ជំនាញគិតបែបត្រិះរិះ និងសិក្សាពេញមួយ​ជីវិត ជាជំនាញដែលយើងត្រូវ​ការ​ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

យោងតាម WE Forum បានឱ្យដឹងថា ចាប់ពីពេលនេះ មនុស្សលែងមានការងឿងឆ្ងល់អំពីទំហំនៃផលប៉ះពាល់ ដែលបញ្ញាសិប្បនិម្មិត (AI) មានមកលើសង្គម និងសេដ្ឋកិច្ចទៀតហើយ។ ដោយរាប់ចាប់តាំងពីការបង្កើតសិល្បៈថ្មីៗ ដល់ការពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, បច្ចេកវិទ្យានេះ នឹងមាននៅគ្រប់ទីកន្លែង ក្នុងពេលដ៏ខ្លីខាងមុខ ហើយពេលវេលានោះ នឹងក្លាយជាពេលវេលានៃប្រវត្តិសាស្ត្រពិភពលោក។

បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេប្រៀបធៀបទៅនឹងម៉ាស៊ីនបោះពុម្ព (Printing press) និងម៉ាស៊ីនដើរដោយចំហាយទឹក (Steam engine) ដែលជាបច្ចេកវិទ្យាពីរ នាំមកនូវភាពជឿនលឿន និងការផ្លាស់ប្ដូរជាមូលដ្ឋាន នៅក្នុងរបៀប ដែលមនុស្សរស់នៅ និងដំណើរការអាជីវកម្ម។

វាគ្មិននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានយល់ស្របជាឯកច្ឆ័នចំពោះការឱ្យឈ្មោះសម័យប្រជុំនេះថា ៖ Generative AI: ម៉ាស៊ីនដើរដោយចំហាយទឹកនៃបដិវត្តន៍ឧស្សាហកម្មទីបួន។ ហើយវាគ្មិនទាំងអស់បានផ្ដល់នូវដំបូន្មានសម្រាប់យើងទាំងអស់គ្នា អំពីការរស់នៅ និងរីកចម្រើននៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI)។

លោក Omar Sultan Al Olama រដ្ឋមន្ត្រីបញ្ញាសិប្បនិម្មិត របស់សហព័ន្ធអារ៉ាប់រួម (UAE) បានលើកឡើងថា «ប្រសិនបើអ្នកទទួលយកបញ្ញាសិប្បនិម្មិត (AI) អ្នកនឹងតាមទាន់សម័យកាល។ ប្រសិនបើអ្នកមិនទទួលយកទេ អ្នកនឹងដើរយឺតជាងគេ, ហើយប្រសិនបើអ្នកបដិសេដទាំងស្រុង នោះអ្នកនឹងបញ្ចប់ខ្លួនឯងទាំងស្រុង»។

ខណៈលោក Arvind Krishna ជាប្រធាន និងជានាយកប្រតិបត្តិរបស់ IBM បានបន្ថែមថា ឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) មកលើការងារមានច្រើនណាស់។ លោកបន្តថា «វាគឺជាបច្ចេកវិទ្យាដំបូងគេ ដែលអាចធ្វើការជំនួសការងារដែលត្រូវប្រើបញ្ញា និងការយល់ដឹងខ្ពស់, មិនថាអ្នកជា អ្នករូបវិទ្យា គណិតវិទូ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ វេជ្ជបណ្ឌិត ឬអ្នកនិពន្ធនោះទេ»។

ប្រធាន និងជានាយកប្រតិបត្តិរបស់ IBM លោក Arvind Krishna បានបន្តថា ឥទ្ធិពលរបស់ AI លើការងារនឹងមានច្រើនណាស់។

ដូច្នេះ តើអ្វីទៅជាជំនាញសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវការ ដើម្បីរស់នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)?

