបស់ School Library Manifesto បានបង្ហាញថា បណ្ណាល័យសាលាបឋមសិក្សា ជាកន្លែងផ្តល់នូវព័ត៌មាននិងទស្សនៈ ជាមូលដ្ឋានគ្រឹះធ្វើឱ្យចំណេះដឹងនិងព័ត៌មានសង្គមដំណើរការបានល្អ ប្រសើរ ។ បណ្ណាល័យបឋមសិក្សា បានបំពាក់នូវបំណិនការសិក្សាពេញមួយជីវិត បង្កើតក្តីស្រម៉ៃដល់កុមារ ដែលនឹងជួយគេឱ្យក្លាយជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ចំណែកសហព័ន្ធសមាគមបណ្ណាល័យអន្តរជាតិ (IFLA) បានរកឃើញថា បណ្ណាល័យសាលាបឋមសិក្សា ជាកន្លែងអាន កន្លែងស្វែងរក កន្លែងស្រាវជ្រាវ កន្លែងរិះគិត បង្កើតក្តីស្រម៉ៃ និងបង្កើតការច្នៃប្រតិដ្ឋ ដែលទាំងនេះគឺជាមូលដ្ឋាននៃដំណើរការសិក្សាស្វែងយល់ និងពង្រឹងបន្ថែមនូវព៌ត័មានផ្ទាល់ខ្លួន សង្គម វប្បធម៌របស់សិក្សានុសិស្ស (IFLA, 2015) ។

លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា បានកត់សម្គាល់ថា

“បណ្តុះបំណិនសតវត្សរ៍ទី២១ សម្រាប់កុមារកម្ពុជា យើងចាំបាច់ត្រូវចលនាសហគមន៍ សាលារៀន ម្តាយឪពុក និងអ្នកអាណាព្យាបាលសិស្ស ដើម្បីឱ្យសាលារៀននីមួយៗមានបណ្តាល័យសម្រាប់សិក្សា បណ្ណាល័យត្រូវមានសៀវភៅអំណាន បណ្តាល័យត្រូវមានសកម្មភាព ហើយលោកគ្រូអ្នកគ្រូចេះយកអំណានបណ្តុះបំណិនសតវត្សរ៍ទី២១”

សូមជម្រាបថា តាមការលើកឡើងរបស់ក្រសួងអប់រំ យុវជន និងកីឡា បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន ។ បំណិនសតវត្សទី២១ បានបែកជាសមាសភាគ ៣ គឺទី១ – បំណិនសិក្សារៀនសូត្រ (Learning Skills) រួមមាន ការត្រិះរិះពិចារណា (Critical thinking), ការគិតដោយមានភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ (Creativity), ការសហការ (Collaboration), ការប្រាស្រ័យទាក់ទង (Communication) ។

រីឯទី២ – បំណិនអក្ខរកម្ម (Literacy Skills) រួមមាន អក្ខរកម្មព័ត៌មានវិទ្យា (Information literacy), អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Media literacy), អក្ខរកម្មផ្នែកបច្ចេកវិទ្យា (Technology literacy)។ និងទី៣ – បំណិនជីវិត(Life and Career Skills) រួមមាន ភាពទន់ភ្លន់និងសម្របសម្រួល (Flexibility), ការចេះផ្តួចផ្តើមគំនិត (Initiative), ភាពជាអ្នកដឹកនាំ (Leadership), ផលិតភាពការងារ (Productivity), បំណិនសង្គម (Social Skills)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...