ឱកាសក្លាយជាប្រតិភូយុវជនតំណាងកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧

អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧​ “The Ship for Southeast Asian and Japanese Youth Program-SSEAYP”  ។ កម្មវិធីនឹងជ្រើសរើសយុវជនចំនួន១០រូបដើម្បីមានឱកាសក្លាយជាប្រតិភូយុវជនតំណាងកម្ពុជា ។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ ជាយុវជនទាំង២ភេទ មានសញ្ជាតិកម្ពុជា មានអាយុចាប់ពី១៨ឆ្នាំដល់៣៣ឆ្នាំ មានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងរដ្ឋាភិបាលនៅកម្ពុជា, អាស៊ាន និងជប៉ុន ។ ជាមួយគ្នានេះ ត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងធ្វើសកម្មភាពតាមកាលវិភាគកម្មវិធីប្រកបដោយសណ្ដាប់ធ្នាប់ មានស្ថានភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រកបដោយស្មារតីជាក្រុម ។

កម្មវិធីនឹងប្រព្រឹត្តិទៅចំនួន២លើក ដោយលើកទី១នៅថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធអនឡាញ និងលើកទី២នៅថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/qgQFmhYhgW8P4wRR7  ឬអាចទំនាក់ទំនងទៅកាន់លោក ទុយ ច័ន្ទសុបញ្ញា (tuy.chansopanha@moeys.gov.kh) ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសូមចូលទៅកាន់តំណភ្ជាប់ https://www8.cao.go.jp/youth/kouryu/en/sseayp/sseayp.html

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ម៉ោង ៨:០០នាទីយប់ ។ បេក្ខជននឹងត្រូវអញ្ជើញទៅសម្ភាសន៍ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ និងប្រកាសលទ្ធផលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...