កម្មវិធីផ្តល់អាហារតាមសាលារៀន នឹងត្រូវពង្រឹងជាយន្តការស្តុកទុកស្បៀងសម្រាប់កុមារពេលមានគ្រោះអាសន្ន

កម្មវិធីផ្តល់អាហារតាមសាលារៀនដោយ​ប្រើប្រាស់​កសិផល​ក្នុងសហគមន៍ ដែលកំពុងអនុវត្តនៅសាលារៀនគោលដៅប្រមាណជាង១ពាន់សាលា គ្រោង​នឹង​ត្រូវពង្រឹងបន្ថែមឱ្យ​ក្លាយ​ទៅជា​យន្តការ​ស្តុកទុកស្បៀង ដើម្បីធានាស្បៀងគ្រប់គ្រាន់សម្រាប់ការ​នៅ​ពេល​មានគ្រោះអាសន្នកើតឡើង។

ក្នុង​ឱកាស​ចុះពិនិត្យទីតាំងដើម្បីត្រៀមរៀប​ចំដំណើរទស្សនកិច្ច​នៅសាលារៀន នៃកម្មវិធីផ្តល់​អាហារតាម​សាលារៀន​ដោយប្រើប្រាស់​កសិផលក្នុងសហគមន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពេលខាងមុខនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន បានបង្ហាញជា​សាធារណៈអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការ​រួមចំណែកដល់ការកសាងមូលធន​មនុស្ស ពិសេស​ការ​គិត​គូរ​យ៉ាងហ្មត់ចត់​អំពីអាហារូបត្ថម្ភ​ដល់សិស្ស​នៅ​បឋមសិក្សា ក្នុងតំបន់​មានអសន្តិសុខស្បៀង មានភាពក្រីក្រខ្ពស់ និង​ភាព​ងាយរងគ្រោះខ្លាំង ក្នុងការ​រួមចំណែក​បង្កើន​ផលិតភាពស្បៀង ក៏​ដូចជា​ឱកាសរក​ប្រាក់ចំណូល​សម្រាប់អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករ​ខ្នាតតូច​តាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍​ទៀតថា កម្មវិធីផ្តល់អាហារតាមសាលា​រៀន​ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​កសាង​ស្មារតី​ជាតិ​ដល់កុមារ​ឱ្យ​មានគំនិតស្រឡាញ់សហគមន៍ និង​សាលារៀន មានអារម្មណ៍​ទទួលបាន​សមភាពសង្គម និង​ភាពជា​ផ្នែកមួយ នៃ​ការ​យកចិត្ត​ទុកដាក់​របស់សង្គម។

បើតាម​ឯកឧត្តម ហង់ជួន ណារ៉ុន ជាទិសដៅបន្ត​ទៀត កម្មវិធីផ្តល់អាហារតាមសាលារៀន នឹង​អាច​រៀបចំ​ពង្រឹង​បន្ថែម ឱ្យ​ក្លាយ​ជាយន្តការ​ស្តុកទុកស្បៀង ដែលនឹង​អាច​កា្លយ​ជា​ការធានា​ភាពមានស្បៀង​គ្រប់គ្រាន់ សម្រាប់កុមារ​នៅ​ពេល​មានគ្រោះអាសន្ន​កើតឡើង។

កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។

ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាអគ្គលេខាធិការក្រុមប្រឹក្សា​ជាតិគាំពារសង្គម មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន កំពុងត្រូវ​បានអនុវត្ត​នៅ​តាម​បណ្តា​ខេត្ត​ចំនួន១០ រួមមាន ខេត្ត​សៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់ និង​ឧត្តរមានជ័យ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយ​កម្មវិធីស្បៀង​អាហារពិភពលោក (WFP)។

បើតាម ឯកឧត្តម ចន ណារិទ្ធ កម្មវិធីផ្តល់អាហារតាមសាលារៀន បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..