អ្នកជំនាញ ៖ ឪពុកម្ដាយចិញ្ចឹមកូនបែបទម្រើស ប្រៀបដូចជំរុញឱ្យកូនក្លាយជាមនុស្សទន់ជ្រាយ

ការចិញ្ចឹមកូនឱ្យក្លាយជាធនធានមនុស្សល្អក្នុងសង្គមមិនមែនជារឿងងាយស្រួលឡើយសម្រាប់ឪពុកម្ដាយទូទៅ ។ ក្នុងការចិញ្ចឹមកូន ឪពុកម្ដាយក៏ត្រូវការសិក្សា យកចិត្តទុកដាក់ អត់ធ្មត់ និងមានព្រហ្មវិហារធម៌ តែប្រសិនបើឪពុកម្ដាយមិនបានត្រៀមខ្លួនសិក្សាស្វែងយល់ ឬមិនបានយកចិត្តទុកដាក់អំពីរបៀបចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ ហើយ​ទម្រើសកូនខ្លាំងពេក នោះនឹងអាចជំរុញឱ្យកូនក្លាយជាមនុស្សទន់ជ្រាយ គ្មានភាពរឹងមាំក្នុងជីវិត ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ក្នុងការអប់រំសម័យទំនើប លោកមើលឃើញថា ទាំងសង្គមគ្រួសារក្តី សាលារៀនក្ដី បានកែប្រែវិធីសាស្រ្តក្នុងការអប់រំខុសពីជំនាន់មុន ដោយសារតែផ្អែកទៅលើការរីកចម្រើននៃសង្គមសាកលលោក។ ការប្រែប្រួលគរុកោសល្យសម័យទំនើប និងការវិវដ្ដផ្សេងៗទៀត ធ្វើឱ្យបរិស្ថានអប់រំខុសគ្នាស្រឡះបើធៀបនឹងជំនាន់មុន។ ក្នុងនោះ អ្នកពាក់ព័ន្ធអប់រំត្រូវតែបារម្ភក្នុងដំណើរវិវដ្តថ្មីទៅលើការអប់រំ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

«ការអប់រំសម័យទំនើបបើយើងមើលទៅលើសង្គមគ្រួសារដែលមានលទ្ធភាព គ្រួសារបែបអភិជន គ្រួសារដែលមានជីវភាពធូរធារ មិនសូវធូរធារក្ដី ការអប់រំមួយចំនួនហាក់ដូចជាទម្រើសក្មេង មានន័យថា ចូលចិត្តឱ្យក្មេងធ្វើអ្វីតាមតែចិត្តចង់របស់ខ្លួន មិនសូវហ៊ានប្រដៅណែនាំ ឬធ្លាប់ឃើញកន្លងទៅច្រើនតែមាតាបិតាសិស្ស ខឹងសម្បារនឹងគ្រូដែលស្ដីបន្ទោសបន្តិចបន្ទួចទៅកូន ឬច្រឡំដៃវាយបន្តិចបន្តួចមានការបង្ហោះតាមបណ្ដាញសង្គម»

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ការមិនសូវឱ្យតម្លៃគ្រូ ក៏ជាចំណែកមួយក្នុងការទម្រើសកូនដែរ មានន័យថា ក្មេងមិនសូវគោរពគ្រូតាមរយៈឪពុកម្ដាយ ។ លោកបណ្ឌិតបន្តថា មានរឿងជាច្រើនដែលឪពុកម្ដាយសិស្សទម្រើសកូន ធ្វើឱ្យក្មេងមានទម្លាប់ពឹងផ្អែកទៅលើការសម្រេចចិត្តរបស់ឪពុកម្ដាយ ធ្វើឱ្យបាត់ភាពរឹងមាំ ធ្វើឱ្យខ្លួនមានភាពទន់ជ្រាយ និងអាចបន្ទោសទៅដល់វិស័យអប់រំ។ ឪពុកម្ដាយ ឬអាណាព្យាបាលដែលទម្រើសកូនពេក ធ្វើឱ្យកូនមិនមានភាពរឹងមាំក្នុងអាជីព និងជីវិតខ្លួនឯង ទម្លាប់ពឹងផ្អែកលើអ្នកដទៃ ផ្អែកលើការសម្រេចចិត្តរបស់អ្នកដទៃ ទម្លាប់ឱ្យអ្នកដទៃជួយជ្រោមជ្រែងគ្រប់សព្វបែបយ៉ាង នេះជាចំណែកមួយដែលធ្វើឱ្យយុវជនទៅថ្ងៃអនាគតមិនមានភាពរឹងមាំទាំងស្មារតី ទាំងរាងកាយ។

