នាយកប្រតិបត្តិក្រុមហ៊ុន Open AI និយាយអំពីអនាគតនៃបញ្ញាសិប្បនិម្មិត (AI)

ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI និងជាអ្នកបង្កើត ChatGPT លោក Sam Altman ត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ដែលអាចព្យាករណ៍អំពីអនាគតរបស់បញ្ញាសិប្បនិម្មិត (AI), សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងអ្វីដែលបញ្ញាសិប្បនិម្មិត (AI) មិនអាចធ្វើបាន។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) លោក Altman បានបង្ហាញការយល់ឃើញមួយចំនួន អំពីអនាគតរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «បច្ចេកវិទ្យាក្នុងភពលោកដ៏ច្របូកច្របល់ – Technology in a Turbulent World» ។

ផលិតភាពការងារនឹងកើនឡើងនៅពេលមនុស្សប្រើបញ្ញាសិប្បនិម្មិត (AI)

ទោះបីជាសមត្ថភាពបច្ចុប្បន្នរបស់បញ្ញាសិប្បនិម្មិត (AI) នៅមានកម្រិត និងមានចំណុចខ្វះខាតច្រើនក៏ដោយ, ក៏មនុស្សនៅតែអាចស្វែងរកវិធីសាស្ត្រប្រើប្រាស់វា ដើម្បីបង្កើនផលិតភាពការងារ ឬទាញយកអត្ថប្រយោជន៍ជាច្រើនទៀត ដោយយល់ពីដែនកំណត់របស់បច្ចេកវិទ្យានេះ។

ប្រធានបទពាក់ព័ន្ធនឹង AI ត្រូវបានគេលើកយកមកនិយាយកាន់តែច្រើន ព្រោះបច្ចុប្បន្នមនុស្សពិតជាត្រូវការវា, ហើយវាគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទាញពិភពលោកឱ្យឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យាថ្មី។

Sam Altman នាយកប្រតិបត្តិ OpenAI

បញ្ញាសិប្បនិម្មិត (AI) នឹងអាចពន្យល់អំពីហេតុផលរបស់វាមកកាន់យើង

ផ្នែកមួយដែលមនុស្សជឿជាក់លើបច្ចេកវិទ្យា គឺពាក់ព័ន្ធនឹងការយល់ដឹងពីរបៀប ដែលវាដំណើរកា រ។ ប៉ុន្តែ​ លោក Altman លើកឡើងថា ការយល់ដឹងស៊ីជម្រៅអំពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) ដំណើរការនឹងមានភាពខុសគ្នាបន្តិច អំពីអ្វីដែលមនុស្សគិតនៅពេលនេះ។

«ខ្ញុំមិនអាចមើលឃើញអ្វីដែលនៅក្នុងខួរក្បាលរបស់អ្នក ដើម្បីពន្យល់ថា ហេតុអ្វីបានជាអ្នកកំពុងគិតនូវអ្វីដែលអ្នកកំពុងគិតនោះទេ។ ប៉ុន្តែ ខ្ញុំអាចសុំឱ្យអ្នកពន្យល់ពីមូលហេតុរបស់អ្នក ហើយសម្រេចចិត្តថា វាសមហេតុផលសម្រាប់ខ្ញុំឬអត់?» ។ លោកបន្តថា «ខ្ញុំគិតថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក៏អាចធ្វើដូចគ្នានេះដែរ។ បច្ចេកវិទ្យានេះ អាចពន្យល់យើង ជាលក្ខណៈភាសាធម្មជាតិនូវជំហានពី A ដល់ B, ហើយយើងអ្នកសម្រេចចិត្តថា វាជាជំហានដែលល្អឬអត់ ទោះជាយើងមិនអាចសម្លឹងមើលទៅក្នុងវា ដើម្បីមើលរបៀបដែលវាធ្វើការក៏ដោយ។»

បញ្ញាសិប្បនិម្មិត (AI) មិនអាចជំនួសអារម្មណ៍យកចិត្តទុកដាក់ចំពោះគ្នារបស់មនុស្សនោះទេ

នៅពេលដែលកុំព្យូទ័ររបស់ IBM Deep Blue បានយកឈ្នះលើជើងឯកអុកពិភពលោក Garry Kasparov នៅក្នុងឆ្នាំ ១៩៩៧ អ្នកអត្ថាធិប្បាយ បាននិយាយថា វានឹងក្លាយជាទីបញ្ចប់នៃកីឡាអុកហើយ គ្មាននរណាម្នាក់លេងកីឡាអុកទៀតនោះទេ ព្រោះកុំព្យូទ័រមានសមត្ថភាពលេងឈ្នះមនុស្សទៅហើយ។

