ការ​ព្យាយាម​មិនបោះបង់ ជំរុញយុវតី​ ហ៊ឹម ជីវ័ន្ត ជាប់​ជ័យលាភី​លេខ១ ក្នុង​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសាជប៉ុន​លើកទី២៧ នៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នេះជា​លើកទី២ ហើយ​ដែល​យុវតី​ ហ៊ឹម ជីវ័ន្ត បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ថ្លែងសុន្ទរកថា​ភាសា​ជប៉ុន បន្ទាប់ពី​មិន​បាន​ជាប់​ក្នុង​វគ្គជម្រុះ​កាល​ពី​ឆ្នាំមុន។ បទពិសោធន៍ដែលធ្លាប់ទទួលបាន ព្រមជាមួយ​​ការព្យាយាម​មិន​បោះបង់ បាន​ធ្វើ​ឱ្យ​​យុវតី​ ហ៊ឹម ជីវ័ន្ត ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​លេខ១ ក្នុង​ការប្រកួត​ថ្លែងសុន្ទរកថា​ភាសាជប៉ុន​លើក​ទី២៧ នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅថ្មីៗ​នេះ។

ម្ចាស់​ជ័យ​លាភី​លេខ១ ក្នុង​ការប្រកួត​ថ្លែងសុន្ទរកថា​ភាសាជប៉ុន​ យុវតី​ ហ៊ឹម ជីវ័ន្ត លើកឡើងថា រូបនាង​មិនធ្លាប់​រំពឹងសោះ​ថា​អាច​ជាប់​ជ័យលាភី​លេខ១ ក្នុងការ​ប្រកួត ដោយ​សារ​ឆ្នាំនេះ​មាន​អ្នក​ដាក់​ពាក្យ​ប្រកួត​ច្រើន និង​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ផ្នែក​ភាសា​ជប៉ុន ដែលធ្វើឱ្យ​នាង​មាន​សង្ឃឹម​តិចតួចប៉ុណ្ណោះ, ប៉ុន្តែនៅ​ពេល​គណៈកម្មការ​ប្រកាស​ឈ្មោះ​នាងថា​ជាប់ជ័យលាភី​លេខ១ គឺពិតជា​រំភើប​រហូត​ទប់​ទឹកភ្នែក​មិន​បាន។

យុវតី​ ហ៊ឹម ជីវ័ន្ត ជាសិស្សនៃមជ្ឈមណ្ឌលសិក្សាភាសាជប៉ុនយ៉ាម៉ាម៉ូតុ

ស្ថិតក្នុង​ក្រុម​ផ្នែកទី២ ជាអ្នកធ្លាប់​ទៅប្រទេស​​ជប៉ុន​លើស​១សប្ដាហ៍ យុវតី​ ហ៊ឹម ជីវ័ន្ត បន្ថែមថា នៅក្នុង​ពេលប្រកួត​ថ្លែង​សុន្ទរកថា​ភាសាជប៉ុន នាង​មាន​អារម្មណ៍​ភ័យខ្លះៗ​ដែរ ដោយ​សារ​ឃើញ​មនុស្ស​ច្រើន ប៉ុន្តែ​ក៏សម្រួល​អារម្មណ៍​ដោយ​សម្លឹង​មើល​ពាន​រង្វាន់ ដើម្បី​ជា​កម្លាំង​ចិត្ត​កុំឱ្យ​ភ័យខ្លាច។ យុវតី​រូបនេះ ប្ដេជ្ញាចិត្ត​ថា ទោះលំបាក​យ៉ាង​ណា​ក៏ដោយ ក៏ត្រូវ​បញ្ចេញ​ឱ្យអស់​ពី​សមត្ថភាព។

បើតាម ជីវ័ន្ត ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសាជប៉ុនលើកទី២៧ គេដាក់ពិន្ទុ​ផ្ដោត​លើ​អត្ថន័យ​ខ្លឹមសារ ការ​បញ្ចេញ​សំឡេង ការលើក​ដាក់​សំឡេង និង​ការ​គោរព​ពេល​វេលា​កំណត់។ ដោយឡែក កត្តា​ដែល​ជំរុញឱ្យ​រូបនាង​អាច​ជាប់ជ័យ​លាភីលេខ១​នេះ គឺ​អាច​មកពីការ​លើក​ឡើង​អំពីការ​រើសអើង​អ្នកស្រឡាញ់​ភេទដូច​គ្នា​ក្នុង​សង្គម​ខ្មែរ។ លើស​ពីនេះ ការ​បកស្រាយ​ផ្ដោត​លើ​ខ្លឹមសារ​សំខាន់ៗ ដោយ​និយាយ​មិនឱ្យ​លើស​ពី៥នាទី ហើយ​លើក​ដាក់​សំឡេង និង​ដាក់​អារម្មណ៍​នៅក្នុង​សន្ទរកថា​បាន​សមស្រប។

ការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២៧នៅកម្ពុជា

យុវតីវ័យ​២៥ឆ្នាំរូបនេះ បញ្ជាក់​ថា ការ​ចេះ​និយាយ​ភាសា​ជប៉ុន​អាចជួយ​បាន​ច្រើន ទាំង​ឱកាស​ការងារ​ក្នុងស្រុក និង​ក្រៅស្រុក ជាពិសេស​ឱកាស​អារហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន។ ជីវ័ន្ត បន្តថា រូបនាង​រៀន​ភាសា​ជប៉ុន​បាន២ឆ្នាំ​ជាង ដោយ​សារ​ចង់ចេះ​និយាយ​ភាសា​ជប៉ុន បន្ត​ការ​សិក្សា និងចង់​ទៅធ្វើការ​នៅ​ប្រទេស​ជប៉ុន។

យុវតី​ ហ៊ឹម ជីវ័ន្ត ក៏បាន​លើក​ទឹកចិត្ត​សម្រាប់ប្អូនៗ​ដែល​ចង់ចូល​រួម​ប្រកួត​កម្មវិធី​នេះ សូមកុំខ្លាច​ក្នុងការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត កុំខ្លាច​បរាជ័យ និង​កុំបោះបង់ ដោយគ្រាន់​តែចាប់​ផ្ដើម​សរសេរ​ពីអ្វីដែល​យើងចង់​បង្ហាញ​ពីបញ្ហា​ក្នុង​សង្គម​ទៅ​អ្នកស្ដាប់ ហ្វឹកហាត់​និយាយ​បញ្ចេញ​សំឡេង ហើយ​ខិតខំឱ្យ​អស់​ពីសមត្ថភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *