អ្នកនាំពាក្យ ៖ យុវជនជាង១ម៉ឺន៧ពាន់នាក់ ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស ក្នុងនោះជំនាញមេកានិច យុវជនចុះឈ្មោះច្រើនជាងគេ

គិត​ត្រឹម​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ យុវជនដែលមក​ពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យចំនួន ១៧ ២៦៧នាក់ (ស្រី ៥ ៩៣៨នាក់) បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ នៅទូទាំងប្រទេស ក្នុងនោះជំនាញមេកានិចទូទៅ និងមេកានិចរថយន្ត មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ នេះ​បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ឯកឧត្តម កត្តា អ៊ន បញ្ជាក់ថា ក្នុងចំណោមយុវជនដែលចុះឈ្មោះរៀនជំនាញបច្ចេកទេសនោះ មាននៅរាជធានីភ្នំពេញ ចំនួន ៦ ៨៧៨នាក់ (ស្រី ២ ២២៩នាក់), បាត់ដំបង ២ ០៥១នាក់ (ស្រី ៩១៧នាក់), សៀមរាប ១ ២១៤នាក់ (ស្រី ២៦៤នាក់), កណ្តាល ៦៦៦នាក់ (ស្រី ១៩៤នាក់), ព្រះសីហនុ ៦០៨នាក់ (ស្រី ២០៦នាក់) និងបណ្ដាខេត្តផ្សេងៗចំនួន ៥ ៨៥០នាក់ (ស្រី ២ ១២៨នាក់)។

សម្រាប់វិស័យដែលយុវជនចុះឈ្មោះចូលរៀនវិញ គឺវិស័យមេកានិចទូទៅ/មេកានិចរថយន្ត មានចំនួនច្រើនជាងគេ គឺ ២៥៨៩នាក់ (ស្រី ១១៣នាក់), សំណង់ចំនួន ២ ៥២៥នាក់ (ស្រី ៣៣០នាក់), អគ្គិសនី និងថាមពល ៥៥៧នាក់ (ស្រី ៦២នាក់), អេឡិចត្រូនិក ៤២០នាក់ (ស្រី ៦១នាក់), កម្មន្តសាល ១២០នាក់ (ស្រី ៧នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៥ ៦៣៨នាក់ (ស្រី ២ ៩៩៧នាក់) , សេវាកម្ម ៩៩៤នាក់ (ស្រី ៨៥៩នាក់), បរិក្ខារត្រជាក់ និងកម្តៅ ២ ៥៦២នាក់ (ស្រី ៩៩នាក់), ទេសចរណ៍ ១ ០០០នាក់ (ស្រី ៧៤៣នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៨៦២នាក់ (ស្រី ៦៦៧នាក់)។

ដោយឡែកសម្រាប់កាលបរិច្ឆេទ នៃការចូលរៀនវិញ តាមការបញ្ជាក់របស់អ្នកនាំពាក្យ​ក្រសួងការងារថា ប្រសិនបើ​មិន​មានការប្រែប្រួល ការចូលរៀនដំបូង នឹងផ្តើម​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា ជាពិសេស​នៅក្នុងវិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗ​ទៀតដែលកំពុងមានតម្រូវការ។

យ៉ាងណាក៏ដោយ បើតាម ឯកឧត្តម កត្តា អ៊ន ចាប់តាំងពីថ្ងៃ នៃការ​ដាក់​ឱ្យ​អនុវត្តជាផ្លូវការ​នូវ​កម្មវិធីបណ្តុះបណ្តាល​ថ្នាក់ជាតិនេះ ក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបានយ៉ាងផុសផុល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...