ប្រសិនបើពាក់កណ្ដាលនៃការងារ ដែលត្រូវប្រើបញ្ញា និងការគិត ត្រូវបានគ្រប់គ្រងដោយបញ្ញាសិប្បនិម្មិត (AI), មានន័យថា មនុស្សចាំបាច់ត្រូវមានសមត្ថភាពគិតបែបត្រិះរិះ (Critical Thinking)។ ចំណុចនេះ មានន័យថា ការគិតបែបត្រិះរិះ (Critical Thinking) ជាជំនាញដែលមានសារៈសំខាន់ និងចាំបាច់បំផុត បើទោះបីជាអ្នករស់នៅទីណាក៏ដោយ។ នេះជាការលើឡើងបន្ថែមរបស់លោក Arvind Krishna ។

ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Accenture លោកស្រី Julie Sweet លើកឡើងថា សមត្ថភាពក្នុងការបន្តសិក្សាពេញមួយជីវិតគឺជគន្លឹះ ហើយនោះគឺជាអ្វីដែល Accenture ទាមទារពីបុគ្គលិកទាំងអស់របស់ខ្លួន សូម្បីតែនៅដំណាក់កាលសម្ភាសន៍ក៏ដោយ៖ យើងសួរសំណួរមួយទៅកាន់មនុស្សគ្រប់រូប មិនថាអ្នកជាអ្នកសរសេរកូដ ឬអ្នកជាអ្នកយុទ្ធសាស្ត្រ ឬអ្នកជាវេជ្ជបណ្ឌិត ឬអ្នកកំពុងធ្វើការនៅក្នុងផ្នែកធនធានមនុស្សនោះទេ។ សំណួរនោះគឺ «តើអ្នកបានរៀនអ្វីខ្លះក្នុងរយៈពេលប្រាំមួយខែចុងក្រោយ?»។

លោកស្រីបន្តបន្ថែមថា «យើងមិនខ្វល់ថា ពួកគេនឹងរៀនចេះអ្វីនោះទេ ប៉ុន្តែយើងត្រូវការមនុស្សដែលមានឆន្ទៈក្នុងការរៀនសូត្រ, ហើយសំណួរនេះសាមញ្ញ ប៉ុន្តែមានភាពស៊ីជម្រៅខ្លាំងណាស់។ ពួកគេត្រូវតែជាមនុស្សដែលចូលចិត្តរៀន និងចង់កសាងវប្បធម៌សិក្សា»។

របាយការណ៍អំពីអនាគតទីផ្សារការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបង្ហាញថា «ការគិតវិភាគ និងការគិតប្រកបដោយភាពច្នៃប្រឌិត នៅតែជាជំនាញសំខាន់បំផុតសម្រាប់បុគ្គលិក, ការគិតវិភាគ ត្រូវបានចាត់ទុកថាជាជំនាញស្នូលដោយក្រុមហ៊ុនច្រើនជាងជំនាញផ្សេងៗទៀត។»

ការបន្តរៀនពេញមួយជីវិត

សមាជិកក្រុមប្រឹក្សាទាំងអស់នៅក្នុងទីក្រុង Davos បានសង្កត់ធ្ងន់ លើតម្រូវការក្នុងការសម្របការអប់រំទៅនឹងការផ្លាស់ប្តូរនាពេលខាងមុខ។

លោក Omar Sultan Al Olama នៃ UAE បានលើកឡើងថា យើងពិតជាបានជំរុញការអប់រំអំពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងសាលារៀនរបស់យើង។ ដូច្នេះ ចាប់ពីថ្នាក់ទី ៥ តទៅ សិស្សនឹងរៀនអំពីរបៀបសរសេរកូដ។ ចាប់ពីថ្នាក់ទី ៩ ក្មេងៗនឹងរៀនអំពីអ្វីទៅជាបញ្ញាសិប្បនិម្មិត (AI)? ហើយអ្វីទៅក្រមសីលធម៌របស់វា, ពួកគេនឹងយល់ផងដែរថា មិនថាអាជីពរបស់ពួកគេស្ថិតក្នុងវិស័យអ្វីនោះទេ សុទ្ធតែមានឥទ្ធិពលពីបញ្ញាសិប្បនិម្មិត (AI) ទាំងអស់។ ខណៈលោក Krishna នៃ IBM បន្ថែមថា «លើសពីការរៀនក្នុងសាលា យើងត្រូវតែបន្តរៀនពេញមួយជីវិត»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...