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា បើតាមការពន្យល់ពាក្យ ទម្រើស មានន័យថា ការធ្វើឱ្យទ្រើស ឬធ្វើអ្វីមួយឱ្យបានទៅតាមចិត្ត បំណងប្រាថ្នាដែលចង់បាន។ ហើយពាក្យថា ទម្រើសកូន ឬកូនទម្រើស គឺឪពុកម្ដាយដែលបានចិញ្ចឹមថ្នាក់ថ្នមកូន ធ្វើអ្វីគ្រប់យ៉ាងតាមចិត្តកូនរហូតដល់កូនដឹងចិត្ត។

នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បន្ថែមថា ឪពុកម្ដាយប្រើរបៀបបង្ហាញក្ដីស្រឡាញ់បែបតាមចិត្តកូន ធ្វើឱ្យកូនក្លាយជាក្មេងទម្រើសដោយមិនដឹងខ្លួន កាលណាមិនបានឆ្លុះបញ្ចាំង មិនបានសិក្សា យកចិត្តទុកដាក់ឱ្យខ្លាំងទៅលើវិធីត្រឹមត្រូវក្នុងការចិញ្ចឹមកូន វិធីត្រឹមត្រូវក្នុងការឆ្លើយតប វិធីត្រឹមត្រូវដែលឱ្យកូនទទួលអារម្មណ៍ក្ដីស្រឡាញ់ពិតប្រាកដ នឹងធ្វើឱ្យកូនក្លាយជាជនរងគ្រោះដោយសារតែរបៀបនៃការប្រើក្ដីស្រឡាញ់មិនទាន់បានត្រឹមត្រូវ។

ឪពុកម្ដាយតែងមានក្ដីស្រឡាញ់ចំពោះកូន

បើតាមអ្នកស្រី សរ ម៉ុន្ថា សម្រាប់បទពិសោធន៍កន្លងមក ពិបាកវែកញែកពីរបៀបបង្ហាញក្ដីស្រឡាញ់ ឬការតាមចិត្តកូនណាស់ ហើយឪពុកម្ដាយពេលខ្លះមានការលំបាកទាក់ទងទៅនឹងបញ្ហានៃការចិញ្ចឹមកូន ។ អ្នកស្រីថា បើកាលណាបែងចែកមិនដាច់ ហើយបណ្ដោយតាមចិត្តច្រើន នោះនឹងធ្វើឱ្យពួកគេក្លាយទៅជាកូនដែលទម្រើស។

អ្នកស្រី សរ ម៉ុន្ថា បានលើកជាឧទាហរណ៍ ដូចជា ក្មេងៗបច្ចុប្បន្ន​ជាច្រើនមានបញ្ហាដោយសារតែទូរស័ព្ទ ព្រោះម្ដាយឪពុកបណ្ដោយឱ្យតែកូនមើលទូរទស្សន៍ លេងទូរស័ព្ទ ទោះជាកូនមិនបានជួយធ្វើការងារផ្ទះអ្វីក៏ដោយ ដោយចង់​កុំឱ្យកូនយំ ចង់ឱ្យកូននៅស្ងៀម ដើម្បីឪពុកម្ដាយមានឱកាសធ្វើការ ធ្វើការងារផ្ទះ ឬធ្វើអ្វីផ្សេងទៀត។ ការបណ្ដែតបណ្ដោយនេះ ធ្វើឱ្យមានផលលំបាករយៈពេលវែងសម្រាប់មួយជីវិតក្មេងតែម្ដង ដូច្នេះឪពុកម្ដាយគួរជួយយកចិត្តទុកដាក់ ឬរកវិធីដើម្បីជួយគាត់ តំរែតំរង់ រៀបចំជាវិន័យ រៀបចំជាចំណាត់ការណាមួយ ដើម្បីឱ្យស្ថានភាពល្អប្រសើរឡើងវិញ ។

