កត្តាទាំង៣ ម្តាយឪពុកមិនគួរមើលរំលងពីការអប់រំកុមារឱ្យមានឥរិយាបថរស់នៅវិជ្ជមាន

របៀបចិញ្ចឹមកូន និងវិធីសាស្ត្រចិញ្ចឹមកូនឱ្យមានគុណភាពជីវិតល្អប្រសើរ បានផ្លាស់ប្តូរនិងប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ។ ការចិញ្ចឹមកូនតាមបែបវិជ្ជមានជាទ្រឹស្តីនៃការអប់រំកុមារថ្មី ដែលតម្រូវឱ្យម្តាយឪពុក និងអ្នកពាក់ព័ន្ធចូលរួមឱ្យបានសកម្ម ។ គេបានកត់សម្គាល់ថា ម្តាយឪពុកជាតួអង្គចម្បងបំផុត ជំរុញដល់ការអប់រំកុមារឱ្យមានឥរិយាបថរស់នៅវិជ្ជមាន និងអប់រំកូនឱ្យក្លាយជាយុវជនដែលមានថាមពល ព្រមទាំងក្លាយជាពលរដ្ឋល្អសម្រាប់សង្គម ។ ខាងក្រោមនេះ AMS អប់រំ សូមបង្ហាញពីកត្តាសំខាន់ៗបីចំណុច ចូលរួមកសាងគុណភាពជីវិតកុមារ ដែលម្តាយឪពុកមិនគួរមើលរំលង ។

១. កត្តាកុមារខ្លួនឯង ៖ ចរឹកលក្ខណៈ ឬអត្តចរឹករបស់កូនជាសំណុំចំណុចសំខាន់ដែលម្តាយឪពុកគួរយល់ដឹងមុននឹងអប់រំកូន ។ ចរឹកលក្ខណៈ ឬអត្តចរឹករបស់កូនកើតចេញពីរូបភាពដែលកូនបានយកគំរូតាមម្តាយឪពុក ឬបរិស្ថានដែលពួកគេរស់នៅជាមួយ ។ ប្រសិនបើម្តាយឪពុកចង់អប់រំកូនឱ្យមានឥរិយាបថរស់នៅវិជ្ជមាន ដរាបណាម្តាយឪពុកមានឥរិយាបថរស់នៅវិជ្ជមាន ព្រមទាំងមានវិធីសាស្ត្រចិញ្ចឹមកូនតាមបែបវិជ្ជមាន ។ ភាពទន់ភ្លន់របស់កូនឆ្លុះបញ្ចាំងលទ្ធភាព នៃការអប់រំកូនរបស់ម្តាយឪពុក ។

២. កត្តាគ្រួសារ ៖ ទន្ទឹមនឹងគំរូភាពវិជ្ជមានសម្រាប់កូន ការយកចិត្តទុកដាក់អប់រំកូន និងចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន ជាគន្លឹះសំខាន់ជួយឱ្យកូនទទួលបានភាពកក់ក្តៅ ។ ភាពកក់ក្តៅ និងមនោសញ្ចេតនាក្តីស្រឡាញ់នៅក្នុងគ្រួសារមានឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងរបស់កូន ។ សកម្មភាពបង្រៀនកូនជាប្រចាំ ឆ្លើយសំណួរកូនដោយឆ្លាតវៃ ផ្តល់ឱកាសឱ្យកូនធ្វើឡើងវិញនៅពេលមានកំហុស និងស្តាប់កូនដោយហេតុផល គឺជារបៀបចិញ្ចឹមកូនបែបវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ។

៣. កត្តាសង្គម ៖ សាលារៀនជាទីតាំងដែលកុមារឈានជើងចូលដំបូងបំផុតក្នុងការទំនាក់ទំនងសង្គមខាងក្រៅ ។ ការបញ្ជូនកូនទៅសាលារៀន មិនមែនជាសកម្មភាពអប់រំកូនពេញលេញឡើយ វាគ្រាន់តែជាចំណែកតូចមួយក្នុងការគាំទ្រដល់ការអប់រំរបស់កូនតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ការបញ្ជូនកូនទៅសាលារៀនក្លាយជាសកម្មភាពសន្សំទ្រព្យទុកឱ្យកូន និងជំរុញឱ្យកូនមានទំនាក់ទំនងវិជ្ជមាននៅក្នុងសង្គម ។

ជាមួយគ្នានេះដែរ ម្តាយឪពុកត្រូវមានទំនាក់ទំនងល្អជាមួយសាលារៀន ហើយកិច្ចសហការអប់រំបង្រៀនកូនពីម្តាយឪពុកជាជំនួយដ៏មានប្រសិទ្ធភាព ។ ការអប់រំសម័យទំនើប ម្តាយឪពុកត្រូវជំរុញអប់រំជាប្រចាំ តាមដានសកម្មភាពកូន កត់សម្គាល់ឥរិយាបថកូន និងបណ្តុះនិស្ស័យកូនឱ្យក្លាយជាមនុស្សមានសីលធម៌សង្គមដ៏ប្រសើរ ។

គួរបញ្ជាក់ថា សកម្មភាពចិញ្ចឹមកូនជាកាតព្វកិច្ចតជំនាន់ ដែលម្តាយឪពុកមិនគួរមើលរំលងពីរបៀបចិញ្ចឹមកូន ។ មូលធនមនុស្ស និងគុណភាពធនធានមនុស្សជំនាន់ក្រោយរបស់សង្គមមួយ គឺអាស្រ័យទាំងស្រុងលើគុណភាពនៃការអប់រំកូនផ្តើមចេញពីគ្រួសារនីមួយៗនាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...