យុវជន គុណ ស្កាយ ពីអ្នកចូលចិត្តលេងហ្គេម ក្លាយជាអ្នកបង្កើតហ្គេមគុនខ្មែរ (Kun Khmer)

កូនខ្មែរមួយរូបបានបង្កើតហ្គេមមួយដែលផ្សារភ្ជាប់វប្បធម៌ជាតិផ្នែកប្រដាល់ក្បាច់គុនខ្មែរ ហើយបានឱ្យឈ្មោះថា គុនខ្មែរ (Kun Khmer)។ នេះបានបង្ហាញពីគំនិតច្នៃប្រឌិតរបស់យុវជនខ្មែរដើរតាមទាន់សម័យកាលបច្ចេកវិទ្យាឌីជីថល ហើយនៅតែបន្តលើកកម្ពស់វប្បធម៌ជាតិ។

យុវជន គុណ ស្កាយ បច្ចុប្បន្នជាគ្រូបង្រៀនសរសេរកូដ នៃសាលាអន្តរជាតិ AIgorithmics Phnom Penh និងជាអ្នកបង្កើតហ្គេមគុនខ្មែរ (Kun Khmer) បានប្រាប់ AMS ថា ការបង្កើត​កម្មវិធីហ្គេមគុនខ្មែរ (Kun Khmer) នេះឡើង គឺដោយសារតែរូបគេជាមនុស្សចូលចិត្តលេងហ្គេមបែបសកម្មភាព ហើយក៏មានគំនិតចង់បង្កើតហ្គេមមួយដែលទាក់ទងជាមួយវប្បធម៌ខ្មែរ ក៏ដូចជាក្បាច់គុនខ្មែរ។ យុវជន ស្កាយ គិតថា បើមើលទៅប្រទេសជិតខាង គេក៏មានហ្គេមបង្ហាញពីក្បាច់គុនជាតិសាសន៍គេផងដែរ ហើយក៏មានមនុស្សជាច្រើនស្គាល់ និងចូលទៅលេងហ្គេមទាំងនោះ។ ដូច្នេះ ស្កាយ យល់ថា ប្រសិនបើយើងមានហ្គេមដែលផលិតដោយកូនខ្មែរ ហើយដាក់ឈ្មោះគុនខ្មែរ (Kun Khmer) វិញ តើយើងនឹងមានអារម្មណ៍បែបណា? ហើយនេះជាកម្លាំងជំរុញចិត្តសម្រាប់រូបគេ ធ្វើយ៉ាងណាឱ្យហ្គេមមួយនេះអាចមានមនុស្សស្គាល់ច្រើន ចូលលេងទូទាំងពិភពលោក និងយល់អំពីវប្បធម៌របស់ខ្មែរ។

យុវជន គុណ ស្កាយ បច្ចុប្បន្នជាគ្រូបង្រៀនសរសេរកូដ នៃសាលាអន្តរជាតិ AIgorithmics Phnom Penh និងជាអ្នកបង្កើតហ្គេមគុនខ្មែរ (Kun Khmer) ។

ខ្ញុំស្រឡាញ់ហ្គេមហើយចង់យកអ្វីដែលឃើញក្នុងការពិត ធ្វើវាឱ្យទៅជាឌីជីថល ឬធ្វើឱ្យក្នុងហ្គេមដូចជាក្នុងជីវិតពិត និងចង់ឱ្យមានកីឡាអេឡិចត្រូនិច (E-sport) ដែលបង្កើតដោយកូនខ្មែរ

យុវជន គុណ ស្កាយ អ្នកបង្កើតហ្គេមគុនខ្មែរ (Kun Khmer)

យុវជនវ័យ២៤ឆ្នាំរូបនេះ បញ្ជាក់ន្ថែមថា ការបង្កើតហ្គេមគុនខ្មែរនេះឡើង ក៏ជាការចូលរួមដាស់តឿនថា ក្មេងៗអាចលេងហ្គេម ហើយក៏មានសមត្ថភាពបង្កើតហ្គេមបានផងដែរ ក្នុងនោះ ហ្គេមមានចំណុចជាច្រើនដែលអាចរៀនបាន ។ ស្កាយ បន្តថា កន្លងមកតែងមានគំនិតអវិជ្ជមានមួយថា លេងហ្គេមមិនល្អ មិនគួរលេង ប៉ុន្តែប្រសិនបើយើងស្រាវជ្រាវឱ្យបានស៊ីជម្រៅនោះ ហ្គេមនឹងអាចជួយឱ្យយើងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។

