ក្រសួងទេសចរណ៍ឈ្នះពានរង្វាន់ជើងឯកគ្រប់គ្រងថ្នាំជក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)

ក្រសួងទេសចរណ៍កម្ពុជា បានឈ្នះពានរង្វាន់ជើងឯកគ្រប់គ្រងថ្នាំជក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) សម្រាប់សកម្មភាពគំរូឆ្នាំ២០២៣ ក្នុងការផ្សព្វផ្សាយទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីពេលថ្មីៗនេះ។ ក្នុងនោះ ប្រទេសថៃ ក៏ទទួលបានរង្វាន់ជើងឯកគ្រប់គ្រងថ្នាំជក់ផងដែរ សម្រាប់ការការពារ និងហាមឃាត់កុមារប្រើប្រាស់ឧបករណ៍ជក់បារីអេឡិចត្រូនិក។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិកាក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជាមានមោទនភាពដែលបានឈ្នះពានរង្វាន់ជើងឯកគ្រប់គ្រងថ្នាំជក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) សម្រាប់សកម្មភាពគំរូឆ្នាំ២០២៣ ក្នុងការផ្សព្វផ្សាយទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ឯកឧត្តម ហោ សារុន បន្តថា ការអនុវត្តគោលការណ៍ណែនាំស្តីពី “ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នេះ  ជាការចូលរួមលើកកម្ពស់បរិស្ថានគ្មានផ្សែងបារី ក្នុងន័យ ការពារសុខុមាលភាពភ្ញៀវទេសចរ និងប្រជាជនពីផលប៉ះពាល់នៃផ្សែងបារី។

រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បន្ថែមថា ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាការចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។

កន្លងមក ក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងចំណោមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ និងបានលើកទឹកចិត្តឱ្យចូលរួមអនុវត្តទាំងអស់គ្នា។ ក្នុងនោះ ក្រសួងទេសចរណ៍ក៏ធ្លាប់បានផ្តល់ជូនពាន និងបណ្ណសរសើរដល់បណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីផងដែរ។

លោកវេជ្ជបណ្ឌិត Ulysses Dorotheo នាយកប្រតិបត្តិនៃសមព័ន្ធ SEATCA មានប្រសាសន៍ថា សម្ព័ន្ធ SEATCA អបអរសាទរចំពោះប្រទេសថៃ និងកម្ពុជា ចំពោះសកម្មភាពដ៏មុតស្រួចរបស់ពួកគេ ដើម្បីការពារសុខភាពសាធារណៈ ដែលអាចធ្វើជាគំរូសម្រាប់ប្រទេសផ្សេងៗទៀត” ។

ក្រសួងទេសចរណ៍ បានឈ្នះពានរង្វាន់ជើងឯកគ្រប់គ្រងថ្នាំជក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)

លោក Dorotheo មានប្រសាសន៍ថា ការបោះពុម្ពលើកទីបួននៃ FCTC Scorecard បង្ហាញថា ទោះបីជាមានការរីកចម្រើនហើយក៏ដោយ ក៏នៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីការពារមនុស្ស ជាពិសេសយុវជន ពីគ្រោះថ្នាក់នៃថ្នាំជក់ និងឧស្សាហកម្មថ្នាំជក់។

តារាងពិន្ទុឆ្នាំ ២០២៣ បង្ហាញប្រទេសអាស៊ានទាំងអស់ លើកលែងតែប្រទេសម៉ាឡេស៊ី (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) បានធ្វើឱ្យប្រសើរឡើងនូវពិន្ទុសរុបរបស់ពួកគេពីឆ្នាំ ២០២១ ។

ប័ណ្ណពិន្ទុ FCTC របស់ SEATCA ក៏រំលេចនូវគម្លាតគោលនយោបាយដែលត្រូវដោះស្រាយផងដែរ។ បើប្រៀបធៀបនឹងពិន្ទុឆ្នាំ ២០២១ ហ្វីលីពីនបានដើរថយក្រោយក្នុងការទប់ទល់នឹងការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។ ប្រទេសទាំងអស់ត្រូវបន្តដំឡើងពន្ធ ដើម្បីរក្សាល្បឿនកំណើនសេដ្ឋកិច្ច និងបន្តធ្វើឱ្យផលិតផលថ្នាំជក់មានតម្លៃសមរម្យ។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ី កំពុងមានភាពយឺតយ៉ាវក្នុងការដាក់ចេញវិធានការគ្រប់គ្រងថ្នាំជក់ រួមទាំងការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ បរិស្ថានគ្មានផ្សែង ការព្រមានអំពីសុខភាពជារូបភាពធំ និងការការពារការជ្រៀតជ្រែកក្នុងឧស្សាហកម្មថ្នាំជក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។