ធនាគារពិភពលោកផ្តល់កម្ចី ២៥៥លានដុល្លារពង្រឹងការអប់រំបច្ចេកទេសនៅឥណ្ឌា

ថ្មីៗនេះក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តផ្តល់កញ្ចប់កម្ចីទំហំទឹកប្រាក់ ២៥៥,៥លានដុល្លារអាមេរិកដល់ប្រទេសឥណ្ឌា ដើម្បីពង្រឹងការអប់រំជំនាញបច្ចេកទេស និងពង្រឹងគុណភាពអប់រំក្នុងប្រទេសឆ្លើយតបទីផ្សារការងារ ។ គម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សប្រមាណជាង ៣សែនប្រាំម៉ឺននាក់ក្នុងមួយឆ្នាំៗ សម្រាប់រយៈពេលប្រាំឆ្នាំទៅមុខ ។ នេះបើតាមការចុះផ្សាយដោយធនាគារពិភពលោក (WB) កាលនៅពាក់កណ្តាលឆ្នាំ២០២៣ ។

ការចុះផ្សាយដោយធនាគារពិភពលោក បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំអត្រាសិស្សចុះឈ្មោះចូលរៀននៅកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនក្នុងប្រទេសឥណ្ឌាមានចន្លោះពី ២៦ ទៅ ៣៩លាននាក់ ។ គេមើលឃើញថា ឥណ្ឌាកំពុងមានចំនួនសិស្សបន្តការសិក្សាច្រើនជាងគេបង្អស់ក្នុងចំណោមបណ្តាប្រទេសដែលមានប្រជាជនច្រើន ។ ផ្ទុយទៅវិញ ប្រទេសឥណ្ឌាកំពុងខ្វះខាតធនធានមនុស្សផ្នែកជំនាញបច្ចេកទេស និងកើតមានវិសមភាពយេនឌ័រក្នុងវិស័យបច្ចេកទេស ខណៈនិស្សិតឥណ្ឌាជាច្រើន ត្រូវការចំណេះដឹងបន្ថែមលើជំនាញប្រាស្រ័យទាក់ទង និងជំនាញដោះស្រាយវិវាទការងារ ។

បន្ថែមពីលើនេះ គម្រោងកែលម្អនិងពង្រឹងការអប់រំបច្ចេកទេសដែលប្រើប្រាស់ថវិកាកម្ចីធនាគារពិភពលោករបស់ឥណ្ឌា ក៏នឹងជួយគាំទ្រដល់ការសម្រេចចិត្តចាប់ជំនាញសិក្សាបន្ត និងលទ្ធភាពធ្វើការងាររបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធភាព ។ គេរំពឹងថា តាមរយៈកម្មវិធីផ្សេងៗរបស់គម្រោងនឹងជួយឱ្យនិស្សិតឥណ្ឌាមានលទ្ធភាពស្រាវជ្រាវលើជំនាញកាន់តែទូលាយ មានភាពជាសហគ្រិន និងបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីលើជំនាញរបស់ពួកគេ ។ ជាងនេះទៅទៀត គម្រោងក៏ជួយ ផ្សព្វផ្សាយកាន់តែទូលាយអំពីបញ្ហាយេនឌ័រ និងការលើកកម្ពស់សមត្ថភាពស្ត្រីក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វរកម្ម និងគណិតវិទ្យា (STEM) ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាធំជាងគេ និងរីកចម្រើនគ្រាន់គួរសមនៅក្នុងពិភពលោក ។ បច្ចុប្បន្នប្រទេសឥណ្ឌាមានប្រជាជនសរុបប្រមាណជាង ១ពាន់បួនរយលាននាក់ ខណៈយុវជនកំពុងបន្តការសិក្សាអាយុចន្លោះពី ១៥ – ២៩ឆ្នាំ ប្រមាណជាង ២៦៥លាននាក់ត្រូវការការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីឱ្យពួកគេត្រៀមខ្លួនបម្រើការងារផ្សេងៗ និងធ្វើការងារនៅឧស្សាហកម្មក្នុងប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...