បរិយាកាស​កន្លែង​ស្នាក់​របស់​ភ្ញៀវ​បានល្អ និង​ស្អាត ផ្ដើម​ចេញពី​អ្នកជំនាញ​គេហកិច្ច

ការរៀប​ចំ​ទីធ្លា​សណ្ឋាគារ​បាន​ស្អាត បន្ទប់​ស្នាក់នៅ​មាន​ផាសុកភាព ដោយ​ភ្ជាប់​នឹង​សម្ភារៈ​ប្រើប្រាស់​មាន​របៀប​រៀប​រយ អាច​ទាក់ទាញ​ចិត្ត​អ្នក​ស្នាក់នៅ ជាផ្នែក​មួយ​នៃអ្នក​ជំនាញ​គេហកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច។

យុវជន ម៉ែន សុខម៉ី ជា​សិស្ស​កំពុង​រៀន​ជំនាញ​គេហកិច្ច និង​ជា​បុគ្គលិក​ហាត់ការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងសៀមរាប បាន​ប្រាប់​ឱ្យដឹង​ថា ជំនាញ​គេហកិច្ចនេះ មាន​៤ផ្នែកធំៗ ដូចជា​ការ​សិក្សា​អំពី​ផ្នែក​សម្អាត​ទីធ្លា​សាធារណ ផ្នែក​រៀបចំ​បន្ទប់ ផ្នែក​ទុកដាក់​ក្រណាត់ និង​ផ្នែក​បោកគក់។ ផ្នែក​ទាំងបួន​នេះ មានមុខងារ​យ៉ាង​សំខាន់​ក្នុងនាម​ជាអ្នក​ជំនាញ​គេហកិច្ច នៅ​ក្នុង​សណ្ឋាគារ។

សុខម៉ី ក៏​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​រៀន​ជំនាញគេហកិច្ច​នេះដែរថា គឺ​ដោយសារ​តែ​ចំណង់ចំណូល​ចិត្ត​ ក្នុង​ការ​រៀបចំ​ផ្ទះ ទីធ្លា ឱ្យមាន​របៀប​រៀបរយ មាន​សណ្ដាប់ធ្នាប់។ ជាមួយ​គ្នា​នេះ សុខម៉ី ក៏​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប សម្រាប់​សណ្ឋាគារ ដែល​ត្រូវការ​អ្នកជំនាញ​ផ្នែកគេហកិច្ច​ដើម្បី​រៀបចំ​ទីធ្លា សណ្ដាប់​ធ្នាប់ និង​បន្ទប់ស្នាក់​របស់​ភ្ញៀវឱ្យ​បាន​ស្អាត។ ម្យ៉ាង​ប្រសិន​បើមាន​ជំនាញ​គេហកិច្ច​ច្បាស់ នោះ​នឹងអាច​ជួយ​ឱ្យ​មាន​ការងារ និង​ចំណូល​ច្បាស់លាស់​សម្រាប់​ខ្លួន​ឯង និង​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ។

សម្រាប់​ការ​សិក្សា​ជំនាញ​គេហកិច្ច​នេះ បើតាម​យុវជន ម៉ែន សុខម៉ី ការ​សិក្សា​មាន​ថ្នាក់​ទ្រឹស្ដី ៤ខែ ដែល​រួមមាន​សកម្មភាព​អនុវត្ត និង​ចុះកម្មសិក្សា៤ខែ។ ជាក់ស្ដែង រយៈ៤ខែ នៃ​ការ​ចុះកម្មសិក្សា​កន្លង​មក សុខម៉ី ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់ ជាពិសេស​មានទំនាក់ទំនង​ល្អ ការ​រៀប​ចំខ្លួន រៀបចំ​កិរិយា​សម្បត្តិ​ឱ្យបាន​សមរម្យ ប្រកប​ដោយ​វិជ្ជាជីវៈ​នៅក្នុង​វិស័យ​បដិសណ្ឋារ​កិច្ចនេះ។

សិស្ស​ជំនាញ​គេហកិច្ច​រូបនេះ​បន្តថា នៅក្នុងការ​សិក្សា​ជំនាញ​នេះ មិនមាន​ផលលំបាក​នោះទេ ព្រោះ​ខ្លួន​ស្រលាញ់​ជំនាញ​នេះ​ស្រាប់ គ្រាន់​តែ​បន្ថែម​ការ​អត់ធ្មត់ និង​ខិតខំយកចិត្ត​ទុកដាក់​លើការងារ​ដែល​ត្រូវរៀន​ប៉ុណ្ណោះ។

ក្រោយ​រៀន​ចប់ សុខម៉ី នឹងមាន​គម្រោង​ដាក់ពាក្យ​ធ្វើ​ការងារ​ផ្នែកគេហកិច្ច​នេះ​នៅតាម​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប ដើម្បី​អាច​បញ្ចេញ​ស្នាដៃ និង​សេចក្ដី​ស្រលាញ់​ជំនាញ​នេះឱ្យ​អស់​ពី​លទ្ធភាព និង​អាច​ជា​ចំណែក​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អាច​រក​ចំណូល​សម្រាប់​ខ្លួនឯង។

យោង​តាម​ឯកសារ​របស់​ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ បុគ្គលិក​ផ្នែកគេហកិច្ច​មានទំនួល​ខុសត្រូវក្នុង​ការផ្តល់​នូវ​បរិយាកាសស្អាត ផាសុកភាព សុវត្ថិភាព និងសោភ័ណភាព​សម្រាប់ភ្ញៀវ​នៅក្នុង​សណ្ឋាគារ ឬកន្លែង​ស្នាក់​នៅ​ដូចជា ការផ្តល់​សេវាកម្ម​រៀបចំបន្ទប់ បោកអ៊ុត សំអាត​បន្ទប់ទឹក ទីធ្លា​សាធារណៈ កន្លែង​ទទួលភ្ញៀវ ភោជនីយដ្ឋាន និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​បរិវេណ​សណ្ឋាគារ។

អត្ថប្រយោជន៍​ដែលទទួល​បានពីការងារ​ផ្នែក​គេហកិច្ច គឺ មានឱកាស​ទទួល​បាន​ការងារច្រើន, ប្រាក់បៀវត្ស​ប្រកួតប្រជែង, ចំណេះដឹងជំនាញជាក់លាក់, ឥរិយាបទល្អ​ក្នុងការធ្វើការងារ​ជាក្រុម ព្រមទាំង​មានជំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ទំនាក់ទំនង​យ៉ាងល្អ​ប្រសើរ​ជាមួយភ្ញៀវ។

សម្រាប់​អ្នក​ដែល​ចង់​សិក្សា​ជំនាញ​នេះ អាច​ស្វែង​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​និង​វិជ្ជាជីវៈ (TVET)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...