លោក Altman បានលើកឡើងថា «គ្មានពេលណា ដែលអុកមានប្រជាប្រិយភាពជាងឥឡូវនេះទេ ហើយស្ទើរតែគ្មាននរណាម្នាក់មើលបញ្ញាសិប្បនិម្មិត (AI) ពីរលេងអុកនោះទេ, មនុស្សចាប់អារម្មណ៍លើការលេងរបស់មនុស្សជាង។» លោកបន្តថា «នៅពេលដែលខ្ញុំអានសៀវភៅដែលខ្ញុំស្រឡាញ់ រឿងដំបូងដែលខ្ញុំធ្វើនៅពេលដែលខ្ញុំអាចសៀវភៅនោះចប់ គឺខ្ញុំនឹងស្រាវជ្រាវអំពីអ្វីគ្រប់យ៉ាង ដែលពាក់ព័ន្ធនឹងជីវិតអ្នកនិពន្ធ ខ្ញុំចង់មានអារម្មណ៍ថា មានទំនាក់ទំនងខ្លះ ជាមួយនឹងបុគ្គល ដែលបានបង្កើតរឿងដែលសក្តិសមជាមួយខ្ញុំ។»

មនុស្សដឹងពីអ្វី ដែលមនុស្សផ្សេងទៀតចង់បាន, មនុស្សនឹងស្រាវជ្រាវរកឃើញបច្ចេកវិទ្យា ដែលអស្ចារ្យជាងនេះទៀត ប៉ុន្តែយើងនៅតែផ្ដោតលើការយកចិត្តទុកចំពោះមនុស្សគ្នាឯង។

Sam Altman នាយកប្រតិបត្តិ OpenAI

មនុស្សនឹងមានគំនិតដោះស្រាយបញ្ហាកាន់តែច្រើន

ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងនាំឱ្យមានកំណើនការងារ និងការបាត់បង់ការងារនោះ លោក Altman ព្យាករណ៍ថា​ បច្ចេកវិទ្យានេះ នឹងផ្លាស់ប្ដូរតួនាទីមួយចំនួន ដោយផ្ដល់ឱ្យមនុស្សកន្លែងសម្រាប់បង្កើតគំនិត និងរៀបចំផែនការ ដើម្បីសម្រេចចិត្ត។ លោកបន្តថា នៅពេលដែលខ្ញុំគិតអំពីការងាររបស់ខ្ញុំ, ខ្ញុំពិតជាមិនមែនជាអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ដ៏អស្ចារ្យម្នាក់នោះទេ។ ប៉ុន្តែតួនាទីរបស់ខ្ញុំ គឺត្រូវគិតថា​តើយើងនឹងធ្វើអ្វី, គិតអំពីរឿងនោះហើយ បន្ទាប់មក ត្រូវធ្វើការជាមួយមនុស្ស ដើម្បីធ្វើឱ្យរឿងនោះកើតចេញជាលទ្ធផល។

នាយកប្រតិបត្តិ Open AI រូបនេះ គិតថា ការងាររបស់មនុស្សគ្រប់គ្នា នឹងមានលក្ខណៈដូចគ្នានឹងអ្វីដែលលោកបានរៀបរាប់ដែរ។ ជាមួយវត្តមានបញ្ញាសិប្បនិម្មិត (AI) មនុស្សនឹងមានសមត្ថភាពស្រមើស្រមៃខ្ពស់ជាងមុន ហើយក៏មានសមត្ថភាពខ្ពស់ជាងមុន ប៉ុន្តែមនុស្សនៅតែត្រូវការសម្រេចចិត្ត។

មនុស្សនៅតែអាចគ្រប់គ្រងបច្ចេកវិទ្យា AI បាន

លោក Altman បានលើកឡើងថា «ទិសដៅបច្ចេកវិទ្យាដែលយើងកំពុងព្យាយាមជំរុញនេះ គឺជាទិសដៅមួយដែលយើងជឿថាយើងអាចធ្វើឱ្យមានសុវត្ថិភាព»។ លោកបន្តថា ការដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ មានន័យថា សង្គមអាចប្រើប្រាស់បច្ចេកវិទ្យា ហើយស្ថាប័នរបស់លោក មានពេលវេលា ដើម្បីពិភាក្សា ដើម្បីរកវិធីគ្រប់គ្រងបញ្ហានេះ និងរករបៀបដាក់របាំងការពារមួយចំនួន, ហើយលោករីករាយចំពោះការត្រួតពិនិត្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»។

លោកគិត​ថា​ វា​ជា​ការ​ល្អ​ដែល​យើង ​និង​អ្នក​ផ្សេង​ទៀត ​ត្រូវ​បាន​គេ​ចាត់​ទុក​ឱ្យ​មាន​ស្តង់ដារ​ខ្ពស់។ យើង​អាច​ទាញ​យក​មេរៀន​ពី​អតីតកាល​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ត្រូវ​បាន​បង្កើត​ឱ្យ​មាន​សុវត្ថិភាព និង​របៀប​ដែល​ភាគី​ពាក់ព័ន្ធ​ផ្សេង​គ្នា​បាន​ចរចា​អំពី​មធ្យោបាយ​សុវត្ថិភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...