អតីតសិស្សនិទ្ទេស A ផាន សុភាក់ ចែករំលែកបទពិសោធន៍ធ្វើឱ្យខ្លួនឯងមានទំនុកចិត្តមុន និងកំឡុងពេលប្រឡងបាក់ឌុប

សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបគ្រប់រូបតែងតែជួបបញ្ហាភ័យព្រួយ ឬខ្វះទំនុកចិត្តចំពោះខ្លួនឯងមុនពេល និងកំឡុងពេលប្រឡង។ កង្វះទំនុកចិត្តនេះអាចបង្កឡើងពីការព្រួយពីការប្រឡងដែលធ្វើមិនបានល្អ ការបារម្ភពីវិញ្ញាសាប្រឡងចេញមកមិនចេះ ឬមិនអាចធ្វើបាន និងការព្រួយបារម្ភពីសុខភាព ឬបញ្ហាដែលមិនបានត្រៀមទុកណាមួយ។

ដើម្បីជាទុនជួយដល់ប្អូនៗដែលត្រៀមប្រឡងសញ្ញាបត្របាក់ឌុប យុវជន ផាន សុភាក់ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនចំនួន៣ចំណុច ដើម្បីឱ្យខ្លួនឯងមានទំនុកចិត្ត ឬអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ ទីមួយបេក្ខជនត្រូវប្រមូលស្មារតីខ្លួនឯង ដោយត្រូវគិតថា អ្នកប្រឡងមុនៗ ឬសិស្សនិទ្ទេស A ឆ្នាំមុនៗក៏សុទ្ធតែជាអ្នកដែលប្រឡងបាក់ឌុបលើកទីមួយដូចគ្នា ដូចនេះអ្វីដែលគេធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា។ ទីពីរ នៅក្នុងថ្នាក់មុនពេលប្រឡង គឺអំឡុងពេលចូលថ្នាក់ដែលមុនពេលប្រឡង បេក្ខជនគួរនិយាយលេងជាមួយសិស្សនៅជុំវិញ អនុរក្ស ឬអប្បមាទដើម្បីបំបាត់ភាពភ័យព្រួយព្រោះពេលនោះមិនមែនជាពេលប្រឡងឡើយ។ ទីបី បេក្ខជនត្រូវគិតវិជ្ជមានទៅលើខ្លួនឯងដោយគិតថា ការប្រឡងនេះអ្នកបានចំណាយពេលសិក្សាអស់រយៈពេល១២ឆ្នាំ ហើយការប្រឡង២ថ្ងៃនេះជាថ្ងៃបញ្ចប់ថ្នាក់វិទ្យាល័យ។

ជាមួយគ្នានេះដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង បេក្ខជនត្រូវសរសេរឱ្យបានស្អាត និងមានរបៀបល្អ ព្រោះការធ្វើបែបនេះអាចធ្វើឱ្យអ្នកកែវិញ្ញាសាបានឃើញហើយ ចង់កែវិញ្ញាសារបស់អ្នកព្រោះមើលទៅមានរបៀបរៀបរយ និងគួរឱ្យចង់មើល។ ការធ្វើឱ្យទាន់ពេលវេលានិងគ្រប់សំណួរក្នុងវិញ្ញាសា បេក្ខជនត្រូវធ្វើឱ្យហើយមុនម៉ោងដើម្បីសល់ពេលវេលាសម្រាប់ផ្ទៀងផ្ទាត់ចម្លើយជៀសវាងការភាន់ច្រឡំ ឬចន្លោះខ្វះខាត។ ចំណុចគួរដឹងបន្ទាប់ បេក្ខជនមិនគួរលុប ឬឆូតចោលចម្លើយផ្ដេសផ្ដាសព្រោះអាចបង្កឱ្យមានលក្ខណៈមិនស្អាត និងរញ៉េរញ៉ៃក្នុងក្រដាសប្រឡងរបស់អ្នក។ លើសពីនេះបេក្ខជនត្រូវប្រុងប្រយ័ត្ន និងថែរក្សាក្រដាស់ឱ្យបានល្អក្នុងការតក្រដាសប្រឡង។

ជាចុងក្រោយលោក ផាន សុភាក់ សូមលើកទឹកចិត្តដល់ប្អូនៗដែលកំពុងត្រៀមប្រឡងនាថ្ងៃខាងមុខនេះថែរក្សាសុខភាពឱ្យបានល្អ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងត្រៀមសម្ភារៈទៅប្រឡងឱ្យបានគ្រប់គ្រាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...