«ខ្ញុំក៏ឯកភាពទាក់ទងទៅនឹងការទម្រើសកូនដែលធ្វើឱ្យកូនក្លាយទៅជាទន់ជ្រាយទៅថ្ងៃក្រោយ ហើយនឹងមានផលវិបាកជាច្រើនទៀតកើតតាមក្រោយប្រសិនបើឪពុកម្ដាយនៅតែបណ្ដោយកូន ឬនៅធ្វើអ្វីតាមចិត្តកូន»

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា
រូបភាពតំណាង ឪពុកម្ដាយឱ្យកូនលេងទូរស័ព្ទព្រោះមិនចង់ឱ្យកូនយំ

អ្នកជំនាញផ្នែកកុមារតូចរូបនេះបញ្ជាក់ពីផលវិបាកនៃការទម្រើសកូន ដែល​រួមមាន ទី១. ធ្វើឱ្យក្មេងយល់ច្រឡំពីក្ដីស្រឡាញ់របស់ឪពុកម្ដាយ ដោយ​មានន័យថា យូរៗទៅក្មេងចាប់ផ្ដើមមានការគិតមួយ ប្រសិនបើ​គាត់ទារអ្វីមិនបាន ខណៈពីមុនគាត់ធ្លាប់ទារបាន គាត់នឹងគិតថាឪពុកម្ដាយលែងស្រឡាញ់គាត់។ ដូច្នេះ ធ្វើឱ្យក្មេងក្លាយជាក្មេងដែលបាត់បង់ជំនឿជឿជាក់លើខ្លួនឯង បាត់បង់ជំនឿជឿជាក់លើក្ដីស្រឡាញ់របស់ឪពុកម្ដាយដោយសារតែការយល់ឃើញខុសពីក្ដីស្រឡាញ់របស់ឪពុកម្ដាយ។

ទី២. ធ្វើឱ្យក្មេងខ្វះទំនួលខុសត្រូវ និងភាពជាម្ចាស់លើខ្លួនឯង ពិបាកក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯងទៅថ្ងៃក្រោយ។ ត្រង់ចំណុចនេះ ការធ្វើឱ្យក្មេងទន់ជ្រាយទៅថ្ងៃមុខ ព្រោះឪពុកម្ដាយឱ្យតែស្រឡាញ់កូនមិនហ៊ានប្រើឱ្យធ្វើអ្វីសោះ ទោះបីជាការងារនោះ ជាទំនួលខុសត្រូវតិចតួចដែលឪពុកម្ដាយគួរបង្រៀនកូន ដូចជា ការងារផ្ទះ បោកខោអាវ ជួយរៀបចំតុអាហារ បោសផ្ទះ ស្រោចដំណាំ។

នាយិកាសាលាអប់រំកុមារតូច បញ្ជាក់បន្ថែមថា ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះថា រាល់កិច្ចការដែលឱ្យកូនធ្វើ មិនថាតែការរៀនសូត្រ ការងារផ្ទះមួយចំនួន គឺដើម្បីឱ្យកូនមានភាពជាម្ចាស់លើការងារទាំងនោះ តែប្រសិនបើឪពុកម្ដាយមិន​ឱ្យកូនធ្វើអ្វីសោះ ឬថ្នមកូនខ្លាំងពេក នៅពេលជួបបញ្ហា កូននឹងមិនចេះរកដំណោះស្រាយជួយខ្លួនឯងឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។