UNESCO ជំរុញ​ឱ្យ​មានការ​គ្រប់គ្រងការប្រើប្រាស់​បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំ

អង្គការ UNESCO កាលពីថ្ងៃទី ០៧ កញ្ញា ២០២៣ បានចេញផ្សាយការណែនាំដំបូង ស្ដីអំពីការប្រើប្រាស់ Generative AI សម្រាប់ការអប់រំ ដោយជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសនីមួយៗ គ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងការការពារឯកជនភាពទិន្នន័យ និងការកំណត់កម្រិតអាយុសម្រាប់អ្នកប្រើប្រាស់ ខណៈ Gen AI បានក្លាយជាបច្ចេកវិទ្យាដ៏មានប្រជាប្រិយភាពមួយ ក្នុងចំណោមសិស្សនិស្សិត ដោយសារភាពឆ្លាតវៃរបស់បច្ចេកវិទ្យានេះ ដែលឆ្លើយសំណួរ សរសេរអត្ថបទ សរសេរកូដ និងដោះស្រាយបលំហាត់គណិតវិទ្យាជាដើម។

លោកស្រី Stefania Giannini ជំនួយការអគ្គនាយកផ្នែកអប់រំនៃអង្គការ UNESCO បានលើកឡើងថា «យើងកំពុងជួបឧបសគ្គក្នុងការបន្ស៊ីល្បឿននៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំ ទៅនឹងល្បឿននៃការវិវត្តន៍បច្ចេកវិទ្យា និងភាពជឿនលឿននៃម៉ាស៊ីនចេះរៀន។» មន្ត្រីរូបនេះបន្ថែមថា «មានរដ្ឋាភិបាល និងសាលារៀនជាច្រើន កំពុងទទួលយកបច្ចេកវិទ្យា ដែលមិនស្គាល់ច្បាស់អំពីឥទ្ធិពលរបស់វាមកប្រើប្រាស់ ខណៈដែលសូម្បីតែអ្នកបច្ចេកទេសក៏មិនទាន់បញ្ជាក់ថា ស្គាល់បច្ចេកវិទ្យានេះច្បាស់ផងនោះ»។

កុមារប្រើប្រាស់ថេបប្លែត ដើម្បីសិក្សាក្នុងថា្នក់រៀន

នៅក្នុងគោលការណែនាំចំនួន ៦៤ទំព័រ អង្គការយូណេស្កូ បានសង្កត់ធ្ងន់លើតម្រូវការ ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវគិតគូរអំពីច្បាប់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការអប់រំនៅសាលា និងការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

UNESCO បានលើកឡើងថា «អ្នកផ្ដល់សេវា GenAI គួរតែទទួលខុសត្រូវ និងធានានូវការប្រកាប់ខ្ជាប់នូវគុណតម្លៃស្នូល និងស្របតាមច្បាប់ ការគោរពកម្មសិទ្ធិបញ្ញា និងក្រមសីលធម៌ ព្រមទាំងទប់ស្កាត់ការចែករំលែកព័ត៌មានមិនពិត និងការនិយាយដែលនាំឱ្យមានការស្អប់គ្នាជាដើម។»

សកម្មភាពបង្រៀនពីចម្ងាយ តាមរយៈការប្រើកម្មវិធីកុំព្យូទ័រ

លើសពីនេះ UNESCO ក៏បានអំពាវនាវឱ្យមានការទប់ស្កាត់ឥទ្ធិពលរបស់ GenAI ដែលអាចធ្វើឱ្យសិស្សបាត់បង់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពយល់ដឹង និងជំនាញសង្គម តាមរយៈការសង្កេតទិដ្ឋភាពសង្គមជាក់ស្ដែង ការអនុវត្តជាក់ស្ដែង ដូចជា ការពិសោធន៍ កិច្ចពិភាក្សាក្រុម និងជជែកវែកញែករកហេតុផល។

ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានបង្កើតច្បាប់ស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ ខណៈច្បាប់ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) របស់សហភាពអឺរ៉ុបទំនងជានឹងត្រូវអនុម័តនៅចុងឆ្នាំនេះ។ ដោយឡែក ប្រទេសផ្សេងទៀត ក៏កំពុងតែតាក់តែច្បាប់ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ទៅតាមបរិបទនៃប្រទេសខ្លួន​​ឯងដែរ។

យ៉ាងណាក៏ដោយអង្គការ UNESCO ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ក៏បានសិក្សាអំពី ការពារសិទ្ធិគ្រូបង្រៀន និងអ្នកស្រាវជ្រាវ ព្រមទាំងគុណតម្លៃនៃការអនុវត្តការងាររបស់ពួកគេនៅពេលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។