អាណាព្យាបាលគួរផ្តល់សិទ្ធឱ្យកុមារជ្រើសសៀវភៅដែលពួកគេចង់អាន

ផ្នត់គំនិតចម្រូងចម្រាសក្នុងការជ្រើសសៀវភៅឱ្យក្មេងអាន ​និងទុកឱ្យក្មេងជ្រើសដោយខ្លួនឯង បង្កើតជាក្តីមន្ទិលចំពោះអាណាព្យាបាលមួយចំនួន ខណៈការផ្តល់សិទ្ធឱ្យកុមារអាចអានតាមចិត្តចង់ បានដើរតួនាទីសំខាន់ក្នុងការ​ពង្រឹងដល់ជំនាញ នៃការសម្រេចចិត្ត ឯករាជ្យភាព និងស្មារតីផ្តួចផ្តើម។

យោងតាមគេហទំព័រ OXFORDOWL បានឱ្យដឹងថា បើសិនជាអាណាព្យាបាល ផ្តល់សិទ្ធិសេរីភាពពេញលេញឱ្យកុមារមានឱកាសក្នុងការជ្រើសរើសសៀវភៅដែលពួកគេចង់អានដោយខ្លួនឯង គឺជាឱកាសជួយ​ឱ្យពួកគេពង្រឹងនូវឯករាជ្យភាព បង្កភាពរីករាយ ជំរុញឱ្យស្គាល់ពាក្យប្លែកៗ និងស្គាល់អំពីចំណូលចិត្តផ្ទាល់ខ្លួន និងចំណូចចិត្តថ្មីៗបន្ថែមដើម្បីរុករកសក្តានុពលក្នុងខ្លួន ។ កាលដែលក្មេងៗមានសិទ្ធគ្រប់គ្រាន់ដើម្បីជ្រើសរើសអំណានដោយសេរី ជាវិថីមួយជួយកុមារឱ្យទទួលបានលទ្ធផលល្អក្នុងសាលា និងការត្រៀមខ្លួនឈានជើងចូលទៅដំណើរជីវិតនៅវ័យជំទង់ផងដែរ។

បន្ថែមពីនោះ នៅពេលដែលកុមារទទួលបានសិទ្ធជ្រើសរើសអ្វីដែលគេចង់អានដោយសេរី ប្រៀបដូចជាការបង្ហាញពិភពលោកយ៉ាងទូលាយទៅកាន់កុមារ ហើយថែមទាំងផ្តល់ឱកាសឱ្យពួកគេមានសមត្ថភាពគិតបែបស្រមើស្រមៃខ្ពស់ក្នុងការបំផុសគំនិតថ្មីៗ។ ការទុកពេលឱ្យកុមារជ្រើសយកអ្វីដែលគេចាប់អារម្មណ៍ទាំងការអាន ឬស្តាប់ គឺប្រៀបដូចជាការទុកចន្លោះឱ្យពួកគេទៅទស្សនាបរិយាកាសដែលមិនធ្លាប់ឃើញពីមុនមក និងការស្កាល់អំពីបុគ្គលិកលក្ខណៈនៃបុគ្គលនីមួយៗ ដែលនេះជាចំណែកមួយធ្វើឱ្យពួកគេងាយចុះសម្រុងជាមួយមនុស្សដទៃ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៅទៀតនោះ គឺភាពឯករាជ្យនៅក្នុងការជ្រើសសៀវភៅអាន ជួយឱ្យកុមារមានសុខភាពផ្លូវចិត្តរឹងមាំ និងមានសមត្ថភាពខ្ពស់ក្នុងការយល់ចិត្តយល់អារម្មណ៍អ្នកដទៃ។ ទន្ទឹមគ្នានោះ ការទុកឱកាសឱ្យកុមារជ្រើសអំណានដោយខ្លួនឯង កាន់តែធ្វើឱ្យពួកគេស្គាល់អំពីខ្លួនឯងបានលឿន រួមទាំងការទទួលយកទស្សនៈចម្រុះទៅកាន់មជ្ឈដ្ឋានជុំវិញខ្លួនដែលពួកគេរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។