ជួយលើកកម្ពស់ការអាននៅតាមសហគមន៍ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ រៀបចំ​ការប្រកួតប្រជែងអាន

ក្នុងគោលបំណងដើម្បីរួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍ សៀវភៅមួយសហគមន៍មួយ ប្រកាសជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតប្រជែងអាន ដោយ​កម្មវិធីនឹង​រៀបចំឡើងនៅថ្ងៃទី ៤ ដល់ ថ្ងៃ ៧ មេសា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។

កម្មវិធីប្រកួតប្រជែងអាននេះ រៀបចំឡើងដោយ «សៀវភៅមួយសហគមន៍មួយ» រួមទាំងមានការសហការពី JCI, Sipar, និងស្ថាប័នផ្សេងៗទៀតជាច្រើន ថែមទាំងមានការគាំទ្រដោយក្រសួងអប់រំផងដែរ។ ដើម្បីអាចចូលរួមការប្រកួតនេះបានយុវជនត្រូវមានអាយុចន្លោះ ១៥ ទៅ ៣០ ឆ្នាំ ដែលមានទីតាំងកំណើត ឬ រស់នៅទីក្រុងភ្នំពេញស្រាប់ អាចនិយាយ និងសរសេរភាសាខ្មែរបានច្បាស់។

យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

កញ្ញា Kiriku Shirono មន្ត្រីទំនាក់ទំនងសាធារណ:នៃយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ប្រចាំរាជធានីភ្នំពេញ បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីប្រកួតប្រែងអាន គឺដើម្បីលើកកម្ពស់យុវជន សិស្សនិស្សិតអានសៀវភៅ ទទួលបានភាពរីកចម្រើន រៀនសូត្រអ្វីថ្មីៗបន្ថែម, ក្នុងពេលជាមួយគ្នាពួកគាត់ចូលចិត្តអាន និងមានអារម្មណ៍រីករាយពេលអានសៀវភៅ។ កញ្ញាបន្តថា ការអាន គឺជាវិធីដ៏ល្អមួយនៃជីវិត តាមរយៈការរៀនសូត្រ មនុស្សអាចរីកចម្រើន និងរៀនបាន។ ហើយកម្មវិធីនេះ នឹងជួយមនុស្សឱ្យយល់ដឹងអំពីសារៈសំខាន់នៃការអានកាន់តែច្បាស់។

មន្ត្រីទំនាក់ទំនងសាធារណ:នៃយុទ្ធនាការ សៀវភៅមួយសហគមន៍​មួយ រូបនេះបន្ថែមថា បេក្ខជនដែលចូលរួមមិនត្រឹមតែអាចមានឱកាសទៅប្រទេសជប៉ុន ឬទទួលបានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏អាចដឹងពីសារៈសំខាន់ និងភាពរីករាយនៃការអានផងដែរ។ លើសពីនេះ តាមរយៈការអានសៀវភៅយុវជនអាចរៀនសូត្រ ហើយក៏អាចទទួលបានសមត្ថភាពក្នុងការគិតពិចារណាផងដែរ។

ការលើកកម្ពស់ការអាននៅតាមសហគមន៍

គួរបញ្ជាក់ផងដែរថា ការប្រកួតមានពីរដំណាក់កាល គឺ សង្ខេបអត្ថន័យ នៃសៀវភៅណាមួយ និងប្រកួតប្រជែងនិយាយជាសាធារណៈ ដែលគេនឹងជ្រើសរើសអ្នកដាក់ពាក្យ១០០នាក់ ហើយអ្នកដែលមានឱកាសអាចឡើងនិយាយជាសាធារណៈ មានចំនួន១០ នាក់ តែប៉ុណ្ណោះ។ ចំណែកឯលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងៃទី ០៥ មេសា ឆ្នាំ២០២៤។

ក្នុងការប្រកួតនេះ នឹងមានការផ្តល់រង្វាន់ជូនបេក្ខជនឆ្នើម ក្នុងនោះ ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ៦០ម៉ឺនរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៤០ ម៉ឺនរៀល និងជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ២០ម៉ឺនរៀល និងរង្វាន់ផ្សេងៗទៀត។

យុវជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងអាន អាចដាក់ពាក្យរហូតដល់ថ្ងៃទី ២៥ មីនា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://bit.ly/ppreadingcontest?r=qr​​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...