កំណែទម្រង់មុខងារសាធារណៈ ៖ ការប្រឡងចូលក្របខណ្ឌរដ្ឋ​ ត្រូវឈរ​លើ​គោលការណ៍ «អ្នកចេះ គឺជាប់»

រាជរដ្ឋាភិបាលអាណត្តិថ្មី ដែល​ដឹកនាំដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាស​​ពីការផ្តើម​ធ្វើ​កំណែទម្រង់​មុខងារសាធារណៈ ដោយ​នឹង​រៀបចំការប្រឡង​ជ្រើសរើស​មន្រ្តីរាជការតាមយន្តការ​ថ្នាក់ជាតិមួយ ដែលធានាបាន​នូវ​យុត្តិធម៌ និង​តម្លាភាព ឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។

ថ្លែង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ សម្តេចធិបតី ហ៊ុន​ ម៉ាណែត លើក​ឡើងថា គោលការណ៍ នៃកំណែទម្រង់រាជរដ្ឋាភិបាលអាណត្តិថ្មី កំណែទម្រង់​មុខងារសាធារណៈ ដោយ​ក្នុងនោះ គឺការប្រឡង​នឹង​ត្រូវ​រៀបចំយន្តការ​ថ្នាក់កណ្តាល ដើម្បីធានា​ឱ្យ​បាន​នូវ​ភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ពោលគឺធានាថា អ្នកចេះ គឺជាប់។

សម្តេចមានប្រសាសន៍បន្ថែមថា «ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាព ស្មើភាពគឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ… កំណែទម្រង់អាចប្រព្រឹត្តទៅបាន គឺពិតណាស់ចាំបាច់ត្រូវការចូលរួមទាំងអស់គ្នា ដោយមានផ្នត់គំនិតជាប់គឺជាប់ដោយមោទនភាព បើធ្លាក់គឺធ្លាក់ដោយការអស់ចិត្ត»

ដើម្បី​ឱ្យ​កិច្ច​ការ​កំណែទម្រង់​មាន​ប្រសិទ្ធភាព សម្តេចនាយករដ្ឋមន្រ្តី ក៏​បានធ្វើការអំពាវនាវ​ឱ្យ​មានការ​ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយ​បង្ហាញ​ឱ្យ​ឃើញ​ពីឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែងក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេស​ហ៊ាន​អនុវត្ត​គោលនយោបាយ​ដែលរាជរដ្ឋាភិបាលបានសម្រេច។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហាញការ​គាំទ្រ​លើ​គោល​ការណ៍​នយោបាយថ្មី​របស់រាជរដ្ឋាភិបាល ក្នុងការ​កែទម្រង់​វិស័យ​មុខងារសាធារណៈ តាម​រយៈ​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីថ្នាក់ជាតិ។ ឯកឧត្តមមានប្រសាសន៍​នៅ​ក្នុង​ពិធីសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ និង​មន្រ្តីរាជការសាលា​ភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកញ្ញា ថា កំណែទម្រង់​ការប្រឡង​ក្របខណ្ឌមន្រ្តីរាជការ គឺ មិន​ចាំបាច់​ត្រូវ​ស្គាល់អ្នកធំ មិន​ចាំបាច់​ត្រូវ​មានខ្សែ តែត្រូវ​មានសមត្ថភាព។

ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម​ ឆ្ពោះទៅកាន់កំណែទម្រង់មួយដែលអាចទទួលបានទាំងអស់គ្នា។

គួរ​បញ្ជាក់ថា ការលើកកម្ពស់ និង​ការ​ពង្រឹងភាពស្អាតស្អំ នៅ​ក្នុងរដ្ឋបាលសាធារណៈ​ ត្រូវ​បានដាក់បញ្ចូល​នៅ​ក្នុង​គោលនយោបាយបញ្ចកោណដំណាក់កាលទី១ ក្នុងគោលដៅលើក​កម្ពស់ និង​ការ​អង្រឹងភាពស្អាតស្អំ, ភាពសុចរិត និង​ជំនឿទុកចិត្ត​ចំពោះរដ្ឋបាល​សាធារណៈ ដើម្បីរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ក្របដោយ​ប្រសិទ្ធភាព, បរិយាបន្ន និង​ចីរភាព។

សម្រាប់​ការ​លើកកម្ពស់ និង​ការ​ពង្រឹងភាពស្អាតស្អំ នៅ​ក្នុងរដ្ឋបាលសាធារណៈ នេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល​នឹងផ្តោត​អាទិភាពលើ ៖

ទី១. ការរៀបចំ និង​ការ​ដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និងក្រមប្រតិបត្តិ ក្នុងមុខងារសាធារណៈ ព្រមទាំងជំរុញ​ការគោរពខ្ជាប់ខ្ជួន​នូវ​គោលការណ៍​វិសមិតភាពមុខងារ និង​ទំនាស់​ផលប្រយោជន៍ ក្នុង​ការ​បំពេញ​ការងារ​របស់​មន្រ្តីសាធារណៈ។

ទី២. ការពង្រឹងប្រសិទ្ធភាព នៃ​ការ​ធ្វើអធិការកិច្ច និង​សវនកម្ម​ ព្រមទាំង​ការ​រៀបចំ​ក្របខណ្ឌ និង​វិធាន នៃប្រព័ន្ធអធិការ​កិច្ច និង​សវនកម្ម ដើម្បីធានា​សុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាល​សាធារណៈ។

ទី៣. ការពង្រឹងយន្តការគ្រប់គ្រង និង​ផ្តល់សេវាសាធារណៈ, ការផ្តល់ការលើកទឹកចិត្ត ផ្អែក​លើ​គុណាធិបតេយ្យ និង​ការ​ចាត់វិធានការម៉ឺងម៉ាត់ តាមច្បាប់ ក្នុងការអនុវត្តតួនាទី និង​ភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់សេវាសាធារណៈ។

ទី៤. ការបន្ត​ពង្រឹង និង​ពង្រីក​ការងារអប់រំ និង​បង្ការ​ទប់ស្កាត់​ជាចម្បង ព្រមទាំង​ការពង្រឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បីបង្រ្កាប​បទល្មើស​អំពើពុករលួយ។

ទី៥. ការពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាងអង្គភាពប្រឆាំងអំពើពុករលួយ និង​ស្ថាប័នសាធារណៈ ជាពិសេស​តាមរយៈយន្តការ​ជនបង្គោល, ទាំងការងារអប់រំ និង​ការងារ​បង្ការទប់ស្កាត់, ដើម្បីរៀបចំ​ដាក់​ឱ្យ​អនុវត្ត, តាមដានត្រួតពិនិត្យ និង​វាយតម្លៃ ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត និង​ផែនការ​លើក​កម្ពស់​ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....