បណ្ឌិត យង់ ពៅ ៖ បរិស្ថានអប់រំដើរតួនាទីសំខាន់ក្នុងការជំរុញយុវជនទទួលបានការអប់រំដែលមានគុណភាព

បរិស្ថានអប់រំ ដើរតួនាទីសំខាន់ក្នុងការជំរុញក្មេងទទួលការអប់រំដែលមានគុណភាព ដើម្បីកសាងសង្គមជាតិមួយដែលមានការអភិវឌ្ឍខ្ពស់ផ្ដើមចេញពីធនធានមនុស្សឆ្នើម។ នេះបើតាម ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា បរិស្ថានអប់រំដើរតួនាទីសំខាន់ដែលមិនសំដៅតែលើកម្មវិធីអប់រំ គឺរួមទាំងមូលទាំងសហគម ទាំងកម្មវិធីបង្រៀន ទាំងគ្រូបង្រៀន ទាំងបរិស្ថាននៅជុំវិញសុទ្ធតែមានឥទ្ធិពលទៅលើការបណ្ដុះបណ្ដាល។ លើសពីនេះ បរិយាកាសអប់រំ សំដៅលើសាលារៀន សហគមន៍ អាជ្ញាធរ បង្កើនកម្មវិធីអប់រំល្អ ផ្ដោតទាំងគុណភាពគ្រូ គុណភាពនៃកម្មវិធីសិក្សា គុណភាពនៃបរិស្ថានសាលារៀន ធ្វើយ៉ាងណាឱ្យក្មេងចង់ទៅសាលា គុណភាពបណ្ណាល័យធ្វើយ៉ាងណាឱ្យក្មេងចង់អាន ដែលទាំងអស់នេះត្រូវធ្វើរួមគ្នា។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

“យើងត្រូវមានកម្មវិធីកីឡា កម្មវិធីវប្បធម៌ កម្មវិធីសិល្បៈ កម្មវិធីបំណិនជីវិត ទាំងអស់នេះ សុទ្ធតែជួយឱ្យក្មេងបង្កើនបញ្ញាស្មារតី បង្កើនមនសិការជាតិ បង្កើនបំណិនជីវិត”

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា ដើម្បីជំរុញឱ្យការអប់រំកាន់តែប្រសើរចាំបាច់ត្រូវបង្កើតកម្មវិធីបន្ថែមលើកម្មវិធីប្រកួតប្រជែងសិស្សល្អក្នុងវិស័យវិទ្យាសាស្រ្ត សិស្សល្អនៅក្នុងវិស័យសង្គម សិស្សល្អផ្នែកវប្បធម៌ សិស្សល្អផ្នែកកីឡា និងចូលរួមក្នុងការងារសហគមន៍ ដោយផ្ដល់រង្វាន់ពិតប្រាកដដល់សិស្សដែលចូលរួមប្រកួតប្រជែងទទួលបានលទ្ធផលជោគជ័យ ។ លោកបណ្ឌិតបន្តថា សមិទ្ធផលទាំងនេះហើយ ដែលប្រព័ន្ធផ្សព្វផ្សាយ ឬព័ត៌មានគួរចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិស្សពូកែដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា ឬទទួលបានស្នាដៃឆ្នើម។

“យើងគួរបង្កើតកម្មវិធីសាលារៀនពិត គឺជាការប្រកួតប្រជែងសាលានិងសាលារៀន ទាំងបរិស្ថានល្អ ទាំងវិន័យល្អ សាលារៀនសម្បូរសិស្សពូកែៗ គឺលើកទឹកចិត្តឱ្យមានកម្មវិធីប្រកួតប្រជែង”

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា
បរិស្ថានសាលារៀន ក៏ជាផ្នែកមួយ​នៃការជំរុញសិស្សឱ្យសិក្សា

លោកបណ្ឌិត យង់ ពៅ បន្តថា ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី បែបទំនើប និងម្នាក់ៗក៏ជាប្រព័ន្ធផ្សព្វផ្សាយដែរ ត្រូវរួមគ្នាជំរុញបរិស្ថានអប់រំ ដោយត្រូវគិតថា “អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ” ដោយចូលរួមផ្សព្វផ្សាយរឿងវិជ្ជមានក្នុងការអប់រំ និងលើកទឹកចិត្តឱ្យក្មេងៗស្រឡាញ់ការអប់រំ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ ឬសារព័ត៌មានគួរបញ្ឈប់ការផ្សព្វផ្សាយរូបភាពជនរងគ្រោះ និងជនបង្កហេតុទាំងស្រុង ដែលអាចប៉ះពាល់ដល់អនាគតបុគ្គលផ្ទាល់។ ដូច្នេះហើយ ផ្នែកប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។ “ខ្ញុំឃើញអ្នកកប្លែងខ្លះ តាមទូរទស្សន៍ ឬតាមប្រព័ន្ធឌីជីថល គាត់ថាកំប្លែងដើម្បីអប់រំ ប៉ុន្តែមុននឹងឈានទៅដល់ការអប់រំចុងក្រោយមួយម៉ាត់របស់គាត់ គឺគាត់បានបង្ហាញនូវសកម្មភាពហិង្សា ស្រែកដាក់គ្នា ទន្រាំជើង ផឹកស្រា សុទ្ធតែជារូបភាពមិនល្អ ជួនកាលក្មេងបាក់ទឹកចិត្ត ដក់អារម្មណ៍ ដែលមិនបានយល់អំពីផលប៉ះពាល់ដែលបង្ហាញដោយហិង្សា តាមរយៈពាក្យសម្ដី និងសកម្មភាពហិង្សាជាដើម”។

លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវឱ្យមានការអប់រំមនុស្សធំដើម្បីអប់រំមនុស្សជំនន់ក្រោយបន្ត ដោយត្រូវប្រើច្បាប់កំណត់ឈប់ឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូធំៗ និងបង្កើតឱ្យមានច្បាប់នៃការលក់គ្រឿងស្រវឹង និងការដំឡើងពន្ធគ្រឿងស្រវឹងឬបារីជាដើម។ ទន្ទឹមគ្នានេះ ត្រូវហ៊ាន​វិនិយោគ​លើវិស័យ​អប់រំ សម្រាប់មនុស្សម្នាក់ទាំងកម្រិតគ្រួសារ កម្រិតស្ថាប័ន និងកម្រិតជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...