គ្រូបង្រៀនរចនាកម្មវិធីហ្គេម រូបនេះ បញ្ជាក់បន្ថែមថា ហ្គេមគុនខ្មែរ (Kun Khmer) នេះ រូបគេបង្កើតឡើងដោយខ្លួនឯងមានរយៈពេលជិត២ឆ្នាំ រួមទាំង ការរចនា សរសេរកូដ ហើយក៏មានមនុស្សជាទីស្រឡាញ់ជួយគាំទ្រ ជ្រោមជ្រែងផ្ដល់យោបល់ និងកម្លាំងចិត្ត។ លោកបន្តថា ការបង្កើតហ្គេមនេះ បានចំណាយថវិកាដោយខ្លួនឯង ខំរៀនបណ្ដើរ ខំធ្វើការបណ្ដើរ ប៉ុន្តែរូបគេនៅតែជំនះធ្វើឱ្យកម្មវិធីហ្គេមនេះលេចឡើងជារូបរាង ។

ហ្គេមគុនខ្មែរ (Kun Khmer)

“អំឡុងពេលដំណើរការបង្កើត ហ្គេមគុនខ្មែរ (Kun Khmer) នេះ នៅពេលជួបការលំបាក ខ្ញុំស្ទើរតែចង់បោះបង់ចោលតែម្ដង ប៉ុន្តែនៅពេលគិតមើលឱ្យស៊ីជម្រៅ គឺវាលើសពីហ្គេមធម្មតា ព្រោះទាក់ទងជាមួយនឹងវប្បធម៌ខ្មែរ។”

យុវជន គុណ ស្កាយ អ្នកបង្កើតហ្គេមគុនខ្មែរ (Kun Khmer)

យុវជន គុណ ស្កាយ បន្ថែមទៀតថា ហ្គេមគុនខ្មែរ (Kun Khmer) នេះ អាចលេងបានបីរបៀប ទី១. វគ្គហ្វឹកហាត់ ទី២. វគ្គលេងតទល់ជាមួយ AI គឺលេងយ៉ាងណាឱ្យឈ្នះ AI ទី៣. វគ្គអនឡាញ គឺលេងមួយទល់មួយ។ ក្នុងនោះ បានបង្ហាញឈ្មោះក្បាច់គុន ដើម្បីឱ្យអ្នកលេងយល់ថា ក្បាច់នីមួយៗពេលលេង មានឈ្មោះអ្វី? លើសពីនេះ រួមបញ្ចូលភ្លេងថ្វាយបង្គំគ្រូ ដោយដកស្រង់ចេញពីក្បាច់គុនយុទ្ធក្រមខម។ យុវជន ស្កាយ បន្តថា តួអង្គនៅក្នុងហ្គេមវិញ រូបគេបានប្រើបច្ចេកវិទ្យាស្កេនយកកីឡាករ និងកីឡាការិនី ខ្មែរអាជីព ទៅធ្វើជាតួអង្គក្នុងហ្គេម ក្នុងគោលបំណងជួយលើកស្ទួយ កីឡាករ និងកីឡាការិនីខ្មែរ ឱ្យកាន់តែមានប្រជាប្រិយភាព។ ទន្ទឹមគ្នានេះ នៅពេលចូលទៅលេងហ្គេមគេនឹងមានអារម្មណ៍ថា យុវជនខ្មែរអាចធ្វើបាន និងដើម្បីឱ្យយុជនជំនាន់ក្រោយចូលរួមប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតអ្វីដែលថ្មីៗ។

គ្រូបង្រៀនសរសេរកូដ រូបនេះ​ បន្ថែមថា មានយុវជនខ្មែរភាគច្រើន បានចំណាយថវិកាទៅលើហ្គេមរបស់បរទេសអស់ច្រើនដែរ ប៉ុន្តែចង់ឱ្យប្អូនៗគិតថា ការចំណាយនោះចំណេញអ្វីមកវិញ? ហើយគេចំណេញអ្វីពីយើង? ដូច្នេះ ប្រសិនបើយើងមានហ្គេមបង្កើតដោយកូនខ្មែរ ហើយគាំទ្រហ្គេមកូនខ្មែរបង្កើតឡើង គឺនឹងចូលរួមលើកស្ទួយវប្បធម៌ជាតិបានមួយកម្រិតទៀត។ យុវជន ស្កាយ បន្តថា លេងហ្គេមបាន តែកុំលេងឱ្យលើសលប់ពេក និងត្រូវខំប្រឹងរៀនសូត្រផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...