នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍ នៅតាម​តំបន់ដែលមាន​រោងចក្រ

ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ដល់ក្រសួងការងារ ត្រូវ​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី, ក្រសួងអប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និ​ងតំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍ នៅ តាម​តំបន់​ដែលមាន​រោងចក្រ ដើម្បីជួយ​ដល់កូនចៅប្រជាពលរដ្ឋ។

ការស្នើនេះ បានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ​២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាល​បាន​គិតគូរជាជំហាន ដើម្បីជួយ​សម្រួលដល់​កម្មករ-កម្មការិនីដែល​មក​ធ្វើ​ការ​ជួប​ការលំបាកមិន​មាន​អ្នកថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ ដោយ​ត្រូវ​ចំណាយ​បន្ថែម និង​បារម្ភពីសុវត្ថិភាពកូនផងនោះ។ តែជាមួយ​គ្នា​នេះ ឯកឧត្តមបណ្ឌិត​បានណែនាំមិន​ឱ្យ​បង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍ នៅ​ក្នុងប​រិវេណរោងចក្រនោះ​ឡើយ ដោយសារតែវាអាចពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ទារក និង​កុមារ ដូចជាផ្សែងចេញពីរោងចក្រជាដើម។

កុំយកទារកដ្ឋានទៅដាក់ជាប់រោងចក្រ ហើយបើអាជ្ញាធរមូលដ្ឋានអាចសម្របសម្រួលបាន ក៏​សម្របសម្រួលទៅ និយោជកត្រូវពិនិត្យមើល យើងបង្កើត​នៅក្បែរហ្នឹង។ បានន័យថា យើង​គិតសុខភាពក្មេងៗ ទាំងអាហារូបត្ថម្ភ សុខភាពក្មេងៗ…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នា​មតេយ្យសហគមន៍ ក៏​សម្រាប់កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគមន៍​នោះផងដែរ ដោយ​មិន​មែន​សម្រាប់តែបងប្អូន​កម្មករកម្មការិនីប៉ុណ្ណោះទេ ។ ប្រជាពលរដ្ឋក្នុងសហគមន៍​អាច​យកកូនចៅទៅដាក់នៅ​មត្តេយ្យសហគមន៍ ដោយ​រដ្ឋនឹងគិតគូរអាហារដល់ពួកគាត់ ដោយមិន​ឱ្យ​ឪពុកម្តាយព្រួយបារម្ភ​រឿងអាហារកូន ទឹកដោះគោកូននោះឡើយ។

ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិន​ត្រឹម​តែគិតគូមនុស្សចាស់ មនុស្ស​ពេញវ័យ​នោះទេ តែក៏គិត​តាំងពីកូនក្មេងឡើងទៅ ព្រោះពួកគេ​ជាអនាគតរបស់ប្រទេសជាតិ និង​ជាគោលនយោបាយថ្មីត្រូវ​អនុវត្ត​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...