យុវជនចូលរួមពិព័រណ៌អប់រំលើកទី៤ ៖ ការបង្កើតពិព័រណ៌អប់រំជាការជំរុញ​ឱ្យ​សាធារណជន​ស្គាល់ និងយល់ពីតម្លៃនៃការសិក្សាកាន់តែច្រើន

ពិព័រណ៌អប់រំលើកទី៤ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជារូបភាព និងសកម្មភាពដែលអាចធ្វើឱ្យសាធារណជន សិស្ស និស្សិតពីគ្រប់មជ្ឈដ្ឋានបានស្វែងយល់ និងយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃការអប់រំ។ នេះជាការយល់ឃើញរបស់និស្សិតដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៌អប់រំលើកទី៤ រៀបចំឡើងដោយសាកលវិទ្យាល័យ RULE សហការជាមួយសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ។

កញ្ញា ច័ន្ទ ពៅមករា ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញចំណាប់អារម្មណ៍នៃការបង្កើតឡើងនូវកម្មវិធីពិព័រណ៍អប់រំលើកទី៤ថា កញ្ញាទទួលបានបទពិសោធន៍ល្អៗជាច្រើនដូចជា មានឱកាសជាអ្នកស្ម័គ្រចិត្ត បានស្គាល់មនុស្សជាច្រើន និងបង្កើតមិត្តភាពថ្មីៗ បានរៀនសូត្រពីអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងការងារសង្គមមុនៗផងដែរ។

កញ្ញា ពៅមករា បន្ថែមថា ពិព័រណ៌អប់រំនេះក៏ជាកម្មពិធីមួយយ៉ាងសំខាន់ដែលជំរុញ និងគាំទ្រឱ្យមានការចាប់អារម្មណ៍លើវិស័យអប់រំ និងយល់ពីគុណតម្លៃអប់រំកាន់តែខ្លាំង ដោយមានការចូលរួមពីសំណាក់គ្រឹះស្ថានសិក្សា សាកលវិទ្យាល័យ វិទ្យាស្ថាននានា និងបណ្ដាក្រុមហ៊ុនជាដៃគូរសហការណ៍ផ្សេងផងដែរ។

ក្នុងឱកាសនេះផងដែរយុវជន ឆាយ សុផានិត ជានិស្សិតដែលចូលរួមក្នុងកម្មវិធីពិព័រណ៌អប់រំ៤នេះបានយល់ឃើញថា កម្មវិធីនេះជាកម្មវិធីដែលល្អខ្លាំងណាស់សម្រាប់សាធារណជន ជាពិសេសដល់និស្សិតឱ្យបានយល់កាន់តែច្បាស់ពីវិស័យអប់រំនៅកម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានេះ ក៏អាចធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានផ្សេងៗពីគ្រឹះស្ថានអប់រំនានាក្នុងរាជធានីភ្នំពេញ ថែមទាំងទទួលបានភាពរីករាយតាមរយៈការប្រគុំតន្ត្រី ការចូលរួមលេងល្បែងកម្សាន្តយកវត្ថុអនុស្សាវរីយ៍ថែមទៀត។

ជាចុងក្រោយ និស្សិតទាំងពីរនាក់ក៏ចង់ឱ្យបន្តមានកម្មវិធីបែបនេះនៅឆ្នាំក្រោយៗទៀតដើម្បីឱ្យសាធារណជនបានចូលរួមយល់ដឹងកាន់តែច្រើនគុណតម្លៃនៃការអប់រំបន្ថែមទៀត។ លើសពីនេះនឹងបានស្គាល់​បានដឹងលឺឱ្យកាន់តែស៊ីជម្រៅពីជំនាញវិជ្ជាជីវៈ ការសិក្សា ការអានសៀវភៅ​ផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...